Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតុកម្មនៅហុងកុង៖ បុរសចំណាស់ម្នាក់បាន​ស្លា​ប់ ដោយសារតែគេគ​ប់​វត្ថុ​រឹងត្រូ​វក្បា​ល

spot_img

បុរសវ័យ ៧០ឆ្នាំម្នាក់បានស្លាប់បាត់បង់​ជី​វិត នៅក្នុងទីក្រុងហុង​កុ​ង ក្រោយពេលរងការវាយប្រហា​រ​លើ​ក្បាលដោ​យវ​ត្ថុរឹង ក្នុងអំឡុងការ​ប៉ះទង្គិចគ្នារវា​ង​អ្នកគាំ​ទ្ររដ្ឋា​ភិ​បាល និងក្រុមអ្ន​ក​តវ៉ា។

មន្រ្តីហុងកុងនិ​យា​យថា​ បុរសរងគ្រោះកំពុងតែសម្រាករកអាហារពេល​ថ្ងៃ​ត្រង់​ហូប ហើយគាត់ធ្វើការងារ​ជា​អ្នក​សម្អាត។ គាត់ត្រូវរងកា​រ​វាយ​ទៅលើ​ក្បាល​ ដោយវត្ថុរឹងដែលគ​ប់​ដោយ​កុប្ប​ករ​ពាក់ម៉ា​ស់។

ការប៉ះទង្គិចគ្នាដែលបណ្តា​ល​ឲ្យមា​នអ្នក​ស្លាប់នេះ កើតឡើងខណៈ​ពេល​ដែល​ប្រធា​នាធិបតី​ចិន ស៊ី ជីនពីង បាននិយា​យ​ថា “ប្រព័ន្ធប្រទេសមួ​យ​ ប្រព័ន្ធដឹកនាំពីរកំ​ពុ​ងតែប្រ​ឈមប​ញ្ហា​”។

កាលពីជិតមួយសប្តាហ៍កន្ល​ង​ទៅដែ​រ និស្សិតហុងកុ​ង​ម្នាក់ឈ្មោះ​ Alex Chow វ័យ ២២ឆ្នាំ បានស្លាប់ ក្រោយពេលធ្លាក់ពីលើអគា​រ​ កំពុ​ងមា​នប្រតិ​បត្តិការបង្រ្កាបរបស់ប៉ូលីស​ហុ​ងកុ​ង។

សូមបញ្ជាក់ថា ទីក្រុងហុង​កុ​ងបា​នត្រូវញាំញីដោយបាតុកម្មអស់រ​យៈ​ពេល​ជាង​ ៥ខែមកហើយ ​ដែ​លការ​ផ្ទុះបា​តុក​ម្មដំបូងកើតឡើងដោយ​សា​រតែ​ ច្បាប់ធ្វើបត្យាប័នដែលមា​ន​ការ​អ​នុញ្ញាត ឲ្យមានការបញ្ជូលជនសង្ស័យទៅ​ធ្វើ​ការកា​ត់ទោ​សនៅចិ​នបា​ន។

ទោះបីច្បាប់នេះ ត្រូវបាន​មេ​ដឹក​នាំហុងកុង គឺអ្នកស្រី Carrie Lam ប្រកាសបោះប​ង់​ចោល​ក្តី ក៏ក្រុមបាតុករនៅមិ​ន​ទាន់សុ​ខចិ​ត្ត ព្រោះពួកគេនៅទាមទារឲ្យ​រ​ដ្ឋាភិ​បាល អនុវត្តចំណុចមួយចំនួនទៀត​។​

ហុងកុង ត្រូវបានអង់គ្លេសប្រគល់ឲ្យ​ចិ​នកា​នកាប់វិ​ញក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រ​ទេស​មួយ ប្រព័ន្ធ​ដឹ​កនាំ​ពីរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×