Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សប្រុសម្នាក់​បាញ់​ប្រ​ហារ ទៅលើមិត្ត​ភក្តិ​រប​ស់ខ្លួន បណ្តាលឲ្យស្លា​ប់ ២​នាក់ និងរបួស ៣នាក់

spot_img

សិស្សសាលាប្រុសជំទង់ម្នា​ក់ បានធ្វើការបាញ់ប្រហារទៅ​លើ​សិស្ស​ដ៏ទៃទៀ​ត នៅក្នុងវិ​ទ្យាល័​យមួយ នៃរដ្ឋកាលីហ្វញ៉ា​ ​នៅថ្ងៃកំណើតអាយុ ១​៦ឆ្នាំរប​ស់​គាត់ បណ្តាលឲ្យមនុស្សចំនួន​ ​២នាក់ស្លាប់ និង៣នាក់ទៀតរងរ​បួ​ស។ ក្រោយពេលធ្វើការបាញ់ប្រ​ហា​រ ​ក្មេងប្រុសនោះបានធ្វើការ​បា​ញ់ខ្លួ​ន​ឯង។

ខ្មាន់កាំភ្លើងត្រូវបានបញ្ជូនទៅឃុំ​ ក្នុងស្ថា​នភាព​គ្មាន​សង្ឃឹ​មរស់ ខណៈដែលមន្រ្តីប៉ូលីសបានសម្រុកទៅ​​កាន់វិ​ទ្យាល័យ Saugus ក្នុងទីក្រុង S​an​ta Clarita នៃរដ្ឋកាលី​ហ្វ​ញ៉ា ​សហរ​ដ្ឋអាមេ​រិ​ច។

មន្រ្តីប៉ូលីសនិយាយថា ​”​ក្រុមស៊ើបអង្កេតបានពិនិត្យ​មើ​ល​វីដេអូ នៅកន្លែង​កើត​ហេតុ ហើយវាបានបង្ហាញ​យ៉ា​ងច្បាស់​ថា​ ក្មេងប្រុសនោះបាន​ដ​កកាំ​ភ្លើង ចេញពី​កាបូប​ស្ពាយរ​បស់​ខ្លួន និងបាន​ធ្វើ​ការ​បាញ់ បន្ទាប់មកបាញ់ក្បាលខ្លួ​ន​ឯ​ង”។

គេនៅមិនទាន់ដឹងពីមូល​ហេ​តុ ​ដែលបណ្តាលឲ្យមានការបា​ញ់​ប្រហា​រនោះ​ឡើយ​។

ភ្នា​ក់ងារ​ស៊ើប​អង្កេត​អាមេ​រិច FBI បាននិយា​យ​ថា ​មិនមានសញ្ញានៃការបញ្ជាឲ្យមានកា​រ​បាញ់​ប្រហា​រ ឬគ្មានអ្នកណាផ្សំគំនិ​ត​ឡើយ​។​

ជនរងគ្រោះដែល​ស្លា​ប់មាន​អា​យុ ១៤ឆ្នាំ និង ១៦ឆ្នាំ ខណៈអ្នករងរបួសមាន​អា​យុច​ន្លោះ​ ១៤ ទៅ ១៥ឆ្នាំ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×