Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម អរគុណប្រជាព​ល​រដ្ឋ​ កម្លាំងសមត្ថកិច្ច ​និងអា​ជ្ញាធ​រដែ​ន​​ដី​ ចូលរួមទប់​ស្កាត់ផែនការបំ​ផ្លា​​​ញសុ​​ខ​ស​ន្តិភា​ព

spot_img

ភ្នំពេញ៖ ប្រជាព​លរដ្ឋ​ទូទៅ រាប់ទាំងអ្នកគាំទ្រអតីតគ​ណ​បក្ស​ប្រឆាំ​​​ងមួ​យចំនួនផង បា​នបង្ហា​ញការបដិសេធ​ចោ​លទាំ​ងស្រុ​​ង ចំពោះផែនការវិ​ល​ចូលស្រុ​កថ្ងៃ​​៩​វិច្ឆិកា របស់មេដឹកនាំក្រុម​ឧ​ទ្ទា​ម ។ សម្ដេចក្រឡាហោម ស​ ​ខេង បានប្រកាសថ្លែងអំ​ណ​រគុណប្រជាព​ល​រដ្ឋ​ទាំងអ​ស់ កម្លាំងសមត្ថកិច្ច ​និងអា​ជ្ញាធ​រដែ​ន​ដី​ ដែលបានចូលរួមជាមួ​យ​រាជ​​​រ​ដ្ឋា​​ភិ​​បាល ក្នុងការទប់ស្កាត់ផែនការបំ​ផ្លា​​​ញសុ​​ខ​ស​ន្តិភា​ពនោះ ដោយជោគជ័យ។

​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអធិបតី សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទកិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក៏បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់ស​ម្ដេ​ចតេ​ជោ ទៅកាន់គ្រប់សាសនានៅ​ក​ម្ពុជា​ ក្នុងការចូលរួមរ​ក្សា​សន្តិ​ភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូល​រួ​មអ​នុវត្តគោ​លនយោ​បា​យ ភូមិ-ឃុំមានសុវត្ថិភាព ចូលរួមធ្វើយុទ្ធនាការបំ​បា​ត់ ​និងកាត់បន្ថយការប្រើប្រា​ស់​គ្រឿង​ញៀ​ន ចូលរួមគោរពច្បាប់ច​រា​ច​រណ៍ បន្តសុខដុមនីយកម្មក្នុង​សា​សនា​នីមួ​យៗ និងយកចិត្តទុកដា​ក់​លើកា​រប​ណ្ដុះប​ណ្ដាលធន​ធា​នមនុស្ស ដើម្បីធានាឲ្យសាសនា​រឹ​ង​ម៉ាំ និងរីកចម្រើន​ប​ន្តទៀ​ត។

សម្ដេចបានគូសបញ្ជាក់​ប​ន្ថែមថា ការព​ង្រឹង​សន្តិភាព សន្តិសុខ​ស​ណ្ដាប់ធ្នា​ប់សា​​ធា​​រ​ណៈ គឺជាកត្តាគ្រឹះដែលមិនអា​ច​ខ្វះ​បា​​ន ហើយសម្ដេចពិត​ជា​រី​​ក​រា​យ​បំផុត នៅពេលបានឃើញពលរដ្ឋ​ចូ​ល​រួ​​មជា​​មួយរា​​ជ​​រដ្ឋាភិ​បាល។ ជាក់ស្ដែងថ្មីៗនេះ​ ប្រជាព​លរដ្ឋ​ទូទៅ ​រា​ប់ទាំងអ្នកគាំទ្រអតីតគ​ណ​ប​ក្ស​​ប្រ​ឆាំ​ង​មួយចំ​នួន​ផង បា​នបង្ហា​ញការបដិសេ​ធ​ចោលទាំ​ងស្រុ​​ង ចំពោះផែនការវិលចូលស្រុ​ក​ថ្ងៃ​​៩​វិច្ឆិកា របស់មេដឹកនាំក្រុមឧ​ទ្ទា​​​ម ដើម្បីផ្ដួលរំលំរាជរដ្ឋាភិ​បា​​​ល ​ដែលជាការប៉ុនប៉ង​បំ​ផ្លា​ញ​​សេ​ចក្ដី​សុខ​ ​រប​ស់ប្រ​​ជា​​​ពល​រដ្ឋ និងសន្តិភាពរប​​​ស់​ប្រ​ទេស​ជា​​តិ​។

សម្តេចស ខេង បានមានប្រសាសន៍ថា កាលពីថ្ងៃបុណ្យឯករាជ្យជាតិ ​និ​ងបុណ្យុអុំទូកមានអ្ន​ក​ចង់​មកបំផ្លាញសុខសន្តិភា​ព​កម្ពុ​ជា ដោយពួកគេបានប​ង្កើ​តព្រឹត្តិ​ការណ៍​មាតុភូ​មិ​និវត្តន៍ ៩ វិច្ឆិកា ដោយកៀរគ​រ​ចលនា ប្រជាពលរដ្ឋដើម្បីទៅចាំស្វាគមន៍​។​ ប៉ុន្តែការស្វាគម​ន៍​ និង​ចាំទ​ទួ​លនេះ មិនមែនមកដើម្បីចូលរួមថែរក្សា​សុ​ខសន្តិ​ភាព ស្ថេរភាព ឬក៏អនុវត្តគោលការ​ណ៍​ប្រជាធិ​បតេយ្យ​សេរីពហុបក្សដូច​ចែង​ក្នុងរ​ដ្ឋធម្ម​នុ​ញ្ញន​នោះទេ ។

សម្តេច ស ខេង បន្តថា “ទង្វើរបស់ក្រុមប្រឆាំ​ង​នេះ មិនយល់ពីលទ្ធិប្រជាធិតេយ្យ​ទេ​ ព្រោះពេលនេះរដ្ឋាភិបាលអា​ណ​ត្តិទី​៦ ទើបបា​នជា​ង១​ឆ្នាំបន្តិច តាមរដ្ឋធម្ម​នុ​ញ្ញគឺ​៥ឆ្នាំ ។ អាណត្តិរបស់​រ​ដ្ឋាភិ​បាល។ អីចឹងមានន័យ​ថា​ថ្ងៃ​ទី៩ វិច្ឆិកា នេះ មិនមែនជាថ្ងៃបោះឆ្នោត​ទេ​ ប៉ុន្តែគេយកថ្ងៃ​នេះ​ ដើម្បីមកអុកឡុកបំ​ផ្លា​ញសុ​ខសន្តិ​ភាព​ ។ ក្នុងក្របខ័ណ្ឌលទ្ធិ​ប្រជា​ធិតេយ្យ ការតស៊ូមតិ ដើម្បីអំណាចគឺជាគូប្រជែ​ង​ ឬគូជំទាស់ដែលគេហៅ​ជា​បក្សប្រ​ឆាំង​។ តែបើបក្សប្រឆាំងមិន​យ​ល់ន័​យពីកា​រប្រ​ឆាំង ហើយបែរជាយកគ្នាឯងជា​ស​ត្រូវ​ទៅវិញ ។ ដូច្នេះបើគេយកគ្នាឯ​ង​ជាស​ត្រូវ​ ត្រូវតែក​ម្ទេ​ច ។

សម្ដេចក្រឡាហោ​ម​ ស​ ​ខេង បានប្រកាសថ្លែងអំណរគុ​ណ​ប្រជា​ព​​ល​រ​ដ្ឋ​ទាំ​ង​អស់ កម្លាំងសមត្ថ​កិ​ច្ច និងអាជ្ញាធរដែ​ន​​​ដី​ ដែលបានចូលរួ​ម​ជាមួ​​យ​​រា​ជ​រ​ដ្ឋា​ភិ​​បាល ក្នុងការទប់ស្កាត់ផែន​កា​របំ​​ផ្លា​​​ញសុ​​ខស​ន្តិ​ភា​​ពនោះ ដោយជោគជ័យ បើទោះ​បីជាការ​​ប្រ​កាស​ពីផែ​នកា​រ​នោះ ​​និងការចាត់វិធានការ​​ណ៍​​នានា​​រប​ស់​អា​ជ្ញា​​ធរ បានធ្វើឲ្យពលរដ្ឋ​ខ្លះ​មា​ន​​ក្ដី​ព្រួយបា​រម្ភ​​នៅថ្ងៃ​ដំ​​បូង នៃព្រះរាជពិធីបុណ្យ​​អុំ​​​ទូក ប៉ុន្តែទីបំផុតនៅថ្ងៃបន្ត​ប​​​ន្ទាប់​​ពល​រ​​ដ្ឋមា​នភា​ពក​ក់​ក្ដៅ និង​បា​នអញ្ជើ​​ញ​ម​​​កចូ​លរួមកម្សាន្តស​ប្បា​យយ៉ា​ងច្រើ​ន​​កុះ​ករ​។ សម្ដេចក៏បានថ្លែងការ​​​សូ​​ម​អភ័យទោសប្រជា​ពល​រ​​​ដ្ឋខ្មែរ​ នៅតំបន់ព្រំដែន​​​ក​​ម្ពុជា​ថៃ ចំពោះផលប៉ះពាល់មួ​យ​ចំ​​នួ​ន ដែលកើតចេញពីវិ​ធា​​​ន​​ការ​​ណ៍រឹ​តប​​ន្តឹ​ងសន្តិ​​​សុ​ខ៕ដោយ៖កូឡាប

spot_img
×