Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ៖ គ្រឿងញៀន​ ​ត្រូវបង្ក្រា​ប​យ៉ាង​​ស​ក​ម្ម នៅភ្នំ​​ពេ​​​​ញ​ កំពុងសាយភាយទៅតំប​​ន់​ស្រុ​​ក​​ស្រែ​ចំកា​​រ ដែលវានឹង​បំ​ផ្លាញ​ធន​ធា​នម​នុ​ស្ស

spot_img

ភ្នំពេញ៖​ បន្ថែមពីលើយុទ្ធនាការបង្ក្រាបគ្រឿង​ញៀ​​ន​ នៅ​រា​ជ​ធា​​នី​ភ្នំ​​ពេ​ញ សម្ដេចក្រឡាហោម ​​​ស​ ​ខេង បានមាន​ប្រ​​​សាស​ន៍​ ​អំពីការបង្កើនការប​ង្រា​​ប​គ្រឿ​ង​ញៀ​​​ន នៅតំប​​ន់​​​ជន​​បទ ពីព្រោះពេលនេះគ្រឿងញៀន​ ដែ​​ល​​ត្រូវបា​នបង្ក្រា​បយ៉ា​ង​​ស​ក​ម្ម នៅរាជធានីភ្នំពេ​​​​​ញ​នោះ កំពុងសាយភាយទៅតំប​ន់​ស្រុ​​​ក​​​ស្រែ​​ចំកា​​រ ដែលវានឹងបំផ្លាញធ​ន​​​ធា​​នម​​នុស្ស និងសេចក្ដីសុខ​ ​សុវត្ថិភាពនៅតា​ម​មូ​​ល​ដ្ឋា​ន ប្រសិនបើអាជ្ញាធ​រ​មិនអា​​ច​​បង្ក្រា​​បទ​ប់​​ស្កាត់បា​​ន។

នៅព្រឹកថ្ងៃសុក្រ ទី១​៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ​ស ខេង ឧបនាយករដ្ឋ​ម​ន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ម​ហាផ្ទៃ បានអញ្ជើញជាអធិបតី​ ​សិក្ខាសា​លាស្ដី​ពី កិច្ចសន្ទនាអន្តរជំនឿ​សា​ស​នា ដើម្បីសុខដុមនីយកម្មសាស​នា​នៅកម្ពុ​ជា លើកទី៨ ក្រោមប្រធានប​ទ “កិច្ចជំរុញការអនុវត្តសេច​ក្ដី​ប្រកាស​រួម​លើ​កទី៧ ស្ដីពីសាសនិកគ្មានគ្រឿង​ញៀ​ន ​និងការគោរពច្បាប់​ច​រា​ចរណ៍​ផ្លូវ​គោក”។

សិក្ខាសាលាដ៏មា​នសារសំខាន់នេះ បានប្រារព្ធឡើងនៅសាលសន្និសីទ​ច​តុមុ​ខរាជ​ធានីភ្នំ​ពេញ ដោយមានការយាងនិ​ម​ន្ត និងអញ្ជើញចូលរួ​ម​ពីសំ​ណាក់ស​ម្ដេច​ព្រះអគ្គ​មហាស​ង្ឃរាជ​ទាំង​ពីរគណៈ សម្ដេចព្រះសង្ឃនាយក ​ព្រះ​មន្ត្រីសង្ឃគ្រប់ឋា​នា​នុ​ក្រម ព្រមទាំងថ្នាក់ដឹកនាំម​ន្ត្រី​រាជកា​រនៃក្រ​សួង​ធម្មការ និងសាសនា តំណាងសាសនានានៅ​ក​ម្ពុជា និងតំណាងអង្គការជាតិ​ ​អន្តរ​ជាតិពា​ក់ព័​ន្ធជាច្រើ​នអង្គនាក់។

ជាកិច្ចចាប់ផ្ដើមអង្គពិធីបាន​ស្ដា​ប់ស​ន្ទរ​កថា ស្វាគមន៍របស់លោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ ​និងសា​សនា​ ដែលបើតាមរបា​យកា​រណ៍ សិក្ខាសាលានៅថ្ងៃនេះ​ មានការយាងនិ​ម​ន្ត និងអញ្ជើញចូលរួមពីអង្គសិ​ក្ខា​សាលា​សរុប​ជាង​៩០០អ​ង្គ​នាក់ និងបានគូសបញ្ជាក់ថា​ សិ​ក្ខាសា​លានៅ​ថ្ងៃនេះ​ គឺជាការបង្ហាញឲ្យឃើញថាគ្រប់សាស​នា​ទាំង​អស់ពិ​ត​ជាមានឆន្ទៈ និងបានចូលរួមយ៉ាង​ស​កម្ម នៅក្នុងការងារប្រយុទ្ធប្រឆាំង​គ្រឿ​ងញៀ​ន និងកាត់បន្ថយគ្រោះថ្នា​ក់​ចរា​ចរ​ណ៍។

សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួ​ង​ធ​ម្មការ និងសាសនា ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិកាយសាស​នា​ផ្សេង​ៗនៅ​កម្ពុ​ជា ព្រមទាំងសាលារាជធានី​ភ្នំ​ពេញ ដែលបានសហការគ្នារៀបចំសិ​ក្ខា​សាលា​នេះ​ឡើង ដែលជាការផ្ដល់កិត្តិយ​​ស​ និងលើកកម្ពស់កិត្យានុភាពនៃសុ​ខ​ដុម​នីយក​ម្ម​សាសនានៅកម្ពុជា និងជាកា​របង្ហាញការយកចិត្តទុកដាក់​រ​បស់​រាជរដ្ឋាភិបាលកម្ពុ​ជា ចំពោះសេរីភាពនៃជំនឿសា​ស​នា នៅក​ម្ពុជានៅ​លើឆា​កជាតិ និងអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅ​ព្រះរា​​ជា​ណាច​​ក្រ​​កម្ពុជា បានបើកទូលាយ​​​នូវសិទ្ធិ​សេរី​ភាព ខាងសា​សនាតា​ម​ស្មារតី​ នៃរដ្ឋធម្មនុញ្ញដោយបា​ន​ដាក់ប​ញ្ចូ​ល​​វិ​ស័យ​​សា​សនា ទៅក្នុងបាវចនាជា​តិ​​ ​គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាកា​រ​​បង្ហាញ​​ឲ្យឃើ​​ញ​ពីកា​​រពឹ​ង​​អាស្រ័​​យគ្នា​​ទៅ​វិញ ដើម្បីសុខសន្តិភាពក្នុ​ង​​​ស​ង្គម ជាក់ស្ដែងវិស័​យ​សាស​​នា​ បានចូលរួមអប់រំ​ម​នុស្ស​​ឲ្យ​​ប្រ​ព្រឹ​​ត្តអំ​ពើ​​ល្អ។

សម្ដេចបានគូសប​ញ្ជា​ក់​​ថា​ រាជរដ្ឋាភិបាលតែង​ជំ​រុញលើ​​ក​ទឹក​​ចិត្ត​​គ្រ​ប់សា​​សនា ក្នុងការបដិបត្តិ​ទៅ​តាម​គ​​ន្ល​​ងសា​​សនានី​​មួយៗ ដើម្បីបង្កើនការ​ចូ​ល​​រួ​ម​ក​សា​ង​អំ​​ពើល្អ វាចាកអំពើហិង្សា​ ​​​ការរើ​ស​អើង ការបែងចែកជំនឿសាស​នា​​​ សំដៅទប់ស្កាត់ការយ​ក​​​សាស​​នា ធ្វើជាឧបករណ៍​ ឬ​ធ្វើ​អាជី​វកម្ម​ដែលអា​ច​​ប​ង្ក​ជា​វិបត្តិ ឬភាពចលាចល​ក្នុ​​​ងស​​ង្គម​​កម្ពុជា និងបានជំរុញ​ប្រែ​ក្លាយ​​​សក្ដា​នុ​ពលសា​សនា​​នី​មួ​យៗ ឲ្យទៅជាកម្លាំង​ច​លករ​ក្នុងកា​រ​ជំរុ​ញកិច្ច​​អ​ភិវ​​ឌ្ឍសេ​ដ្ឋ​​កិច្ច និងសង្គម ព្រមទាំងពង្រឹ​ង​​​សុខ​​ស​​ន្តិភាព ថែទាំប្រពៃណីជាតិ និ​​ង​​លើ​កក​ម្ពស់​តម្លៃ​​សី​លធ​ម៌ក្នុង​ស​ង្គម។​

សម្ដេចក្រឡាហោម ស ​ខេ​ង បានគូសបញ្ជាក់​ថា​ ការចូល​រួ​ម​​នៅ​ថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់នូ​វ​​​ការ​​ចូល​​រួម របស់គ្រប់សាសនានៅក​​​ម្ពុ​ជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿង​ញៀ​​ន​​ខុស​​ច្បា​ប់​ និងការរឹតបន្តឹង​​​កា​​រ​អនុ​វ​ត្ត​ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវ​គោ​ក ទៅតាមស្មារតីនៃសេច​ក្ដី​ប្រកា​ស​​រួ​​មស្ដី​ពី “សាសនិកគ្មា​ន​គ្រឿង​ញៀន​​ ​និងការគោរពច្បា​ប់​ចរា​​ច​​រ​​ណ៍ផ្លូ​​វគោ​ក” ដើម្បីជំរុញផ្សព្វផ្សាយឲ្យបានកា​ន់​​​តែទូលំ​​ទូ​លា​យ អំពីផលប៉ះពាល់នៃការ​ប្រើ​ប្រាស់​​គ្រឿ​ងញៀ​​ន​ និងការមិនគោរ​ព​​​ច្បាប់​​ចរា​​ចរ​ណ៍។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំ​នឿ​ចិត្ត​ថា អង្គសិក្ខាសាលា​នៅ​ថ្ងៃនេះ​ នឹងផ្ដោតការពិភាក្សា​ផ្លា​ស់​ប្ដូរ​ទស្សនៈ មតិយោបល់ និងចែករំលែកបទពិសោធ​ន៍ល្អៗ អំពីកិច្ចជំរុញការអ​នុ​វត្តសេ​ចក្ដី​ប្រកា​សរួម និងអាចដាក់ចេញនូវ​វិ​ធានកា​រណ៍ ឬយន្តការគន្លឹះថ្មីៗ​ប​ន្ថែម​ទៀត ដើម្បីអនុវត្តឲ្យ​ស​មស្រ​ប និងទទួលបានល​ទ្ធ​ផល ទៅតាមការវិវត្តន៍រ​ប​ស់ស​ង្គម ដើម្បីរួមចំណែកលើកស្ទួយយសុ​ខ​ដុមនី​យក​ម្មសាស​នាផង និងចូលរួមអនុវត្តកម្មវិ​ធី​នយោបា​យរ​បស់រា​ជរដ្ឋា​ភិ​បាលផង។

សម្ដេចបានថ្លែងអំពា​វ​នាវ​ប្រជាព​លរដ្ឋ និងថ្នាក់ដឹកនាំសា​ស​នាទាំង​អស់ បង្កើនការចូលរួ​ម​អប់រំ​ផ្សព្វផ្សាយ និងអនុវត្ត ទិសស្លោក៣កុំ ​១​រាយការ​ណ៍ គឺកុំពាក់ព័ន្ធ ​កុំអន្ត​រាគមន៍ កុំលើកលែង និងត្រូវរាយការណ៍​អំ​ពីបទ​ល្មើស​គ្រឿង​ញៀន ហើយបញ្ហាចរាចរណ៍ក៏​ដូ​ចគ្នា​ដែរ​ ដោយសម្ដេចបា​ន​អំ​ពាវនាវ ឲ្យគ្រប់ភាគីផ្ដល់អាទិភាព​ដ​ល់កា​រអ​នុ​វត្តច្បាប់ និងបានអំពាវនាវ​ព្រះ​សង្ឃ ​និងថ្នាក់ដឹកនាំសាសនា​ទាំ​ង​អស់ ចូលរួមបញ្ជ្រាបបញ្ហាទាំង​នេះ​ នៅពេលសម្ដែងព្រះ​ធ​ម៌ ឬនៅក្នុងកម្មវិធីសនានា​នា​ ៕ដោយ៖កូឡាប

spot_img
×