Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលោភ​សេពសន្ថវៈ​កាលពី​៣​ឆ្នាំមុន ហើយ​គេចខ្លួន ឥឡូវ​ត្រូវ​ចាប់ខ្លួន​

spot_img

​កណ្តាល​៖ នគរបាល​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​អំណាច​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​រំលោភ​សេពសន្ថវៈ​កាលពី​៣​ឆ្នាំមុន​។ ជនសង្ស័យ​ត​រូ​វ​ចាប់ខ្លួន​នៅ ថ្ងៃទី​៩​មករា​២០១៨ វេលា​ម៉ោង​១៧​និង​១៥​នាទី​នៅ​ចំណុច​ភូមិ​ចេតិយ៍​ទ្រេត ឃុំ​វិហារ​លួង​ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​។​

​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​វិហារ​លួង បាន​ធ្វើ​ការឃាត់ខ្លួន​ឈ្មោះ​គឹម ច​ន្ធី ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​យោធា​មាន​ទីលំនៅ​ភូមិ ចេតិយ៏​ទ្រេត ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​។​ពីបទ​៖ រំលោភ​សេពសន្ថវៈ (​មាន​ស្ថាន​ទម្ងន់ទោស​) កើតហេតុ​កាលពី​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០១៥ ​នៅ​ចំណុច ភូមិ​ចេតិយ៍​ទ្រេត ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ដ​កណ្ដាល ។ ដីកា​លេខ​៦៥៨​ដកប​ចខ ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧​របស់​លោក​ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ខេត្ត​កណ្ដាល​។​ករណី​នេះ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរ​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×