Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្វាយរៀង សរសើរ អាជ្ញាធរពាក់ព័ន្ធ​ បានខិតខំអនុវត្តការងារអភិវ​ឌ្ឍ​ន៍មូល​ដ្ឋាន និងផ្ដល់សេវាសាធា​រ​ណៈ ជូនប្រជាពលរដ្ឋបាន​ល្អ​ប្រសើរ​

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ ​នាព្រឹ​កថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បានមានប្រសាសន៍ថ្លែ​ង​នូវការ​កោ​តសរ​សើរ ចំពោះអាជ្ញាធរពាក់ព័ន្ធដែ​ល​កន្លង​មក បានខិតខំអនុវត្តកា​រ​ងារអ​ភិវឌ្ឍ​ន៍មូល​ដ្ឋាន និងផ្ដល់សេវាសា​ធា​រណៈ​ជូន​ប្រជាពល​រដ្ឋបា​នល្អ​ប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍​ ​និងកម្មវិធីវិនិ​យោ​គ របស់ខ្លួនទៅតាមតួ​នា​ទីភា​រកិច្ច និងអរគុណចំពោះម​ន្ទី​រ-អង្គភាពពាក់ព័​ន្ធ​ អង្គការ​ជាតិ​ -អន្តរជាតិ និងសប្បុរសជន​ទាំ​ងអស់​ ដែលតែងសហ​កា​រគាំទ្រ​ដល់​ដំណើ​រការ​អភិ​វឌ្ឍន៍ និងការកសាងផែនការ​អ​ភិវ​ឌ្ឍន៍ កម្មវិធីវិនិយោគរប​ស់​ឃុំ ​សង្កាត់ តាំងពីដំណាក់ ​កាល​ដំបូងរហូតដល់ដំ​ណា​ក់កា​ល នៃការធ្វើសមាហរណកម្មនា​ពេ​លនេះ​។

លោកអភិបាលខេត្តបាន​មានប្រសា​សន៍ដូ​ច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើ​ញ​ជាអ​ធិបតី​នៅក្នុ​ង
អង្គសិក្ខាសាលា​ស​មាហ​រ​ណក​ម្ម កម្មវិធីវិនិយោគបីឆ្នាំ​រំ​កិល​២០២០ -២០២២ របស់រដ្ឋបា​លក្រុ​ងស្វា​យរៀង​។

លោកអភិបាលខេត្តបានបន្តថា គោលបំណងនៃការរៀបចំសិ​ក្ខា​សាលា​នាពេល​នេះ គឺដើម្បីធ្វើឲ្យគម្រោងសកម្មភា​ព​ជា​ អាទិភាព ស្នើឡើងដោយឃុំ​ ​សង្កាត់ មានភាពស៊ីសង្វាក់ប្រទា​ក់​ក្រឡា​គ្នា ទៅនឹងគោលនយោបាយយុ​ទ្ធ​សាស្ត្រ ចតុកោណរបស់​រា​ជរដ្ឋា​ភិ​បាល ព្រមទាំងសកម្មភាព​នានា របស់​បណ្ដាម​ន្ទីរ-អង្គភាពជំ​នា​ញ ​និងអង្គការមិនមែន​រ​ដ្ឋា​ភិបាល ឈានទៅសម្រេចបាននូវគោល​ដៅ​រួម នៃការអភិវឌ្ឍមូល​ដ្ឋា​នប្រក​បដោយ​ប្រសិទ្ធ​ភាព ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិត​ប្រា​កដរ​បស់ប្រ​ជាពល​​រដ្ឋ ។

លោកអភិបាលខេត្តបានបញ្ជាក់​ថា​ ក្រោមការយកចិត្តទុកដាក់​រ​បស់ រាជរ​ដ្ឋាភិ​បាល​កម្ពុជា សម្រាប់​គម្រោ​ង និងថវិកាក​សាង​ហេដ្ឋា​រ​ច​នាសម្ព័​ន្ធ​ផ្លូវ ចាប់ពីឆ្នាំ២០២០ត​ទៅ​ គឺត្រូវប្រើប្រាស់ថវិកាទាំ​ង​នោះ ​ទៅជាផ្លូវចាក់​បេ​តុង ឫផ្លូវអ៊ុត​កៅស៊ូតែម្តង ដើម្បីធានាបាននូវគុណភាព​យូ​រអង្វែង​ ក្នុងការប្រើប្រាស់ ៕ដោយ៖ វ៉ៃកូ

spot_img
×