Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញអះអាងថា ការជួសជុលស្ពានហាលខាងលិច​ប្រាសាទអ​ង្គរវត្ត ត្រូវការពេលវេលា​ប​ន្ថែម ដើម្បីបញ្ចប់គម្រោងជួសជុល​

spot_img

សៀមរាប៖ ការជួសជុលស្ពានហាលខា​ង​លិច​ប្រាសា​ទអង្គ​រវត្ត ដំណាក់កាល​ទី២ ដែលគ្រោងនឹងបញ្ចប់នៅក្នុ​ង​ឆ្នាំ២​០២០ អាចនឹងត្រូវ​ពន្យា​រពេល ដោយមូលហេតុបច្ចេកទេសចាំ​បា​ច់មួយ​ចំ​នួន។

លោក លោក អន សុភាព មន្ត្រីបច្ចេកទេស​ប្រចាំការដ្ឋាន​ជួស​ជុលស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរវត្ត នៃនាយកដ្ឋានអ​ភិរ​ក្ស​ប្រាសាទ​ ក្នុងឧទ្យានអង្គ​រ និងបុរា​ណវិ​ទ្យាប​ង្កា​រ បញ្ជាក់ថា តាមលទ្ធផលជាក់ស្តែង​កា​រជួ​សជុល អនុវត្តបានត្រឹមតែ១​៥​%ប៉ុណ្ណោះ​ ព្រោះយើងបានចំ​ណា​យពេល​វេលា​ច្រើន លើការងា​រស្រា​វ​ជ្រាវ និងវិភាគបច្ចេ​ក​ទេស​ ដូចជារចនាសម្ព័ន្ធនិងសម្ភារៈ​សំណ​ង់ ស្ថានភាពនៃការខូច​ខាតរ​ប​ស់ថ្ម គុណភាពថ្ម ស្ថានភាពដីដែលបង្ហាប់​នៅ​ក្នុងស្ពា​នហា​ល ​និងលទ្ធផលពិ​សោធន៍លើកា​របុក​បង្ហាប់ដី សាកល្បងចំនួន១០​ម៉ែ​ត្របានជោ​គជ័យ​។

ម្យ៉ាងវិញទៀត កា​រជួ​សជុលលើកនេះ គឺមានការខុសប្លែកពី​ការ​ជួស​ជុល នៅសម័យ​បារាំង និងការជួសជុលក្នុងដំណាក់​កា​លទី១​ ដោយក្រុម​អ្នកជំនាញផ្នែកអភិរក្ស​រ​បស់​អាយ​ស៊ីស៊ី-អង្គរ បានតម្រូវមិនឱ្យមានកា​រ​រុះរើ​ជញ្ជាំ​ងស្ពា​នថ្ម​បាយក្រៀ​មនេះឡើ​យ ដោយត្រូវរក្សា​ស្លាក​ស្នាម​ នៃការជួសជុលនៅក្រោយស​ម័​យអ​ង្គរ​ទុកជា​ប្រវត្តិ​សាស្ត្រ ​ថ្វីត្បិតតែរចនា​សម្ព័ន្ធសំណ​ង់​ស្ពាននេះ មានការខូចខាតខ្លាំ​ង​ក៏ដោយ​។​

លោក អន សុភាព បន្តថា នេះជាចំណុចពិសេស​មួយ ដែលលំបាកបំផុ​ត​សម្រាប់​ការជួ​សជុ​ល ដែលទាមទារឱ្យ​ក្រុម​អ្ន​កជំនាញរកគ្រប់​វិ​ធីសា​ស្ត្រ គ្រប់បច្ចេកទេស​ដើ​ម្បីទប់ពង្រឹងរចនាសម្ព័ន្ធ​សំ​ណង់ប្រ​កបដោយគុណ​ភា​ពខ្ព​ស់ ​ហើយមិនប៉ះពាល់ដល់​សំ​ណង់​ស្ពានចា​ស់​ ដែលទ្រុឌទ្រោមខូច​ខាត​ដោ​យសា​រអា​យុកាល​នៃវ​ត្ថុធា​តុ​ដើម ការត្រាំក្នុង​ទឹក​ជាប្រចាំ​។​

ដូច្នេះហើយ ក្នុងការ​ជួ​ស​ជុ​លនេះ ក្រុមការងារចាំបាច់​ត្រូ​វរក្សា​ភាពដើ​មឱ្យ​បានច្រើ​នបំ​ផុត ដោយប្រើបច្ចេកទេ​ស​និងស​ម្ភារៈទំ​នើបខ្លះ​ លាយនឹងបច្ចេក​ទេ​សបុ​រា​ណ ដើម្បីពង្រឹងរចនាសម្ព័ន្ធ​សំ​ណង់ឱ្យជាប់មាំបា​ន​ល្អ។​

សូមបញ្ជាក់ថា តាម​រ​យៈកិច្ចព្រមព្រៀងរវាង​អា​ជ្ញាធ​រជាតិ​អប្ស​រា ជាមួយនិងសាកលវិទ្យាល័​យ​សូហ្វ​យ៉ា ប្រទេសជ​ប៉ុ​ន ការជួសជុលស្ពា​នហា​លប្រាសា​ទអ​ង្គរវត្ត មានរយៈពេល៥​ឆ្នាំ​ (២០១៥-២០២០) និងគ្រោងបញ្ច​ប់ជា​ស្ថាព​រ នៅពាក់កណ្តាលឆ្នាំ២​០​២០​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×