Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាសូរ​កុមារា​ចិន សក់​ឡើង “​ស្កូវ​” ព្រោះ​ត្រូវ​អាកាសធាតុ​បង្កក​

spot_img

ក្មេងប្រុស​រូប​នេះ​ត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​យ៉ាង​ឆ្ងាយ​មក​កាន់​សាលារៀន ដើម្បី​ប្រលង​វិញ្ញាសារ​សំខាន់​មួយ​។​

រូបភាព​ក្មេងប្រុស​ដែល​សក់​ឡើង “​ស​ស្គុះ​” ធ្វើ​ឲ្យ​ប្រជា Internet ចិន មានការ​ខ្លោចផ្សារ​យ៉ាងខ្លាំង​។​

​ថ្មីៗ​នេះ​រូបភាព​ក្មេងប្រុស​ចិន ដែល​ត្រូវ​អកា​ស​ធាតុ​បង្កក​ឡើង​សស្គុះ ធ្វើឲ្យ​អ្នកផងមានការ​អាណិ​ត​ខ្លោចចិត្ត​យ៉ាងខ្លាំង​។​

​តាម Daily Mail ក្មេងប្រុស​នេះ​រស់នៅ​តំបន់​ដាច់ស្រយាល​មួយ នា​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​។ នៅ​ទីនោះ​អាកាសធាតុ​ត្រជាក់​យ៉ាងខ្លាំង ហើយ​ក្មេង​ប្រុស​ម្នាក់​នេះ បង្ខំចិត្ត​ត្រូវ​ដើរ​ដោយ​ប្រើ​ពេល​ជាង​មួយ​ម៉ោង ទៅកាន់​សាលារៀន​។ ពេល​ចូល​ដល់​ថ្នាក់ សក់​របស់​វា​ឡើង​ស​ស្គុះ ។​

​កាសែត​នៅ​តំបន់​ឲ្យដឹងថា ក្មេងប្រុស​នេះ​ឈ្មោះ វ៉ាង​ហ្វូ​ម៉ាន អាយុ ៨​ឆ្នាំ នៅពេល​ឆា​ណែ​ល Pear Video ទៅ​ជួប​សម្ភាសន៍​បាន​និយាយថា ប្អូន​មាន​អាវ​ក្រាស់​តែមួយ​គត់​ហើយ​បាន​ពាក់​តាំងពី​ម្សិលមិញ​រហូតមកទល់​ពេលនេះ ។​

​សារព័ត៌មាន​ចិន​ដដែល​លើកឡើងថា ម៉ាន កើត​ក្នុង​គ្រួសារ​មួយ​ដែល​ឪពុក​ត្រូវ​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ ខណៈពេល​ដែល​ម្តាយ​បាន​បោះបង់ចោល​ប្អូន​តាំងពី​តូច​ម្លេះ​។ បច្ចុប្បន្ន​ក្មេងប្រុស​នេះ​រស់នៅ​ជាមួយ​បងស្រី និង​ជីដូន ក្នុង​ផ្ទះ​មួយ​ដែល​ជញ្ជាំង​ធ្វើ​ពី​ដី​។​

​នាយក​សាលា​ត្រកូល ហ្វូ ឲ្យដឹងថា ម៉ាន ត្រូវ​ដើរ​មក​កាន់​សាលា​ដោយ​ប្រើ​ពេល​ជាង​១​ម៉ោង ទើប​ដល់ ហើយ​ថ្នាក់រៀន​ទៀត​សោត​ក៏​គ្មាន​ម៉ាស៊ីនកម្តៅ​ដែរ​។​

ផ្ទះ​តោកយ៉ាក​របស់​ម៉ាន​

​នាយក​សាលា​ត្រកូល ហ្វូ បានឲ្យ​ដឹង​បន្ថែមទៀត កាលពី​ថ្ងៃ​៨/១ ៖ មាន​វិញ្ញាសារ​ប្រឡង​សំខាន់​មួយ​ដែល​ក្មេងៗ​ត្រូវ​ប្រឈម​នឹង​ព្រិល​ខ្យល់ ដើម្បី​មក​ប្រលង​។ សីតុណ្ហភាព​នៅ​ព្រឹក​នេះ​គឺ -9°C ។ ពេល​ចូល​ដល់​ថ្នាក់​មិត្តភក្តិ​របស់​ម៉ាន ផ្ទុះសំណើច​ដោយ​ឃើញ​សក់​របស់​វា​ឡើង​ស​ស្គុះ​។ រីឯ​ម៉ាន នៅតែ​សើច​រីករាយ​ជាមួយ​មិត្តភក្តិ​។ ចំណែក​គ្រូបង្រៀន​ប្រាប់ថា ម៉ាន​ជា​សិស្ស​ឧស្សាហ៍​និង​មាន​ទេពកោសល្យ​ខាង​គណិតវិទ្យា​៕ ចន្ទ្រា​

spot_img
×