Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតអាមេរិក ជួបរដ្ឋមន្រ្តីព័ត៌មាន ពិ​ភា​ក្សា​ពី​តួនាទី ដ៏សំខាន់ នៃប្រព័ន្ធ​ផ្សព្វផ្សា​យឯ​ក​រា​ជ្យនៅកម្ពុជា

spot_img

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រកាសថា “ថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោក ​ខៀ​វ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ដើម្បីពិ​ភាក្សា​ពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯក​រា​ជ្យ នៅក្នុងដំណើរការលទ្ធិប្រជាធិ​ប​តេ​យ្យ និងពីរបៀបដែល​ស​ហរ​ដ្ឋអាមេរិក និងប្រទេសកម្ពុជាអាចធ្វើការជាមួយគ្នា​បា​ន ដើម្បីជួយស្តារវិស័យសារព័ត៌​មា​ន នៅកម្ពុជា ឲ្យមានភាពរស់​រ​វើក និងសេរីភាពពេ​ញ​លេ​ញ “។

លោក W.Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅក​ម្ពុជា បានជួបជាមួយលោក ខៀវ កាញារីទ្ធ នៅទីស្តីការក្រសួងព័ត៌មាន នា​វេលា​ថ្ងៃត្រ​ង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ។

លោកឯកអគ្គរដ្ឋទូត Murphy បានកត់សម្គាល់​ឃើ​ញថា​ ការចុះបញ្ជីឡើងវិញ ​ក្នុ​ងពេលថ្មី​ៗ​នេះ របស់វិទ្យុសំឡេងសហរដ្ឋ​អា​មេរិ​ក គឺជាជំហានសំខាន់​មួ​យ​ទៅ​មុខ ហើយលោកបានសម្តែ​ង​​ក្តី​​សង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុ​ខ​​​នេះ ប្រជាពលរដ្ឋកម្ពុជាទាំ​ង​អស់ នឹងអាចស្តាប់ឮការផ្សាយតាម​វិ​ទ្យុក្នុ​ង​ស្រុក នូវកម្មវិធីនៃ​វិ​ទ្យុសំឡេងសហរដ្ឋអាមេ​រិ​ក និងសេចក្តីរា​យ​ការ​ណ៍ ពីព័ត៌មានដ៏សំខាន់​ទាំ​ងក្នុង​ស្រុក និងអន្តរជាតិពីវិទ្យុអាស៊ី​សេ​រី ។

ឆ្លើយតបនឹងសំណើរបស់អគ្គរដ្ឋទូតអាមេរិកប្រ​ចាំ​នៅក​ម្ពុជា​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក​ម្ពុ​ជា បានសម្រេចជាគោលការ​ណ៍​ អនុញ្ញាតឱ្យវិទ្យុសំឡេងស​ហរ​ដ្ឋអាមេ​រិក (VOA) ជួលម៉ោងវិទ្យុសំបុកឃ្មុំ​ និង​វិទ្យុ១០២ ដើម្បីផ្សព្វផ្សាយ​នៅ​កម្ពុ​ជា។ ចំណែកវិទ្យុអាស៊ីសេរី​ ​(RFA) លោករដ្ឋមន្រ្តីទាមទារឱ្យកែត​ម្រូ​វពា​ក្យ របប​ក្រុងភ្នំពេញ ជាមុ​នសិន ទើបអនុញ្ញាត​ឱ្យ​ផ្សព្វ​ផ្សាយ​។

ក្រោយបញ្ចប់ជំនួបនេះ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័​ត៌​មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មា​ន​ឱ្យដឹងថា នៅក្នុងជំនួបនោះ អគ្គរដ្ឋទូ​តអា​មេរិ​ក បានស្នើឱ្យក្រសួងព័ត៌មានពិនិត្យ​ល​ទ្ធ​ភាព ក្នុងការអនុញ្ញាតឱ្យវិទ្យុរ​ប​ស់ស​ហ​រដ្ឋអា​មេរិ​កទាំ​ង២ ជួលម៉ោងផ្សព្វផ្សាយនៅក​ម្ពុ​ជា​។

លោកបានអះអាងដូច្នេះថា៖ “ឯកឧត្តមអគ្គរដ្ឋ​ទូ​ត បានស្នើសុំការជួយជ្រោមជ្រែង​រ​បស់​ក្រសួ​ងព័​ត៌មាន នៅក្នុង​ការពិ​និត្យលទ្ធ​ភាព ឱ្យវិទ្យុសំឡេង​ស​ហរ​ដ្ឋអាមេ​រិក VOA អាចជួលម៉ោងផ្សាយ​បា​ននៅក្នុងប្រទេសក​ម្ពុ​ជាឡើង​វិ​ញ។ ជាការឆ្លើយតប ឯកឧ​ត្តម​រដ្ឋមន្រ្តីលោកក៏បាន​ឯ​កភា​ពឱ្យ​វិទ្យុសំឡេ​ងសហរ​ដ្ឋអា​មេរិក VOA ហ្នឹងអាចផ្សព្វផ្សាយ​ឡើ​ងវិ​ញបាន នៅតាមវិទ្យុសំបុក​ឃ្មុំ​ និងអតីតវិទ្យុ១​០២ ឡើងវិញ ដោយធ្វើយ៉ាងណាឱ្យម្ចាស់ស្ថានីយ៍​វិ​ទ្យុទាំ​ង២​ហ្នឹង ធ្វើលិខិតស្នើសុំជាផ្លូវការម​ក​ក្រ​សួង​ព័ត៌មាន”។

សម្រាប់វិទ្យុអាស៊ីសេរីវិ​ញ​ អ្នកនាំពាក្យក្រសួ​ងព័ត៌​មាន​បានប​ញ្ជាក់​ថា “ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តមអគ្គរ​ដ្ឋ​ទូត​ដែរ អំពីវិទ្យុអាស៊ីសេរីថា​ ​រាជរដ្ឋាភិបាល នឹងមិនអនុញ្ញា​ទេ​ ប្រសិនបើវិទ្យុអាស៊ីសេរី ​នៅ​តែប្រើពា​ក្យ​ របបក្រុងភ្នំពេញ ជំនួសឱ្យរាជ​រដ្ឋា​ភិបា​លនៃព្រះរាជាណាចក្រកម្ពុជា​”។

លោកអះអាងថា អកប្បកិរិយា ដែលបានផ្សព្វផ្សាយហៅរាជរ​ដ្ឋា​ភិបាល​កម្ពុ​ជាថា របប​ក្រុង​ភ្នំពេញ គឺធ្វើឡើងមិ​ន​ស្រប​តាមច្បា​ប់ នៃព្រះរាជាណាចក្រកម្ពុជា​នោះ​ទេ។​

សូមជំរាបថា វិទ្យុអាស៊ីសេរី RFA និង VOA ដែលបានបើកការិយាល័យលួចលាក់រ​បស់ខ្លួន នៅកម្ពុជា​ជា​ច្រើន​ឆ្នាំ បានសម្រេចបិទកា​រិ​យាល័​យនោះ​ទៅវិញ ដោយឯកឯង កាលពីចុងឆ្នាំ២០១​៧ បន្ទាប់ពីក្រសួងសេដ្ឋកិ​ច្ច និង​ហិរ​ញ្ញវត្ថុ​កម្ពុជា បានស្នើឱ្យក្រសួ​ង​ព័ត៌​មាន ចាត់វិធានការ ដោយសារតែវិទ្យុអាមេ​រិ​កទាំង​ពី​រនេះ បានធ្វើសកម្មភាព ដោយគ្មានអាជ្ញាប័ណ្ណ ​និង​មិនបា​នមកចុះ​បញ្ជី​ពន្ធ​ដារ តាមច្បាប់ស្តីពីសារពើពន្ធដែល​បា​នកំណ​ត់ត្រឹ​មត្រូ​វ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×