Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនស​ង្ស័យ មិននិយាយស្ដីធ្វើ​ឆ្កួត ,ឃាត់បុរស​ជន​ជាតិវៀ​តណាម​ម្នាក់ លួចកាច់ក​ម៉ូតូ នៅក្រុង​បាវិត​​

spot_img

ខេត្តស្វាយរៀងៈ បុរសជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថ​កិ​ច្ចធ្វើ​ការឃាត់ខ្លួ​ន ខណៈដែលជនសង្ស័យ​រូ​បនោះ បានធ្វើសកម្មភាព​លួ​ចកាច់កម៉ូតូ ដែលហេតុការ​ណ៍​ខាងលើនេះ បានកើ​តឡើងកាលពីវេលាម៉ោង២​០​និង​៣០​នាទីយប់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលដែ​ល​មានម្ចា​ស់ផ្ទះ​ឈ្មោះ យូ យន់ ភេទប្រុស អាយុ៦៥ឆ្នាំ ស្ថិតក្នុងភូមិបាវិតកណ្ដា​ល ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈ ជនស​ង្ស័យ ជនជាតិ​វៀតណាម ភេទប្រុស មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ មូលហេតុ​ជនស​ង្ស័យ មិននិយាយស្ដីធ្វើ​ឆ្កួត បានធ្វើសកម្មភាព​កាច់​កម៉ូតូ ម៉ាកហុង​ដា សេ១២៥ ពណ៌ខ្មៅផ្លាកលេខកណ្ដាល1A-8785 កម្មសិទ្ធិរបស់​ឈ្មោះសុ​ខ វិរៈ ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជា​តិខ្មែរ មុខរបរបុគ្គលិ​កកា​ស៊ីណូ មានទីលំនៅភូមិ​អូ​តាគាំ​១ ឃុំទួលតាឯ​ក​ ស្រុ​កបាត់​ដំប​ង ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួ​ននៅប៉ុ​ស្តិ៍នគរបាលរដ្ឋ​បា​លបាវិត ដើម្បីបំពេញសំណុំរឿង ចា​ត់​ការតាមនីតិវិធី៕ដោយ៖ វ៉ៃកូ

spot_img
×