Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ថៃ ជម្រុញ​បើក​ច្រក​តំបន់​ដែល​នៅ​រ៉ាំរ៉ៃ​ចំនួន​៣ កន្លែង​ក្នុង​ភូមិសាស្ត្រ​ស្រះកែវ​-​បន្ទាយមានជ័យ

spot_img

​បន្ទាយមានជ័យ ៖ កម្ពុជា​-​ថៃ​ជម្រុញ​បើក​ច្រក តំបន់​ដែល​នៅ​រាំ​រៃ​រាប់​ឆ្នាំ​មិន​ទាន់​បាន​ដំណើរការ​នោះ ដើម្បី​អោយ​ពលេដ្ឋ​នៃ​ខេត្ត​សម្ព័ន្ធមេត្រីភាព បន្ទាយមានជ័យ​-​ស្រះ​កែ​ក៏​ដូចជា​ប្រទេស​ទាំង​ពីរ​បាន​អាស្រ័យ​ផល ដោះដូរ​កសិផល ទំនិញ និង​ចេញ​ចូល​ទៅ​រក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់ វៀរកា​ឆ្លងដែល​ដោយ​ខុសច្បាប់​។​

​ការ​ជម្រុញ​នេះ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ ខេត្ត​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​និង ខេត្ត​ស្រះ​កែ ព្រះរាជាណាចក្រ​ថៃ នា​រសៀល​ថ្ងៃ​៩ មករា ២០១៨ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ បានលើកឡើង​ពី​សក្ដានុពល​របស់​ខេត្ត មាន​ផ្ទៃដី​កសិកម្ម​ធំធេង​ប្រកប​ដោយ​ជីវជាតិ ហើយ​វិស័យ​ផ្សេងៗ​ក៏​កំពុង​ដំណើរការ​យ៉ាងរ​លូន ក្រោម​គោលនយោបាយ​ដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​លោក សួន បវរ និយ​យា​ទៀតថា​៖ សម្ព័ន្ធមេត្រីភាព​នៃ​ខេត្ត​ទាំងពីរ បន្ទាយមានជ័យ​-​ស្រះកែវ រក្សា​បាន​និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន នូវ​ឯកភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី និង​មាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ មាន​វិស័យ ពាណិជ្ជកម្ម ឧស្សាហ៍កម្ម សិស្សាធិការ សុខាភិបាល ទេសចរណ៍ វ​ប្បធ​ម៏ កីឡា​សាសនា ។​ល​។​ធ្វើអោយ​តំបន់​សន្តិភាព ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ ដូចជា​ការជួញដូ​មនុស្ស ការជួញដូរ​គ្រឿងញៀន ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​និង​ខូច​គុណភាព​ជា​ដើម​។ ម្យ៉ាងវិញទៀត​ខេត្ត​ទាំង​ពីរ​កំពុង​អនុវត្ត​រួម​គ្នា ការដ្ថាបនា​ស្ពាន​រថភ្លើ​ង​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត រោង​គ្លឿ និង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ព្រំដែន​ច្រក​ស្ទឹង​បទ ណង​អៀន​។​

​លោក ផន​ផុច ផេ​តផាត អភិបាលខេត្ត​ស្រះកែវ និយាយថា ៖ នេះ​ជា​ជំនួប​លើក​ទី​បួន​ហើយ ហើយ​កិច្ចពិភាក្សា​លើក​នេះ ខេត្ត​ស្រះកែវ​ទទួលស្គាល់ នូវ​ប័ណ្ណ​ព្រំដែន​គំរូ​ថ្មី ដែល​ចេញ​ពី​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​ពីមុន​ធ្វើឡើង​ពី​នគ​បា​លអ​ន្ថោ​ប្រវេសន៍​។​ហើយ​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​កាល្អ​រវាង​ខេត្ត​សម្ព័ន្ធមេត្រីភាព​ទាំងពីរ បន្ទាយមានជ័យ​-​ស្រះកែវ​អោយ​រឹក​តែ​ប្រដើរ​ថែម​ទៀត​។​

​លទ្ធផល​កិច្ចប្រជុំ ជម្រុញ​៤​ចំ​ខាន់​ក្នុងនោះ ៖ ១-​រដ្ឋបាលខេត្ត​ស្រះកែវ​ទទួលស្គាល់​ជា​ផ្លូវការ​ប័ណ្ណ​ព្រំដែន​ថ្មី​(BorderPass) ដែល​ទើប​ចេញ​ដោយ​អាជ្ញាធរ​ដែនដី ជំនួស​ដែល​ចេញ​ដោយ​នគរបាល​អន្តោប្រវេសន៍ ២- សហ​ប្រតិ​ប​ត្ត​ការ​ល្អ​ស្ថាបនា​ស្ពាន​ឆ្លង​ព្រំដែន​ស្ទឹង​បត់ ភូមិ​ស្ទឹង​បត សង្កាត់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ឈម​ភូមិ​ណង​អៀន ស្រុក​អរញ្ញ​ខេត្ត​ស្រះកែវ ដែល​កំពុង​ស្ថាបនា ។​៣- ពន្លឿន​ការបើកច្រក​តំបន់​ពីរ​ទៀត ក -​ច្រក​តំបន់​សីមា​៤៣ ភូមិ​ព្រៃ​ចាន់ ឃុំ​អូ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ ឈម​នឹង​ភូមិ​/​ឃុំ​ណូន​ម៉ាក់​មុន ស្រុក​គោក​ធ្យូង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ និង​ខ​-​ច្រក​អូរ​នាង ភូមិ​ព្រៃ​គប់ សង្កាត់​ក្រុង​ប៉ោយ​ប៉ែត ឈម​និង​ភូមិ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​។ និង​៤- សហប្រតិបត្តិការ​បន្ត​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ភន​នំ​ដី​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​-​ច្រក​ខាង​ឌិន ស្រុក​អា​រញ្ញា​ខេត្ត​ស្រះកែវ​៕ ដោយ ៖ បន្ទាយ​

spot_img
×