Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គ​ប​ណ្តុះ​បណ្តាល​បច្ចេកទេស​គ្រូ​ជំនាញ​​កីឡា​កាយសម្ព័ន្ធ​កម្រិត​១ បញ្ចប់​ដោយ​លទ្ធផល​ល្អប្រសើរ​

spot_img

​ភ្នំពេញ​៖ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង ជា​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​សិក្សា​បញ្ជាក់ថា វគ្គ​ប​ណ្តុះ​បណ្តាល​បច្ចេកទេស​គ្រូ​ជំនាញ​​កីឡា​កាយសម្ព័ន្ធ​កម្រិត​១ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលា​ឋ​មសិ​ក្សា សាលា​លេខ​៥ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល ១​សប្តាហ៍​ត្រូវបាន​បញ្ចប់​ដោយ​លទ្ធផល​ល្អប្រសើរ​។​

​លោក​បន្ថែមថា «​វគ្គ​នេះ​គឺ​ផ្តោត​សំខាន់​លើ​ការពង្រឹង​គុណភាព សមត្ថភាព​ជំនាញ​ឲ្យ​ពួកគាត់​មាន​ភាពជឿជាក់​លើ​ខ្លួនឯង ហើយ​ក្នុងនោះ​ក៏បាន​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​យល់ច្បាស់​អំពី​ការរៀបចំ​រា​ង្គ​កាយ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។ វគ្គ​សិក្សា​ច្ចេកទេស​គ្រូ​ជំនាញ​កីឡា​កាយសម្ព័ន្ធ​កម្រិត​១ ដែល​បាន​ដំណើរការ​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​បញ្ចប់ទៅ​ប្រកបដោយ​ផ្លែផ្កា បន្ទាប់ពី​បាន​យ​ប្រឡង​អនុវត្ត​ផ្ទាល់ និង​ទ្រឹស្តី​។ ជា​លទ្ធផល​ដែល​ទទួលបាន រួមមាន​៖ សិក្ខាកាម​៥​នាក់​ទទួលបាន​និទ្ទេស​ល្អ​៥​នាក់​, ១០​នាក់ ល្អ​បង្គួរ និង​មធ្យម​៥​នាក់ ក្នុង​ចំណោះ​សិក្ខាកាម​ចូលរួម​ចំនួន​២០​នាក់ ក្នុងនោះ​មាន​នារី​៥​នាក់​»​។​

​លោក ណ​យ ផា​ណា បាន​រំលេច​នូវ​ភាព​សំខាន់​នៃ​គោលការណ៍​ចម្បងៗ​ក្នុង​វិស័យ​កីឡា​កាយ សម្ព័ន្ធ ដើម្បី​ពង្រីក​ចំណេះដឹង​ជូន​ដល់​គ្រូបង្វឹក​នានា ប្រយោជន៍​យក​ជំនាញ​បច្ចេកទេស​ទាំងអស់​ទៅ ចែករំលែក​បន្ត​ជូន​ដល់​កីឡាករ កីឡាការិនី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​។ អ្នកជំនាញ​កីឡា​កាយសម្ព័ន្ធ​រូបនេះ​ក៏បាន​លើកឡើង​នូវ​យុទ្ធសាស្ត្រ​របស់លោក ថោង ខុន ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​តែងតែ​ដាក់ចេញ​នូវ​គោលដៅ​ពង្រីក​នូវ​ចំណេះដឹង​ជំនាញ​នេះ​ជូន​ដល់​គ្រូបង្វឹក​នៅតាម​បណ្តា​ក្លឹប​នានា ដើម្បី​សម្រួច​ឆន្ទៈ​នៃ​ការអភិវឌ្ឍ​ឆ្ពោះទៅ​ទទួល​រៀបចំ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ខាងមុខ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ផងដែរ​។​

​ដោយ​រំលឹក​ឡើងវិញ​នូវ​គោលដៅ​ដ៏​ធំចម្បង​របស់​សហព័ន្ធ​ជំនាញ​កីឡា​មួយ​នេះ កាលពី​ថ្ងៃ​បើក​វគ្គ កាលពី​សប្តាហ៍​មុន ត្រូវបាន​លោក​អគ្គលេខាធិការ​អះអាង​ថា សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ធ្វើយ៉ាងណា​បណ្តុះ​គ្រូបង្វឹក​ថ្នាក់ជាតិ សម្រាប់​ការ​បង្វឹក​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​៨​នាក់ និង​គ្រូបង្វឹក​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បាន​ចំនួន​ពី​២០ ទៅ​២៥​នាក់ ខណៈ​គ្រូ​កម្រិត​អន្តរជាតិ​ត្រូវមាន​៦​នាក់ សម្រាប់​កម្រិត​១ កម្រិត​២ និង​កម្រិត​៣ និង​ចៅក្រម​អន្តរជាតិ​ដាច់ខាត​ត្រូវមាន​៤​ទៅ​៨​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×