Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ចាក់​ដីខ្សាច់​ជម្រៅ​៥​ទៅ​៦​ម៉ែត្រ ដើម្បី​រៀបចំ​ពុះ​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ ៥៧២​គ្រួសារ នៅ​ប្រឡាយ​ស្ទឹងមានជ័យ​

spot_img

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ចាក់ក់​ដីខ្សាច់​ជម្រៅ​៥​ទៅ​៦​ម៉ែត្រ នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រៀបចំ ពុះ​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ ៥៧២​គ្រួសារ ដែល​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​រុះរើ​ផ្ទះសំបែង​ចេញពី​មាត់​ប្រឡាយ ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឃ​នោះ​។​


​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ប្រឡាយ​ស្ទឹងមានជ័យ យើង​បាន​កាយ​សំរាម​ចេញ ដែល​សម្រាម​ទាំងនោះ​បាន​គរ​លើ​គ្នា​មាន​កម្រាស់ រហូតដល់​៣​ម៉ែត្រ ហើយ​ត្រូវបាន​ចាក់​បំពេញ​ដោយ​ដីខ្សាច់​កម្រាស់​ពី ៥​ម៉ែត្រ ទៅ ៦​ម៉ែត្រ ដើម្បី​រៀបចំ​ពុះ​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ ៥៧២​គ្រួសារ​អភិវឌ្ឍន៍​នៅនឹងកន្លែង ក្រោយ​ពី​សល់​ពី​ការសាងសង់​ប្រឡាយ និង​ចាក់​បេតុង​ធ្វើ​ការអភិវឌ្ឍ​រួច​។​


​គួរបញ្ជាក់​ថា​ប្រឡាយ​ស្ទឹងមានជ័យ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៧២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​


​ប្រឡាយ​ស្ទឹងមានជ័យ​គ្រោង​នឹង​សាងសង់ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​
​ចិញ្វើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕ ដោយ​៖​កូឡាប​

 

spot_img
×