Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ជនសង្ស័យ ១០នាក់ នៅផ្ទះសំណាក់៨៨ ​ក​រណីជួ​ញដូ​រ និងប្រើប្រាស់ខុសច្បាប់នូ​វ​សារ​ធាតុ​ញៀ​ន

spot_img

ស្រុកអង្គស្នួល ៖ ករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសា​រ​ធាតុ​ញៀន (ម៉ាទឹកកក) ឃាត់ជនសង្ស័យ ​១​០នាក់ នៅវេលាកើតហេតុថ្ងៃទី១៥​ ​ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១៧ និង៣០នា​ទី​ នៅចំណុចក្នុងបន្ទប់ផ្ទះសំ​ណា​ក់៨​៨​ ស្ថិ​តនៅភូ​មិ​ថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជនស​ង្ស័យ​ ១០នាក់ ក្នុងនោះមានស្រី៤នាក់ ឃាត់ខ្លួន៖ ១-ឈ្មោះ ពេញ សុធារ៉ា ហៅវិរះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិរំដួល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ជួញដូរ) (បន្ទប់២៨) ។ ២-ឈ្មោះ ទូច សុភា ហៅញ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ​រ​ថ​យន្ត នៅភូមិទូករទេះ ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញ​ដូរ​)(ប​ន្ទប់២​៨) ។ ៣-ឈ្មោះ ជឿង ជៀប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិស្តុកស្លាត ឃុំ​ ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ។ ៤-ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិមង្គលបុរី ​ឃុំ​ សំ​រោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់) ។ ៥-ឈ្មោះ ប៉ិច ពិសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិបង្កោយ ឃុំ ​សំ​បូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ។ ៦-ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្ម​ក​ររោ​ង​ចក្រ នៅភូមិព្រីងទឹក ឃុំ រការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ។ ៧-ឈ្មោះ សុន ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មក​រ​រោង​ចក្រ ស្នាក់នៅភូមិព្រៃបឹ​ង​ ស​ង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ប្រើប្រាស់)។ ៨-ឈ្មោះ ផាន់ ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃ​បឹ​ង សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ (ប្រើប្រាស់) ។ ៩-ឈ្មោះ ព្រំ រិទ្ធីពុទ្ធិកា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុក្គលិកខារ៉ាអូខេ​ ស្នាក់នៅ​ភូមិ​ព្រៃសំ​រោ​ង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់)។ ១០-ឈ្មោះ ព្រំ រិទ្ធីពុទ្ធិតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុក្គលិកខា​រា​អូ​ខេ ស្នាក់នៅភូមិព្រៃសំ​រោ​ង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ប្រើប្រាស់) ។ វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារ​ធា​តុ​ញៀន​ម៉ាទឹក​កកចំ​នួន១១​ក​ញ្ចប់ (ធំ០១កញ្ចប់ ,មធ្យម០៣ កញ្ចប់ ,និងតូច០៧កញ្ចប់)។ ទូរស័ព្ទដៃ ០៧គ្រឿង ។ ម៉ូតូចំនួន០៣គ្រឿង (ម៉ាកឌូក០១គ្រឿង​ផ្លា​កលេ​ខភ្នំពេ​ញ1CM6676 ,ម៉ាកអ៊ិចសិនទ័រ​០១គ្រឿង គ្មានផ្លាកលេខ និងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៨ ​ផ្លា​កលេខ​កំពង់​ស្ពឺ1L 3459)។ ថង់វេចខ្ច​ប់​និង​ឧបករ​ណ៍ប្រើប្រា​ស់ថ្នាំ​ញៀនមួ​យចំ​នួនទៀ​ត​។

នគរបាលមូលដ្ឋាន បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាង​លើ​ កម្លាំងផ្នែកនគរបា​ល​ប្រឆាំ​ងគ្រឿង​ញៀន​ បានទទួលព័ត៌មានពីអ្នកគ្រប់​គ្រ​ងផ្ទះ​សំណាក់​ថាមា​នមុខសញ្ញា​ជួ​ញដូ​រ និងប្រើ​ប្រាស់​គ្រឿងញៀ​ននៅ​ក្នុងប​ន្ទប់លេខ ២៨ , លេខ២៤ និងលេខ២៥ ។ ភ្លាមនោះកម្លាំងជំនាញ​បា​នសហកា​រជាមួ​យ​ កម្លាំងប៉ុស្តិ៍នគរបា​ល​រដ្ឋ​បាល ដំណាក់អំពិល បានចុះទៅដល់កន្លែងកើត​ហេ​តុ ឃើញជនសង្ស័​យ២នាក់នៅក្នុងបន្ទប់លេខ២​៨​ និងមាន ថ្នាំញៀននិងឧបករណ៍​ប្រើ​ប្រាស់ថ្នាំញៀ​ន​ ចំណែកនៅក្នុងបន្ទប់លេ​ខ​២​៤ មានជនសង្យ័យ​៤នាក់​ ស្រី​២នាក់ ​ឃើញមា​នឧប​ករណ៍ប្រើប្រាស់​ថ្នាំ​ញៀន​ រីឯនៅក្នុងបន្ទប់លេខ​២​៥ មានជ​នស​ង្ស័យ៤នាក់​។

តាមចម្លើយសារភាពរបស់ជន​ស​ង្ស​យ័ឈ្មោះ​ ទូច សុភា ហៅញ៉ាញ់ បានឆ្លើយថាខ្លួនបាន​ទៅ​ទិញ​ ថ្នាំញៀនពីឈ្មោះ​ ​ពេញ សុធារ៉ា ហៅវិរះ នៅប​ន្ទប់​លេ​ខ២៨ តែត្រូវសមត្ថកិ​ច្ច​ទៅដល់​ឃាត់​ខ្លួនតែ​ម្ត​ង ។

ជនសង្ស័យរួ​មជា​មួយវ​ត្ថុ​តាង ត្រូវបានបញ្ជូនមកកាន់អ​ធិ​ការដ្ឋា​នន​គ​រ​បាល​ស្រុ​ក ដើម្បីសាកសួរ​ប​ន្ត និងកសាងសំ​ណុំ​រឿង ​ចាត់​ការតា​មនី​តិវិ​ធី​ច្បាប់​ ៕ ដោយ៖កូឡាប

spot_img
×