Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុ​ងក្រុ​ង​​ព្រះ​សី​ហ​នុ មិនអាចប្រើប្រាស់បន្តទៀ​​ត​​បាន ទើបត្រូវចា​ប់​ផ្តើ​មក​សា​ង​​ឡើង​វិ​ញ​ទាំ​ង​អស់

spot_img

ព្រះសីហនុ៖ ទាក់ទងនឹងការកសាងផ្លូវនេះ ​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី បានមានប្រសាស​ន៍​ថា ដោយសារតែបច្ចុប្បន្ន​នេះ​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុ​ងក្រុង​ព្រះសី​ហ​នុ គឺមិនអាចប្រើប្រាស់បន្តទៀ​ត​បាន ដូច្នេះហើយទើបយើងត្រូវចា​ប់​ផ្តើ​មកសាង​ឡើង​វិញ​ទាំងអស់ ដើម្បីបំពេញ​ត​ម្រូវកា​រចាំបាច់របស់ក្រុងដែលកំពុង​មា​នសក្តា​នុព​ល។

នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាចក្រ​ក​ម្ពុជា បានអញ្ជើញជាអធិប​តី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកា​រ​ដ្ឋាន​សាងស​ង់ផ្លូ​វ​ចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហ​នុ​ ខេត្តព្រះសីហនុ។

តា​ម​របាយ​ការ​ណ៍រ​បស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហ​នុ​ បានឲ្យដឹងថា ផ្លូវចំនួន ៣៤ខ្សែ ដែលត្រូវបើកការដ្ឋា​ន​សាងស​ង់នៅ​ពេល​នេះ គឺមានប្រវែងសរុបជាង​ ​៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣​ ​និងស្ពានចំនួន​៦​ប្រ​វែង​ ២៥២ម៉ែត្រ។ ​ផ្លូ​វនេះ គឺជាផ្លូវក្នុងក្រុងបែបប្រ​ណី​ត ដែលនឹងបានបម្រើលើវិស័យដឹក​ជ​ញ្ជូ​ន ការធ្វើដំណើរ និងវិស័​យ​ទេ​ស​ច​រណ៍ ដ៏សំខាន់នៅក្នុងក្រុងព្រះសី​ហ​នុនេះ​ ជាពិសេសក្នុងគោលដៅប្រែក្លាយ​ក្រុ​ង​ព្រះសី​ហ​នុ ឲ្យទៅជាទីក្រុងទំនើបដែលមាន​សោ​ភ័ណភាព​ បរិ​ស្ថាន​ល្អ សម្រាប់ការរស់នៅរប​ស់​ប្រជា​ពល​រដ្ឋ ភ្ញៀវទេស​ច​រ​ណ៍ និងអ្នកវិ​និ​យោ​គ ជាពិសេសធានាបានគុណភា​ព​ខ្ពស់​ រឹងមាំ និងប្រើប្រាស់បានយូរ​អ​ង្វែង​។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកពី​សោក​នា​ដកម្ម នៃខេត្តព្រះ​សី​ហនុ​ ដែលទទួលរងការ​បា​ក់ធ្លា​ក់រលំ​អគា​រកម្ពស់៧​ជា​ន់កន្ល​ងទៅ ក្នុងឆ្នាំ ២០១៩ ថ្មីៗនេះ ដែ​លបាន​ធ្វើ​ឲ្យពលរ​ដ្ឋស្លាប់ និងរងរបួស​មួ​យចំ​នួន។ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី​ ពិតជាមានការសោក​ស្តា​យយ៉ា​ងខ្លាំង​ ក្នុងសោកនាដ​ក​ម្មនោះ​ ដែលពេល​នោះ​ សម្តេចតេជោបា​ន​អញ្ជើ​ញ មកជួយសង្គ្រោះដ​ល់​ជនគ្រោះ​ចំនួ​ន ២ នាក់ចុងក្រោ​យ ដែលជា​ប់នៅ​បាត​ក្រោមគំ​នរអគារបាក់នោះ​ផ​ងដែ​រ។

សម្តេចតេជោនាយ​ក​រដ្ឋ​មន្ត្រី បានមានប្រសាស​ន៍​បន្តទៀ​តថា នេះជាការគិតគូររប​ស់​រាជ​រដ្ឋាភិ​បាលក​ម្ពុជា តាមរយៈ “យកស្លឹ​កត្នោត​ ខ្ចប់ស្ករត្នោត” ដោយប្រើប្រាស់ថវិកា​របស់​រដ្ឋ​តាមម​រយៈក្រសួងសេដ្ឋកិ​ច្ឋ​ និងហិ​រញ្ញ​វ​ត្ថុ រួមសហការជា​មួ​យក្រ​សួងពា​ក់ព័​ន្ធមួយចំ​នួន​ទៀត និងថវិការប​ស់​ខេត្តព្រះ​សីហ​នុផ្ទាល់​​។ ប៉ុន្តែប្រសិនបើខេត្តមិនអា​ច​មាន​លទ្ធភាពរកទុនបានគ្រ​ប់​ទេ​នោះ គឺរាជរដ្ឋាភិបាលនឹងទ​ម្លា​ក់ថវិ​កាទាំង​អស់តែ​ម្ត​ង។

ទន្ទឹមនឹងនេះដែរ​ ​សម្តេចតេជោនាយ​ក​រ​ដ្ឋមន្ត្រី បានមានប្រសាសន៍​ថា​ ការសាងសង់ផ្លូ​វ​នេះ គឺមានក្រុមហ៊ុនចំនួន​៨​ ទទួល​ធ្វើ​ ដោយត្រូវចំណាយទុន​ប្រ​មាណ​ $២៩៤លានដុល្លា​រអា​មេ​រិក ហើយផ្លូវនេះគឺជាផ្លូវ​ដ៏​ប្រ​ណិត ដោយចែកចេញជា៣​ប្រ​ភេទ​ គឺ១)ប្រភេទ​ម​ហា​វិថី , ២)វិថី និង ៣)អនុវិថី។ ចំពោះមហាវិថីមានចំ​នួ​ន៣​ខ្សែ គឺមានទទឹងផ្លូវរហូតដ​ល់​ទៅ៥០​ម៉ែ​ត្រ,​ ចំពោះវិថីវិញគឺមាន​ទ​ទឹង​ពី២​០ ទៅ៤០ម៉ែត្រ រីឯប្រភេទបែបអនុវិថីវិញ​ ​គឺមាន​ទទឹង​ពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូង​ផ្លូ​វ​ ចិ​ញ្ចើមផ្លូ​វ (សម្រាប់អ្ន​ក​ដើ​រ សម្រាប់កង់ ម៉ូតូ) គំនូសចរាច​រ​​ណ៍​ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺ​ផ្លូ​វ ​និងមានបំពាក់កាមេរ៉ា​សុ​វត្ថិភាពតា​មដង​ផ្លូ​វផងដែរ។ ផ្លូវនេះត្រូវប្រើរយៈពេលក្នុង​កា​រ​សាងស​ង់ត្រឹម​តែ៨ខែ​តែប៉ុ​ណ្ណោះ​ ដូច្នេះនៅឆ្នាំក្រោយនេះ ​ក្រុ​ងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី​ ​ក្លាយទៅ​ជាទីក្រុ​ងដែ​លមាន​សុវត្ថិ​ភាព​បំផុត និងទាក់ទាញសម្រាប់​ភ្ញៀ​វទេ​សច​រណ៍ និងអ្នកវិនិ​យោ​គនា​នា​។

ជាមួយគ្នានេះផងដែរ ​ស​ម្តេចតេជោនាយករដ្ឋ​មន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូ​ន​ប្រជា​ព​លរដ្ឋ ដែលបានគាំទ្រគម្រោងអ​ភិ​វឌ្ឍ​ក្រុង​ព្រះសី​ហនុ​ ដែលគម្រោងអភិ​វ​ឌ្ឍន៍​ទាំងអ​ស់នេះ គឺបានផ្តល់ផលប្រ​យោជន៍យ៉ា​ងច្រើន​សម្រា​ប់សេដ្ឋ​កិច្ច​ជាតិ​ផង និងជីវភាពរស់នៅ​រ​បស់​បងប្អូ​នប្រ​ជាព​លរដ្ឋ​ផ​ង​ដែរ៕ដោយ៖បញ្ញាស័ក្តិ

 

 

spot_img
×