Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនត្រូវចោ​ទ ១០នាក់ ល​ង់ខ្លួនតា​មកា​រញុះញ​ង់​ក្រុម​ក្បត់​ជាតិ ត្រូវដោះលែងឲ្យនៅក្រៅ​ឃុំជា​​​បណ្តោះ​អាស​​ន្ន​

spot_img

កំពង់ចាម ៖ យោងតាមសាលាដំបូងខេត្តកំពង់​ចាម​ នៅថ្ងៃទី​១៥​ ខែវិច្ឆិកា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំ​បូ​ងខេត្ត​កំ​ព​ង់​ចាម​ បានចេញដីកាបង្គាប់ឲ្យដោះលែង ជ​នត្រូវ​ចោទ​១០នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប​ន្ទា​ប់ពី​ពួកគេ​ល​ង់ខ្លួន​តាម​ការ​ញុះញង់ ចូលរួមក្នុងផែនការ​រ​ដ្ឋប្រហា​រ​ខុស​ច្បាប់ ដែលរៀបចំដោយទណ្ឌិត សម​ រង្ស៊ី និង​បក្ខពួ​ក ។

បើតាមដីកាបង្គាប់ឲ្យដោះលែង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជនត្រូវចោទទាំង១០នាក់នោះ រួ​ម​មាន ទី១៖ឈ្មោះ លី គឹមហ៊ាង ភេទស្រី​ អា​យុ៤៧ឆ្នាំ ទី២៖ឈ្មោះ សយ ស៊ីនថាត​ អាយុ៥៥ឆ្នាំ ទី៣៖ ឈ្មោះ ឱ សុផាត អាយុ៥៨ឆ្នាំ ទី៤៖ឈ្មោះ អន សាវេន អាយុ៦៤ឆ្នាំ ទី៥៖ឈ្មោះ ស្រឿន ​​ស្រ៊ាង​ អាយុ៤៣ឆ្នាំ ទី៦៖ឈ្មោះ ហម វុទ្ធី ហៅផាន់ណា អាយុ៤៥ឆ្នាំ ទី៧៖ឈ្មោះ ហ៊ុន សុខគង់ អាយុ៤០ឆ្នាំ ទី៨៖ឈ្មោះ ដុង សុវណ្ណារិទ្ធិ អាយុ៣៨ឆ្នាំ ទី៩៖ឈ្មោះ ហេង ហ៊ន់ អាយុ២៩ឆ្នាំ និងទី១០៖ឈ្មោះ គង់ ស៊ីវង្ស អាយុ៤៨ឆ្នាំ។

ការបង្គាប់ឲ្យដោះលែងជនត្រូវចោទទាំងនេះ បាន​ធ្វើ​ឡើងប​ន្ទាប់​ពីមានការអំពាវនាវរបស់សម្តេចតេជោ​ ​ហ៊ុន សែន នាយករដ្ឋម​ន្រ្តី ​ បានបង្គាប់ឲ្យរដ្ឋមន្រ្តីក្រសួង​យុ​ត្តិ​ធម៌ ធ្វើការជាមួយព្រះរាជ​អា​ជ្ញា ដោយសហការខាងតុលា​កា​រ ​ដើម្បី​ឈានទៅ​ដល់កា​រដាក់​ឲ្យអ្នកចា​ញ់បោក​ក្រុម​ឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំ​ង​អស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។​
​សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែ​រ ដែលចាញ់បោកការញុះញង់របស់​ក្រុ​មក្ប​ត់ជា​តិ សម រង្ស៊ី ហើយរត់ទៅប្រទេ​ស​ថៃ រត់ចេញពីលំនៅដ្ឋា​ន​នោះ វិលត្រឡប់ចូលប្រ​ទេ​សក​ម្ពុ​ជា ឬទៅកាន់លំនៅដ្ឋានវិញ​ ​ដោយរា​ជរដ្ឋា​ភិ​បាល នឹងមិនយកទោ​សពៃរ៍​នោះទេ។

បើតាមលោកចៅក្រម បានបញ្ជាក់ថា ជនត្រូវចោទទាំងនោះ ត្រូ​វបាន​ដោះលែង​ ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន ​ប្រសិនបើ​ឈ្មោះនោះ​ មិនត្រូវបានឃុំខ្លួន​ពី​បទ​ល្មើសអ្វី​ផ្សេង​ទៀ​តទេ តែត្រូវឲ្យចូលខ្លួនទៅ​ប​ង្ហាញ​ខ្លួន នៅចំពោះ​មុខ​តុលាកា​រជា​ដរាប កាលណាមានដីកាកោះ​ហៅ​៕ ​ដោយ៖កូឡាប

spot_img
×