Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសាងខេត្តព្រះសី​ហនុ ឲ្យមានសោភ័ណភាពកាន់តែ​ស្រ​ស់ស្អា​​ត ​សក្តិ​សម​​ទៅនឹ​ង​ព្រះបរម​នា​ម​ របស់អតីតព្រះមហាវិរក្សត្រ ​​ន​រោ​ត្តម សីហនុ

spot_img

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន កសាងខេត្តព្រះសីហនុ ជាគំរូល្អ សមតា​មព្រះប​រមនាម ដ៏ខ្ពង់​ខ្ពស់​បំផុត របស់ព្រះបរមរតនកោ​ដ្ឋ សម្តេច​ព្រះ នរោត្តម សីហនុ អតីតព្រះមហា​ក្សត្រ​ខ្មែរ។

តាមរយៈគម្រោងសាសង់ផ្លូវចំនួន៣៤ខ្សែ នៅក្រុ​ងព្រះសីហនុ ដែលចំណាយទឹកប្រាក់ជិត​ ​៣០០ លានដុល្លារអាមេរិកនៅថ្ងៃ​នេះ​ គឺនឹងធ្វើឲ្យសោភ័ណភាពខេត្តកាន់តែស្រស់ស្អាត និង​មា​នសុវ​ត្ថិ​ភាពខ្ពស់ ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រក​ប​ដោយ​គុណភា​ពខ្ព​ស់ សក្តិសមជាខេត្តគំរូរ​ប​ស់ប្រ​ទេសដែ​លផ្ត​ល់ភាពកក់ក្តៅដល់ប្រជាពល​រ​ដ្ឋ ក៏ដូចជាទេសច​រ​ និងអ្ន​ក​វិនិ​យោគិន មកពីគ្រប់ទីកន្លែង​ទាំ​ងអស់​។

ទស្សនៈវិស័យរបស់ សម្តេ​ច​តេជោ​ ហ៊ុន សែន គឺមានតាំងពីឆ្នាំ ១៩៩០ ក្នុ​ងកា​រកំណ​ត់ប៉ូ​លសេដ្ឋកិច្ច របស់​ប្រទេស​ក​ម្ពុជា ដែលមានចំ​នួ​ន៣​សំខា​ន់គឺ ទី១)ភ្នំពេញ ទី២)ព្រះសីហនុ និងទី៣)សៀមរាប។ ខេត្តព្រះសី​ហនុ​ ក៏នឹងក្លាយជាតំបន់ហិរញ្ញវ​ត្ថុ​ដ៏សំ​ខាន់​នាពេ​លអ​នា​គត និងជាច្រកសេដ្ឋកិ​ច្ច​រប​ស់ជាតិ ដែលតម្រូវ​ឲ្យមានហេដ្ឋារចនាស​ម្ព័​ន្ធប្រក​បដោ​យគុណ​ភាព។ ជាពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន ​សែ​ន ​នឹងប​ន្តខិតខំ​ស្តា និងកសាងខេត្តព្រះសី​ហនុនេះ ឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អា​ត​សក្តិ​សម​ទៅនឹង​ព្រះបរមនា​ម​របស់អតីតព្រះមហាវិរក្សត្រ ​ន​រោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៃកម្ពុជា​៕ដោយ៖កូឡាប

spot_img
×