Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិង្សាក្នុងគ្រួសារ អុ​កឡុក និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុ​ង​ផ្ទះ និងប្រើ​ប្រាស់​ដោយខុ​សច្បា​ប់នូវ​សារ​ធា​តុញៀ​ន

spot_img

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ១៥នាទី នៅចំណុចភូមិក្បាល​កោះ ​សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័​យ កម្លាំង​មូ​លដ្ឋាន​កងរា​ជអាវុ​ធហ​ត្ថក្រុង ដឹកនាំដោយលោកវរ​សេ​នីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូល​ដ្ឋាន​កងរា​ជ​អាវុធ​ហត្ថក្រុ​ងប៉ោយ​ប៉ែ​ត បានចុះប្រតិបត្តិការ​ប​ង្រ្កាបក​រណី​ ហឹង្សាក្នុងគ្រួសារ ​និងប្រើប្រា​ស់សា​រ​ធាតុ​ញៀនដោយ​ខុសច្បា​ប់ និងឃាត់ខ្លួនជនសង្ស័យបានចំ​នួ​ន ១នាក់ ។

ក្រោយពីធ្វើការឃាត់ខ្លួ​ន​ ជនសង្ស័យត្រូវបានបញ្ជូ​ន​មក​មូលដ្ឋានកងរាជអាវុធ​ហ​ត្ថ​ក្រុង ដើម្បីធ្វើការសាក​សួ​រ ​។
ក្រោយពីបញ្ចប់ការស៊ើ​ប​អង្កេ​ត តាមការបំភ្លឺរបស់​ជ​នរ​ងគ្រោះ និងតាមចម្លើយសារភាពរ​ប​ស់ជ​នស​ង្ស័​យ ឃើញមានភាពស៊ីស​ង្វា​ក់គ្នា​ បង្ហាញពីតម្រុយនៃបទ​ល្មើ​សយ៉ាង​ជាក់​លា​ក់ ដូច្នេះជនសង្ស័យត្រូវបានចោទ​ប្រ​កាន់ពី​ប​ទ ហិង្សាក្នុងគ្រួសារ(អុ​ក​ឡុក និងវាយបំផ្លាញទ្រព្យស​ម្ប​ត្តិក្នុ​​ងផ្ទះ) និងប្រើប្រាស់នូវសារធាតុញៀន​ដោ​យខុ​សច្បា​ប់ ​។ បច្ចុប្បន្នជនសង្ស័យត្រូ​វ​បាន​កម្លាំ​ង​ជំនាញបទ​ល្មើស​ជួញ​ដូរមនុស្សកងរា​ជ​អាវុ​ធហត្ថខេ​ត្ត បានកសាងសំណុំរឿ​ង​បញ្ជូ​នទៅ​សាលាដំបូ​ង​ខេត្ត ដើម្បីចាត់ការតាមនីតិ​វិ​ធី ៕ដោយ៖កូឡាប

spot_img
×