Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធនាគារព្រៃស មានអគារថ្មីទំនើប រង់ចាំទទួលស្វាគមន៍អ្នកទោស

spot_img

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំពិធីប្រគល់-ទ​ទួល ពន្ធនាគារព្រៃសគម្រោងថ្មី​ រវាងអគ្គនាយកដ្ឋានភស្តុភា​រ​ និងហិរញ្ញវត្ថុ​ ជាមួយអគ្គនាយកដ្ឋានពន្ធនា​គា​រ។

ពន្ធនាគារព្រៃសគម្រោងថ្មីស្ថិតនៅ​ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានសាងសង់ដោយក្រុ​ម​ហ៊ុន​ គន្ធ រីខុន ហូលឌីង ដែលបានទទួលសិទ្ធិសាងសង់ប្រ​គ​ល់ជូនក្រសួងមហា​ផ្ទៃ​ បានធ្វើពិធីប្រគល់-ទទួល ជូនអគ្គនាយកដ្ឋានភស្តុភា​រ និង​ហិរញ្ញវត្ថុ។

ក្នុងនោះដែរ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបា​ន​ទទួ​លអ​គារថ្មី ពីអគ្គនាយកដ្ឋានភស្តុភារ និ​ងហិរញ្ញ​វត្ថុ​រួចមក តំណាងដ៏ខ្ពង់ខ្ពស់ លោក សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ​លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន​ សាណាត ក៏បានរៀបចំពិធី ប្រគល់-ទទួល ឲ្យពន្ធនាគាររាជធានីភ្នំពេ​ញ​ ដើម្បីយកប្រើប្រាស់បន្ត។​

ពីធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ ក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ​ ថ្ងៃសុក្រទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕ដោយ៖កូឡាប

spot_img
×