Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ០៤​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​ខេត្តស្វាយរៀង​៖ ​វេលា​ម៉ោង ១៦និង១០​នាទី ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន នៅ​ចំណុច​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​អង្គុយ ក្រុង​បាវិត ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ៖ ទី​១.​ឈ្មោះ អ៊ែ​ល ស្រី​ពៅ ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តុ​ហាង​ចិន មាន​ទីលំនៅ​ភូមិ​កក់ ឃុំ​ស្វាយ​រំពារ ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​ វត្ថុតាង​រួមមាន​៖ ១.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០២ កញ្ចប់​ ។ ២.​ទូរ​សព្ទ​ចំនួន ០២ គ្រឿង​ ។ ៣.​ម៉ូតូ​ចំនួន ០១ គ្រឿង ម៉ាក​NEX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1k 7660

ក្រោយពី​មន្ត្រីនគរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​សាកសួរ​ឈ្មោះ អ៊ែ​ល ស្រី​ពៅ បាន​សាក​ភាព​ប្រាប់​មន្ត្រី​នគ​បាល​យុត្តិធម៌​ថា​៖ ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​បុរស់​ម្នា​ក់មាន​មាឌធំ សំ​បុរស នៅ​ក្រុង​ស្វាយរៀង​កាន់​លេខ​ទូរ​សព្ទ​លេខ ០៩៧ ៣៧៣៤៧៩២ ។​

ដោយបាន​ការ​អនុ​ញ្ញា​ត្ត​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង (​អោយ​ជំនួយការ​របស់ខ្លួន​ចូលរួម​)​។​

ក្រោម​បញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​។ រហូតដល់​ម៉ោង ១៦និង១០ នាទី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​មូលដ្ឋាន​កង​រា​អាវុធហត្ថ​ក្រុង​បាវិត

​និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្វាយរៀង ដឹកនាំ​ដោយ​លោក​វរ​សេនី​យ័​ទោ យ័ន្ត សេង នាយរង​សេនាធិការ​ចុះ​ប្រ​ត្តិ​ប​ត្ត​ការបង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធារ​តុ​ញៀន នៅ​ចំណុច​ផ្ទះជួល​របស់​ឈ្មោះ សុខ សេន ភេទ​ប្រុស ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់​ ៖ ​ទី​១.​ឈ្មោះ ឡេង ផល្លា ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​ ​ទី​២.​ឈ្មោះ សំ ស៊ី​ណាត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ប្រសូត្រ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​ ៣.​ឈ្មោះ ហ័​រ រាង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំមាន​ទីលំនៅ​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង ។

+​វត្ថុតាង​សរុប​រួមមាន​៖ ១.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១៦ កញ្ចប់​មាន​ទម្ងន់ ៤១.៣១ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​) ។​ ២.​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន ០៩ គ្រាប់ មាន​ទម្ងន់ ៥.៤៣ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​) ។​ ៣.​ទូរ​សព្ទ​ចំនួន ១១ គ្រឿង​ ។ ៤.​ម៉ូតូ​ចំនួន ០៣ គ្រឿង ។ ៥.​ប្រាក់រៀល​ចំនួន ៣៩៦៥០០ រៀល​ ។ ៦.​ប្រាក់​ដុល្លារ​ចំនួន ០១ ដុល្លារ​ ។ ៧.​កាត​វី​ង​ចំនួន ០១ សន្លឹក ។ ៨.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១ គ្រឿង ។ ៩.​លោហធាតុ​ពណ៌​លឿង​ចំនួន ០១ ខ្សែ​ ។ ១០.​ថង​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ។ ១១.​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×