Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តកំពង់ធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លក់ដូរ​មនុស្ស យក​ក្មេងស្រី​អាយុ​ជាង​១​ឆ្នាំ ទៅ​លក់​

spot_img

​កំពង់ធំ​៖​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លក់ដូរ​មនុស្ស ​ក្នុង​មាត្រា​១៤ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ ។​

​យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ លន ប៉ិ​ក ភេទ​ស្រី ​អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​នៅ​ផ្សារ​កំបូល
​សង្កាត់កំបូល ខ័​ណ្ឌ​កំបូល រាជធានី​ភ្នំពេញ មុខរបរ​កាត់ដេរ ប្ដឹង​ពី​ឈ្មោះ ធុន ថុ​នា ភេទ​ស្រី អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ផ្សារ​កំបូល សង្កាត់កំបូល ខ័​ណ្ឌ​កំបូល ​រាជធានី​ភ្នំពេញ ប្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំបូល ស្ដីពី ​ករណី​បាត់​កូនស្រី អាយុ ០១​ឆ្នាំ ០៦ ខែ ។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​ដ៍​ខ្ពង់ខ្ពស់​ពី​សំណាក់​​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស
​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​វិធានការ​ជំនាញ​​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​រត់គេចខ្លួន
​បន្ទាប់ពី​បានធ្វើ​សកម្មភាព​យក​ក្មេងស្រី​ទៅ​លក់ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត ។​

​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧ និង​០០​នាទី ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក អ៉ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ស្ទោង​ធ្វេី​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ចំណុច​ផ្សារ​ស្ទោង ស្ថិត​ក្នុងភូមិ កំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​ពី​ករណី ពាក់ព័ន្ធ​យក​ក្មេង​ទៅ​លក់ ។​

​ឈ្មោះ ធុន ថុ​នា ភេទ​ស្រី អាយុ ២៩ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្សារ​កំបូល សង្កាត់​កំបូល ខ័​ណ្ឌ
​កំបូល រាជធានី​ភ្នំពេញ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដេី​ម្បី​ចាត់​ការបន្ត​៕ ដោយ​៖​កូ​ឡាប​

spot_img
×