Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរ​ថ្លើមធំ បើក​រុឺម៉ក​ដើរ​លួច

spot_img

ខេត្តកណ្តាល​៖ ក្រុមចោរ​ថ្លើមធំ បើក​រ៉ឺម៉ក​ដើរ​លួច ត្រូវ​ម្ចាស់​គេ​ទាន់ ជាន់ក​បាន​ម្នាក់ ប្រគល់អោយ​ប៉ូលីស​។ ករណី​អំពើ​លួច នេះ​កើតហេតុ​អាទិត្យ ខែ​ក​ក្ដិ​ក ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១និង៣០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​លុច លាភ នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ លុច លាភ​ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជាង​ជួសជុល​រថយន្ត​។​
​ជនសង្ស័យ​ចំនួន ០២​នាក់​៖

១.​ឈ្មោះ ទ្រី សុខ​គួ​ង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិត​ប្រា​ដក​(​ឃាត់ខ្លួន​)​។​

២.​ឈ្មោះ យួន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល (​គេចខ្លួន​)​។ វត្ថុតាង​ចាប់យក​៖ រទេះ​សណ្តោង ០១​គ្រឿង ធុង​ខ្យល​អុក​ទ្រូ​ស៊ែ​ន​ចំនួន​០២ អាគុយ​ចំនួន​០៣​គ្រឿង ម៉ូ​ទ័​រ​បូមទឹក​ចំនួន​០១​គ្រឿង ខ្នងកង់​ម៉ូតូ​ចំនួន​០២ ដែក​កាប់​អូ​តូ កូនសោ​រមួល​ខ្ចៅ​ចំនួន​០២​។​

​នគរបាល​បាន​ប្រាប់​ពីស​ភាព​រឿងហេតុ​៖ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​វេលា​មោង​០១និង៣០​នាទី មានឈ្មោះ​ទ្រី សុខ គួ​ង និង​បក្ខពួក​០១​នាក់​ទៀត​បាន​ចូល​លួច​ដោះ​អាគុយ​រថយន្ត​ដាក់​លើ​រទេះ ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ​ថា​ចោរៗ ជនសង្ស័យ​ទាំងពីរ​បាន​ដោះ​កន្ទុយ​រុឺម៉ក​ចោល ហើយ​ជិះ​ម៉ូតូ​សំដៅទៅ​ទិស​ខាង​ត្បួ​ង ឯ​ជនរងគ្រោះ​ក៏​ដេញតាម​ចាប់​រហូតដល់​ឃុំ​ទឹក​វិល ទើប​ចាប់បាន ហើយ​បាន​រាយ​ការ​ណ៏​ជូន​សម​ត្កិ​ច្ច​ឲ្យ​ជួយ​សហការ ហើយ​កម្លាំង​ប៉ុស្តិ៍ព្រែក​គយ បាន​ទៅដល់​កន្លែងកើតហេតុ រួច​នាំ​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×