Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​ឌុប​គ្នា​បើក​លឿន​ដូច​ហោះ ដល់​ផ្លូវកែង​បុក​រថយន្ត​ខ្ទាត​បោក​ក្បាល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

spot_img

​ភ្នំពេញ ៖ ​យុវជន​ម្នា​ក់បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ​ឌុប​គ្នា​ដើរលេង បើក​លឿន​ដូច​ហោះ ក៏​បុក​រថយន្ត​ពី​ចំហៀង បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១៧៨ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ វឿ​ត សា​ឡង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់នៅ​ម្ដុំ​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ដោយឡែក​យុវជន​ម្នាក់ទៀត​រងរបួស​ធ្ងន់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ យុវជន​ដែល​រងរបួស​ធ្ងន់​ត្រូវជា​មិត្តភក្តិ​បាន​ខ្ចី​ម៉ូតូ​របស់​មិត្ត​ភ​កិ្ត ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-9348 ជិះ​ឌុប​យុវជន​ម្នាក់ទៀត​ដែល​ស្លាប់​ដោយ​មិនបាន​ប្រាប់ថា យក​ជិះ​ទៅណា​នោះទេ ហើយ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៧៨ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើ​តុ​ហេតុ ឆ្លង​មក​ផ្លូវ​ព្រះ​នរោត្តម​ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ចំ​ពី​ហៀ​ង​ផ្នែក​ខាងស្ដាំ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ទៅនឹង​ថ្នល់​បែកក្បាល​ស្លាប់​នៅនឹងកន្លែង ។ រីឯ​យុវជន​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​រថយន្ត​មើល​សភាព​មិន​ស្រួល​បាន​បន្តដំណើរ​ទៅមុខទៀត​បាត់ស្រមោល​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ហើយ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្តោះអាសន្ន​ទុក​ប្រគល់ជូន​សាច់ញាតិ​វិញ​។ ដោយឡែក​សាកសព​សម​ត្ថ​កិច្ច​បានធ្វើ​កំណត់​ហេតុ រួច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×