Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហេង ឡុង ប្តឹង​លោក អុឹម ជីវ៉ា ចំនួន ​៣​ បទល្មើស​

spot_img

​ភ្នំពេញ ៖ លោក ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ពាក្យ ប្តឹង​លោក អ៊ឹ​ម ជីវ៉ា សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​សិល្បករ​ខ្មែរ​ចំនួន​៣​បទល្មើស នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​ពាក្យបណ្តឹង​ដែល​ដាក់ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បទល្មើស​ទាំង​៣ ដែល​លោក ហេង ឡុង និង​ភរិយា ប្តឹង​ឈ្មោះ អ៊ឹ​ម ជីវ៉ា រួមមាន​៖ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ប្រមាថ និង​គំរាមកំហែង​ហែកកេរ្តិ៍ មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្តាញ​សង្គម (Facebook) ក្នុង​គណនី​មានឈ្មោះ អ៉ឹ​ម ជីវ៉ា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ហេង ឡុង បាន​បញ្ជាក់ថា អ្វីដែល​យើង​មិន​ចង់​ជួប​គឺ​គេច​មិន​រួច ខ្ញុំ​បានរៀបចំ​ពាក្យបណ្ដឹង​រួចរាល់​ហើយ​ប៉ុន្តែ​ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃ​សៅរ៍​ទើប​ពាក្យបណ្ដឹង​នេះ​មិនទាន់​ទៅដល់​តុលាការ​។ មានតែ​ច្បាប់​ទេ​ទើប​អាច​បញ្ជាក់ថា យើង​ជា​មនុស្ស​បែបណា​?

​លោក​ថា ខ្ញុំ​គ្រាន់តែ​ចង់​បកស្រាយ​ចំណុច​សំខាន់ៗ​ខ្លះ​នូវអ្វីដែល​ប្អូន អុឹ​ម ជីវ៉ា បាន​ផុស​ប៉ះពាល់​កិត្តិយស​របស់ខ្ញុំ ក៏ដូចជា​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែលជា​សមាគម​ម្ចាស់ “​មូលនិធិ​សិល្បៈ​ចាស់ជរា​”​។
​អ្នក​ដែលមាន​សិទ្ធិ និង​កាតព្វកិច្ច​មើល​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម គឺមាន​មនុស្ស​បី​ប្រភេទ​៖

១. ម្ចាស់ជំនួយ​

២. សមាជិក​ក្រុមប្រឹក្សាភិបាល​

៣. សាលក្រម​តុលាការ

​សូមបញ្ជាក់​៖ ប្អូន អុឹ​ម ជីវ៉ា ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​សិល្បករ​ខ្មែរ មិនមែនជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែលជា​ម្ចាស់​មូលនិធិ​ឡើយ ហើយ​បច្ចុប្បន្ននេះ​ក៏​ប្អូន​បាន​លាឈប់​ហើយ​ដែរ​។

​រាល់​បាយ​ការណ៍​ហិរញ្ញវត្ថុ​រាយការណ៍​ទៅ​ម្ចាស់ជំនួយ​សុទ្ធតែ​ភ្ជាប់​ជាមួយនឹង​របាយការណ៍​សា​វន​កម្ម​ពី​ខាងក្រៅ ដើម្បី​ធានាបាន​តម្លាភាព​។

​តើ​បងប្អូន​ដែល​ឃើញ​មាន​ស្ថាប័ន​អង្គការ រឺ សមាគម ណា​បង្ហោះ​ជា​សាធារណៈ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​របស់ខ្លួន​ទេ​?

​តើ​ប្អូន​ធ្វើ​ក្នុង​ចេតនា​អ្វី​ឲ្យ​ពិតប្រាកដ​?

​លោក​បន្តថា លោក​គ្រាន់តែ​ចង់​បកស្រាយ​ចំណុច​សំខាន់ៗ​ខ្លះ នៅ​អ្វីដែល​លោក អ៊ឹម ជីវ៉ា បាន​ផុស​ប៉ះពាល់​កិត្តិយស​លោក ក៏ដូចជា​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែលជា​សមាគម​ម្ចាស់ «​មូលនិធិ​សិល្បៈ​ចាស់ជរា​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក អ៉ឹ​ម ជីវ៉ា បាន​បង្ហោះ​សារ​៩​ចំណុច ក្នុងនោះ​លោក​បាន​សំណូមពរ​ឲ្យ​លោក ហេង ឡុង បកស្រាយ​ទាក់ទង​នឹង​ថវិកា ដែលជា​ចំណូល​ប្រចាំឆ្នាំ ដែល​បាន​ពី​សប្បុរស​ជន​នានា​។ លោក​ថែមទាំង​សំណូមពរ​ឲ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជួយ​រាយការណ៍​ទាក់ទង​ទៅនឹង​ថិ​វ​កា ដែល​បានមកពី​ការជួល​ទីស្នាក់ការ​ចាស់​ផងដែរ​។​

​តាមរយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក សិល្បករ​កម្ពុជា កាលពី​ថ្ងៃទី​១៥​វិច្ឆិកា លោក អុឹ​ម ជីវ៉ា សូម​ជំរាប​ជូនដំណឹង​ដល់​បងប្អូន​សិល្បករ​សិល្បការិនី​ទាំងអស់ បងប្អូន​សា​ព័ត៌មាន​ទាំងអស់​និង​បងប្អូន​មហាជន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ខ្ញុំបាទ អុឹ​ម ជីវ៉ា សុំ​ធ្វើ​ការលាលែង ពីមុខ​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមា​គម​សិល្បករ​ខ្មែរ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​លោក​បន្តថា មូលហេតុ​នៃ​ការលាលែង​នេះ​ដោយសារតែ ៖ ទី​១. ការធ្វើជា​ក្រុមប្រឹក្សាភិបាល​វា​គ្រាន់តែ​ជាការ​រៀបចំ​ដើម្បី​ល្អមើល​តែប៉ុណ្ណោះ ឯមុខ​និង​តួនាទី​គឺ​មិន​ដូច​អ្វីដែល​និយាយ​មុនពេល​បោះឆ្នោត​ឬ ការធ្វើការងារ​ដូច​អណ​ត្តិ​ប្រធាន​មុនៗ​ឡើយ មានន័យថា​ការងារ​សមាគម​ធ្វើជា​លក្ខណៈ​បុគ្គល មិនសូវ​បាន​មាន​ពេល​កោះ​ហៅ​ប្រជុំ​ឬ​ពិភាគសារ​ឡើយ ។ ទី​2. ក្នុងនាម​ជា​ក្រុមប្រឹក្សាភិបាល​រាល់​កម្មវិធី​ទាំងអស់​គឺ ភាគតិច​ណាស់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ។ ទី​៣. សមាគម​សិល្បៈ មាន​ដល់​ទៅ​២ គឺ​សមាគម​សិល្បករ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម វា​ហាក់បីដូច​ច្រ​បូល​ច្របល់​គ្នា ពេលធ្វើ​ការងារ​គឺ​មិនដឹង​អ្នកណា​ប្រធាន​សមាគម​ណា​ឲ្យ​ពិតប្រាកដ ។ ទី​៤ . ពេល​មាន​កម្មវិធី​មាន​លុយកាក់​គឺ​ហៅ​តែ​តារា​ល្បី​មានមុខមាត់​ឯ​តារា​មិន​ល្បី​បាន​ត្រឹម​មកជួយ​កម្មវិធី​សប្បុរសធម៌​។ ទី​៥. ប្រាក់ចំណូល​និង​ប្រាក់​ចំណាយ​ផ្សេងៗ និង​ថវិកា​មូលនិធិ​វា​ហាក់បីដូច​ស្រពិចស្រពិល ដោយ​មិនបាន​ប្រជុំ​រៀងរាល់ខែ​ឡើយ ។​ទី​៦ .​រាល់ពេល​មានការ​បង្កើត​កម្មវិធី​ម្តងៗ​សមាគម​មិនដែល​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​ឡើយ មាន​ខ្លះ​ដែរ តែ​ក្នុងចំណោម​១០​កោះហៅ​ពី​ដង​តែប៉ុណ្ណោះ ។ ទី​៧ . សូម លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បកស្រាយ​ទាក់ទង​និង​ថវិកា​ដែលជា​ចំណូល​ប្រចាំឆ្នាំ​ដែល​បាន​ពី​សប្បុរសជន មាន សម្តេច​តេ​ជោ​ហ៊ុនសែន និង​លោក​ឧកញ៉ា​ហុង​ពី​វ និង​លោក​ឧកញ៉ា​លោកជំទាវ​មួយចំនួនទៀត​ដែល​ឧ​ប​ត្ថម្ភ​ប្រចាំឆ្នាំ​ជួយ​រាយ​របាយការណ៍​ផង ថា​តើ​ចំណាយ​លើ​អ្វីខ្លះ​ក្នុង​មួយឆ្នាំៗ​???? បើ​គ្រាន់តែ​សម្តេច​តេ​ជោ​ឧបត្ថម្ភ ៥០០០០( ប្រាំ​មុ​ឺ​ន​ដុល្លារ​)​ក្នុង​មួយឆ្នាំ រយៈពេល​៥​ឆ្នាំ ! លោក​ឧកញ៉ា ហុង​ពី​វ​ឧបត្ថម្ភ​៥០០០០( ប្រាំ​មុឺ​ន​ដុល្លារ​)​រយៈពេល​៥​ឆ្នាំ​ដូចគ្នា នៅមាន​ថ្នាក់ដឹកនាំ​មួយចំនួនទៀត ។ ទី​៨ ការពិត​អ្នក​បង​ច​ន ច័ន្ទ​លក្ខិណា​គឺជា​មនុស្ស​ល្អ​សម្រាប់​ខ្ញុំ មានចិត្ត​ល្អ តែ​អ្នក​បង​ច​ន​ច័ន្ទ ធ្វើជា​ថ្នាក់ដឹកនាំ​នៅមាន​អារម្មណ៍​ឆេវឆាវ តាម​អារម្មណ៍​ខ្លួនឯង ឆាប់​ជឿ​គេ​ពេក ជា​មិន​ពិសេស​មិនទាន់​ចេះ​ទប់​អារម្មណ៍​ក្នុងនាម​ជា​មេដឹកនាំ​សិល្បៈ ដឹកនាំ​នៅមានកម្រិត​។ ទី​៩ ៖ សូមអ្នក​បង​ច​ន​ច័ន្ទ​លក្ខិណា​ជួយ​រាយ​របាយការណ៍​ទាក់ទង​ទៅ​និង​ថវិកា​ដែល​បានមកពី​ការជួល​ទី​ស្នាក់ការ​ចាស់​ដែលជា​ការ​ឧ​វត្ថ​ម្ភ​របស់​ឯកឧត្តម កែប ជុប​តិ​ម៉ា អតីត​អភិបាល​ក្រុងភ្នំពេញ​ចាស់​ដែល​ឲ្យ​ផ្ទះ​នេះ​ធ្វើជា​ទីស្នាក់ការ​សមាគម ថា​តើ​ចំណាយ​ទៅលើ​អី​ខ្លះ ?? ។​

​លោក​បាន​បន្ថែមទៀតថា ៖ ​នៅមាន​ច្រើន​ទៀត តែ​សូម​យកតែ​៩​ចំណុច​មក​សិន​បាន​ហើយ ដូចនេះ​សូមអ្នក​បង​ប្រធាន​សមាគមន និង​លោក​ប្រធាន​សមាគម​ជួយ​បកស្រាយ​អំពី​ចំណុច​មួយចំនួន​ខាងលើ ដើម្បី​ឲ្យ​ក្រុមប្រឹក្សាភិបាល​ទាំងអស់​និង​សិល្បករ​អស់​ចម្ងល់​ផង ។​

​ដូចនេះ​ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំបាទ អុឹ​ម ជីវ៉ា សុំ​ធ្វើ​ការលាលែង​ពី​តំណែង​ក្រុមប្រឹក្សាភិបាល​សមាគម​សិ​ល្បករ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ​រាល់​សកម្មភាព​សិល្បៈ​ទាំងឡាយណា​របស់ខ្ញុំ​គឺ​មិនមាន​ពាក់ព័ន្ធ​និង​សមាគម​សិល្បករ​និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ទៀត​ទេ ហើយក៏​សូមបញ្ជាក់​ផងដែរ​ថា​ផេ​ក​សិល្បករ​កម្ពុជា​មិនមែនជា​ផេ​ក​របស់​សមាគម​សិល្បក​រ​ឡើយ គឺជា​ផេ​ក​របស់​ខ្ញុំបាទ​ផ្ទាល់ ។​

​លោក​អុឹ​ម ជីវ៉ា បាន​លើកឡើងថា ខ្ញុំ​ជា​កូនអ្នកក្រ ខ្ញុំ​គ្មាន​ខ្នង​ឬ​អាង​អ្នកណា​នៅ​ពីក្រោយ​ឡើយ​គឺ​មានតែ​ខ្លួន​មួយ​ដើរ​ក្នុងសង្គម​! អ្វីដែល​ខ្ញុំ​ផុស​គឺ​សុំ​ឲ្យ​ធ្វើការ​បកស្រាយ​ជួយ​បំភ្លឺ​បន្ថែម បើ​ឆ្លើយបាន​មិនបាន​ជា​សិ​ទ្ធិ​របស់​ប្រធាន បើ​ការលាឈប់​របស់ខ្ញុំ និយាយ​ពី​មូលហេតុ​និង​សំណូមពរ​អត់​បាន​ត្រូវគេ​ប្តឹង​ទៀត​នោះ ខ្ញុំ​ក៏​មិន​ខ្លាច​ដែរ ខ្ញុំ​ក៏​សុំ​មេធាវី​ម្នាក់​ការពារ​ជន​ក្រក្រី មក​ការងារ​ក្តី​ឲ្យ​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​ជនក្រីក្រ ជា​សិល្បៈ​ក្រីក្រ គ្មាន​លុយ គ្មាន​អំណាច​អាងខ្នង​ដូច​គេ​ទេ ។ ចង់​និយាយថា​មួយជីវិត​ខ្ញុំ​មិនចេះ​ខ្លាច​គេ​ទេ ..! . ជីវិត​កើតមក​សម្រាប់​ស្លាប់​ទៅវិញ​ទេ​.. មុន​និង​ក្រោយ​ក៏​គង់តែ​ងាប់​ដូច​តែ​គ្នា គ្មាន​អ្នកណា​គេច​ពី​សេចក្តីស្លាប់​បានទេ កើត ចាស់ ឈឺ​ស្លាប់ ហើយក៏​មិន​ចង់​ឈ្នះ​អ្នកណា​ដែរ …​ខ្ញុំ​ខ្លាច​ណាស់ ..​ខ្ញុំ​ខ្លាច​គេ​ប្តឹង​ណាស់​…​ចឹ​ង​មានតែ​ទុក​ឲ្យ​អ្នកណា​គេ​ចង់​ឈ្នះ​ចាញ់​ប្តឹង​ចុះ ចាំ​ខ្ញុំ​ដើ​តាម​ក្រោយ ។

​លោក ហេង ឡុង លោក​បានស្នើ​ឲ្យ​ឈ្មោះ អ៊ឹម ជីវ៉ា រក​ភស្តុតាង​នូវ​អ្វីដែល​ខ្លួន​បាន​និយាយ ហើយ​ថែមទាំង​ព្រមាន​ថា បើ​ក្នុង​២៤​ម៉ោង បើ​មិនមាន​ភស្តុតាង​ទេ និង​មិន​សុំទោស​ជា​សាធារណៈ​ទេ លោក​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ការពារ​ភាព​ស្អាតស្អំ និង​រក​យុត្តិធម៌​ជូន​សមាគម​៕ ដោយ​៖​កូ​ឡាប​

spot_img
×