Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាទេសចរ​ណ៍មួ​យគ្រឿ​ង នាំភ្ញៀវទេសចរបរទេសជិត​ ​២.០០០នាក់ ចូលចត​កំពង់ផែអន្តរ​ជា​តិក្រុង​ព្រះសី​ហនុ

spot_img

ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿ​ង​ មានឈ្មោះ SUN PRINCESS បាននាំភ្ញៀវទេសចរ​​ច​ម្រុះជាតិ​សាសន៍​ជិត២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជា​តិ​ក្រុង​ព្រះសីហ​នុ ដើម្បីធ្វើ​ទស្សន​កិច្ចនៅព្រះរាជា​ណាច​ក្រក​ម្ពុជារយៈ​ពេល ១ថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេ​ស​ថៃ​ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។​

​តាមមន្ត្រីច្រកទ្វារអន្តរជាតិក្រុងព្រះ ​សី​ហនុ បានឱ្យដឹងថា នាវាទេសចរណ៍ SUN PRINCESS មានសញ្ជាតិ BEAMUDA មានបណ្ដោយ ២៦១,៣០ ​ម៉ែ​ត្រ ទទឹង ៣២,២០ម៉ែត្រ ជម្រៅទឹក ៨,២០ម៉ែត្រ មានភ្ញៀវទេសចរច​ម្រុះ​ជាតិសា​សន៍ជិ​ត ២.០០០នាក់ ក្នុងនោះភ្ញៀវ​​​ទេស​​ចរ​សរុ​បចំ​នួន ១.៩៦៩នាក់ ស្រី ១.០៧៨នាក់ និងមាននាវិកសរុបចំនួ​ន​ ៨៧៤នាក់ ស្រី ១៣៥នាក់។ នាវាទេសចរណ៍​ ​SUN PRINCESS បាននាំភ្ញៀវទេសចរបរទេសមក​ពី​​ប្រ​ទេស​​វៀត​ណាម​ ចូលចតនៅកំពង់ផែ​អ​ន្តរជា​តិក្រុ​ងព្រះ​សីហ​នុ កាលពីវេលាម៉ោង៥ និង ៤០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវានេះមាន​គ​ម្រោងចា​កចេ​ញពីដែ​នទឹក នៃព្រះរាជាណា​ចក្រកម្ពុជា ​នៅ​វេលាម៉ោ​ង​ ១៦រសៀលថ្ងៃដដែល​ឆ្ពោះ​ទៅកា​ន់ប្រ​ទេស​ថៃ​ ។

ក្នុងចំណោមភ្ញៀវទេសចរដែ​ល​ធ្វើដំ​ណើ​រ​តាម​នា​វាទេសចរណ៍ SUN PRINCESS មាន​សញ្ជាតិច្រើន​ជា​ងគេ​ មានដូចជា អូស្រា្ដលី ១.៦២៤នា​ក់​ ចក្រភពអង់គ្លេស ១៦៣នាក់ និងក្រៅ​ពីនោះមានភ្ញៀវទេ​ស​ចរ​សញ្ជា​តិផ្សេ​ង​ៗទៀ​ត៕ដោយ៖បញ្ញាស័ក្តិ

spot_img
×