Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែឲ្យ​បក​ស្រាយចំ​នួ​ន 9 ចំណុច ពាក់ព័ន្ធនឹងចំណូលរបស់សមា​គ​ម ក៏កើតកំហឹ​ង​ដាក់ពា​ក្យបណ្ដឹ​ង​

spot_img

ភ្នំពេញ៖ លោកអ៊ឹម ជីវ៉ា បានឆ្លើយតបទៅនឹង​លោ​កហេ​ង ឡុងថា គ្រាន់តែឲ្យបកស្រាយចំនួន 9​ ​ចំណុច ពាក់ព័ន្ធនឹងចំណូលរបស់ស​មា​គម ក៏កើតកំហឹងដាក់ពាក្យបណ្ដឹង​នៅ​តុលា​ការទៅ​វិញ ដោយលោកអះ​អា​ងថា អាងអីប្ដឹ​ង​ៗ។

តារាសម្តែង លោកអ៊ឹម ជីវ៉ា នៅថ្ងៃទី 17 ខែវិច្ឆិកា បា​នស​រសេរ​សារលើ​ហ្វេស​ប៊ុក ឆ្លើយតបនឹងលោកហេ​ង​ ឡុង​ថា
អីយ៉ា.. គ្រាន់តែឲ្យជួយប​ក​ស្រា​យបំភ្លឺ៩ចំណុច រឿងសមាគ​ម​សោះ ម៉េចក៏កើតក្តីក្តៅក្រ​ហា​យ​ ភ័យស្លន់ស្លោដល់​ថ្នា​ក់ដា​ក់ពាក្យ​បណ្តឹង​ទាំង​ពីរនាក់គូរស្នេហ៍ចឹងណ៎​ ​…។

លោក បានលើកឡើងទៀ​ត​ថា​ ជាទូទៅសមាជិកក្រុមប្រឹ​ក្សា​ គេមានសិទ្ធិសួរតើ​ ហេតុអីបានជាខ្ញុំឲ្យបកស្រាយបំភ្លឺជាសាធារណៈឲ្យ​គេបាន​ដឹង ពីព្រោះ សិល្បករជាច្រើននិងមហា​ជ​នក៏​គេចង់​ដឹងដែ​រថា​ លុយចំណូលក្នុង​១​ឆ្នាំ​ ១៨ម៉ឺនដុល្លារច្រើនណា​ស់​ តើចំណាយទៅណាខ្លះ?​?​ ធ្វើអីខ្លះ ?? បកស្រាយទៅចប់បាត់​ហើ​យ ​ម៉េចដ​ល់ថ្នា​ក់ដាក់ពា​ក្យប​ណ្តឹងវើ​យ​អើយ…! បើមាសសុ​ទ្ធ​បកស្រា​យទៅ​ ឲ្យមហាជនគេបានគេបានដឹងឮផង​ ។

លោកអ៊ឹម ជីវ៉ា បា​ន​បញ្ជាក់​ថា ​”ខ្ញុំយល់សប្តិយប់មិញថា​ លុយដែលគេយកមកជួយចាស់ជ​រា​យក​ទៅថត​កុនជិ​តអស់​ហើយ​ ហើយខាតទៀត​ ​ឬក៏ដូចការយល់សប្តិ​រ​បស់​ខ្ញុំ មិនពិតទេ អ៊ឹមជីវ៉ា .. នេះខ្ញុំដេកយល់សប្តិទេណា?​?​ តិ​ចគ្រាន់តែ​យល់​សប្តិ​ខឹងយល់សប្តិពីនាក់គូរ​ស្នេ​ហ៍ទៀត​ចុះ​ ។
អាងអី​បន្តិច​ប្តឹង អាងអីបន្តិចប្តឹង ​បើ​ប្តឹងតែ​ម្នាក់​មិន​អីទេ តែនេះប្តឹងពីរនាក់គូរស្នេហ៍​ទាំ​ងពី​តែម្ត​ង​ណ៎ លេងចឹងមិនយុត្តិ​ធ​ម៌​ទេ ហាឡើងលេងពីរព្រួត​មួ​យចឹ​ងនោះ​ ចឹងបានគេហៅថាឆ្នាំងណាគ្រ​ប​មែន​។
អូ​..​.រំ​លឹកបន្តិចបងប្រុ​ស​ហេងឡុ​ងនិ​ង​អ្នក​បងច​ន​ចាន់ ស្គាល់ DJ អារីយ៉ាដែលស្លាប់​ទៅហើ​យ​ទេ ​បើចាំបានសូម​ជួ​យយ​ក.​…. ដើម្បីឲ្យវិញ្ញា​​ណក្ខ​ន្ធ គ្នាអស់ចិ​ត្ត​ ។
Ok បើពីរព្រួតមួយទៅ​ហើ​យ ​ចាំជួបគ្នានៅតុលាការចុះ​ ​ច្បាប់គឺច្បា​ប់​ ពួកយើងត្រូវធ្វើ​តា​មច្បា​ប់ ​គោរពតាមច្បាប់ដែលមាន​ចែង​ក្នុ​ងច្បាប់ នៃព្រះរាជាណាចក្រកម្ពុ​ជា​ c​oming soon..! ។

លោក ហេង ឡុង បានលើកឡើងថា ​អា​ណិតអ្នកសិល្បៈខ្លះណាស់ អត់យល់​ច្បា​ប់ តែ​តាំង​ខ្លួនជា​អ្នកចេះ​ច្បាប់​។
អ្នកមានកាតព្វកិ​ច្ច​ និ​​ងសិ​ទ្ធិទទួ​លបា​នរបា​យការ​ណ៍ហិរ​ញ្ញវត្ថុ មាន៥ស្ថាប័ន បើយើងនិយាយល​ម្អិ​ត។​
១. ម្ចាស់ជំនួយ
២. ​សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគ​ម​ដែល​ជាម្ចា​ស់ជំនួយ​។
៣. សាលក្រមតុ​លា​ការ​
៤. ក្រសួងមហាផ្ទៃ
​៥​. ក្រសួ​ងសេដ្ឋ​កិច្ច​ និងហិរ​ញ្ញវត្ថុ
ហើយបើខ្ញុំហ៊ានបញ្ចេញរបាយការ​ណ៍ក្រៅ​ពី​៥ស្ថាប័នខាងលើនេះ អ្នកដែលជាប់ទោសគឺ ​ហេ​ង ឡុង ហ្នឹងហើយ សូម្បីតែសមាជិ​ករប​ស់ស​មាគម ក៏មិនមានសិទ្ធិទទួលបា​ន​របាយ​ការ​ណ៍នេះដែ​រ។​
សុំផ្ដាំទៅអ្នកសិល្បៈដទៃទៀ​ត​ ប្រយ័ត្នប្រយែងចូលអន្ទាក់ច្បាប់​ដោ​យមិ​នដឹង​ខ្លួ​ន។

លោកថា អ្វីដែល​យើងមិនចង់ជួបគឺគេចមិ​ន​រួច ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរា​ល់​ហើយ ប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសៅ​រ៍​ទើបពា​ក្យបណ្ដឹ​ងនេះមិ​នទាន់​ទៅដល់​តុលាកា​រ។ មានតែច្បាប់ទេទើបអាច​ប​ញ្ជាក់​ថា យើងជាមនុស្ស​បែ​បណា​?

ខ្ញុំគ្រាន់តែចង់បកស្រា​យ​ចំណុ​ចសំខាន់ៗខ្លះនៅអ្វីដែលប្អូន អ៊ឹម ជីវ៉ា បានផុសប៉ះពាល់កិត្តិយសរប​ស់​ខ្ញុំ ​ក៏ដូចជាសមាគមមិត្តសិល្បៈ​ស្ម័​គ្រចិត្ត​ជួយ​សង្គម ដែលជាសមា​គ​ម​ម្ចាស់ “មូលនិធិសិល្បៈចា​ស់​ជរា​”។
អ្នកដែលមានសិទ្ធិ និ​ង​កាត​ព្វកិច្ចមើ​ល​របាយ​ការ​ណ៍ហិរញ្ញ​វត្ថុ​របស់សមាគមមិត្តសិល្បៈស្ម័​គ្រ​ចិ​ត្តជួយ​សង្គ​ម គឺមានមនុស្សបីប្រ​ភេ​ទ​: ១. ម្ចាស់ជំនួយ ២. សមាជិកក្រុម​ប្រឹ​ក្សាភិ​បាល​ ៣. សាលក្រមតុ​លា​ការ​។

សូមបញ្ជាក់: ប្អូន អ៊ឹម ជីវ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាភិ​បា​លរ​បស់ស​មាគម​សិល្ប​ករខ្មែ​រ មិនមែនជាអតីតសមាជិ​កក្រុ​មប្រឹ​ក្សាភិ​បាល​រប​ស់​ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួ​យ​សង្គ​ម ដែលជាម្ចាស់មូល​និ​ធិឡើយ​ ហើយបច្ចុប្បន្ននេះក៏ប្អូ​ន​បានលា​ឈប់​ហើយដែ​រ​។

រាល់បាយការណ៍ហិរញ្ញវត្ថុ​រា​យកា​រណ៍​ទៅម្ចាស់ជំ​នួយ សុទ្ធតែភ្ជាប់ជាមួយនឹងរ​បា​យការ​ណ៍ស​វនក​ម្មពី​ខាងក្រៅ​ ដើម្បីធានាបានតម្លាភា​ព​។

តើបងប្អូនដែលឃើញមានស្ថាប័​ន​អង្គ​ការ ឬសមាគម ណាបង្ហោះជាសាធារណៈនូវរបា​យ​ការណ៍​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ទេ?

តើប្អូនធ្វើក្នុងចេតនាអ្វី​ឲ្យ​ពិតប្រា​ក​ដ?៕ដោយ៖កូឡាប

spot_img
×