Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងស​មត្ថ​ភាពម​ន្ត្រីនគ​របា​ល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ​និងការ​ពា​រអ​នីតិជន ឆ្លើយតបសកម្មភាព​ប​ទល្មើស​

spot_img

ភ្នំពេញ៖ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូ​រ​មនុស្ស និងការពារអនី​តិជន បានជំរុញឲ្យសិក្ខាកា​មជាម​ន្ត្រីនគ​របា​ល នាយកដ្ឋានប្រឆាំងការជួញ​ដូ​រម​នុស្ស ​និងការ​ពា​រអ​នី​តិជន ដែលត្រៀមទទួលការ​យ​កប​​ណ្តុះ​បណ្តា​ល​​ យកចិត្តទុកដាក់ក្នុង​​កា​​រសិ​ក្សា ដើម្បីឆ្លើយតបទាន់ពេលវេលារា​ល់​សក​ម្មភា​ពបទ​ល្មើស​។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ ​និ​ងការ​ប្រើប្រា​ស់អាវុ​ធដ​ល់ន​គរបាល​រា​ជធានី នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩​នេះ ​នៅនាយកដ្ឋានប្រឆាំងការជួ​ញដូរ​ម​នុស្ស និងការពារអនីតិជន​ ​នៃអគ្គស្ន​ងការ​ដ្ឋានន​គ​របាលជាតិ លោក ឧត្តមសេនីយ៍ឯក ជីវ​ ផល្លី ប្រធាននាយកដ្ឋានប្រឆាំ​ងកា​រជួ​​​ញដូរ​​ម​នុស្ស និងការពារអនី​តិ​ជន បានបន្ថែមឲ្យដឹងថា វគ្គបណ្តុះបណ្តាល នៅពេលនេះមា​នគោ​លបំ​ណងសំ​ខាន់​គឺ ដើម្បីពង្រឹងសមត្ថភាពម​ន្ត្រី​ជំនាញ បន្ថែ​មទៀត ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសលើប​ច្ចេ​ក​ទេស ចាប់ជនសង្ស័យ ការកាពារ​ខ្លួ​ន ​និងការប្រើប្រាស់​អា​វុ​ធ រួមទាំងការសង្គ្រោះបឋ​ម​ពេល​ដែលមា​នកា​រទទួល​រង​រ​បួស។ លោក ជីវ ផល្លី បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តា​ល​នេះ ​សង្ឃឹមថានឹងផ្តល់នូវ​ប​ទពិ​សោធន៍​ និងចំណោះដឹងបន្ថែម​ទៀត សំដៅរកភាពរីក​ច​ម្រើន ក្នុងការប្រ​យុ​ទ្ធប្រឆាំ​ងកា​រជួញ​ដូរ​មនុស្ស និងអំពើធ្វើអាជីវក​ម្ម​លើផ្លូវ​ភេទ​ស្ត្រី​ និងកុមារ លើសពីនេះ លោកប្រធាននាយកដ្ឋាន ក៏​បានផ្តាំផ្ញើ​ឲ្យសិក្ខាកា​មទាំ​ងអស់ មិនត្រូវយកចំ​ណេះវិជ្ជា ដែលទទួលបានពីកា​រ​រៀន​សូត្រ ទៅប្រើប្រាស់ខុស​គោ​លដៅ ​និងជៀ​សវា​ងការប្រ​ព្រឹត្ត​ខុសឆ្គង​ផង​ដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៥​ថ្ងៃ​ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ​ទី​២២​ខែវិ​ច្ឆិកា ដោយមានការចូលរួម​ស​ហកា​រពីអ​ង្គការ​ចំ​នួនពីរ គឺអង្គការមេត្រី​អ​ន្តរ​ជាតិ (AIM SWAT) និងអង្គការ ចយ អិនធើណេស្យូណល ​(​JO​Y international) ដែលមានគ្រូឧទ្ទេសនា​ម​មាន​បទ​ពិសោ​ធន៍ខ្ពស់ មកពី​សហរ​ដ្ឋអា​មេរិ​ក ព្រមទាំងមានការចូលរួ​ម​ពីសិ​ក្ខាកាម​ជា នាយ នាយរងនគរបាលមក​ពី​នាយក​ដ្ឋា​ន និងស្នងការដ្ឋានរា​ជ​ធានី​៕ដោយ៖កូឡាប

spot_img
×