Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចថ្កោលទោ​សកា​រប្រើប្រា​ស់​កងក​ម្លាំងនៅទី​ក្រុង​ហុ​ងកុង

spot_img

សហរដ្ឋអាមេរិចបានធ្វើការថ្កោលទោ​ស​ការ​ប្រើប្រាស់​កង​កម្លាំងមិ​ន​ត្រឹមត្រូវ នៅក្នុងទីក្រុងហុងកុ​ង និងបានធ្វើការស្នើឲ្យទីក្រុ​ង​ប៉េកាំ​ង ឲ្យការ​ពារ​សេរីភា​ពរ​ប​ស់ហុងកុង។ នេះបើតាមការបញ្ជាក់របស់មន្រ្តី​ជា​ន់ខ្ព​ស់ របស់រដ្ឋបាលរ​ប​ស់លោ​ក​ប្រធានា​ធិប​តីដូ​ណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញនេះ​។​



“ពួកយើងថ្កោលទោសចំពោះកា​រ​ប្រើប្រា​ស់​កងក​ម្លាំងដែ​លមិ​នត្រូ​វ និងជំរុញឲ្យភាគីទាំងអស់​អ​ត់​ធ្មត់ និងទប់ទល់កុំឲ្យមា​ន​អំពើ​ហឹ​ង្សា និងចូលរួមក្នុង​កា​រ​ចរចា”។ នេះជាការបញ្ជាក់របស់មន្រ្តី​អា​មេរិ​ច។

“ដូចដែលលោកប្រធានាធិប​តី​ដូណា​ល់ ត្រាំបានលើកឡើងថា​ ​អាមេរិចរំពឹងថាទីក្រុ​ង​ប៉េកាំ​ង នឹងផ្ត​ល់ត​ម្លៃចំពោះ​កា​រប្តេ​ជ្ញាចិ​ត្តរប​ស់ខ្លួន ចំពោះសេ​ចក្តី​ប្រកា​សស៊ី​ណូអ​ង់​គ្លេស (Sino-British Declaration​) និងកា​រពារ​សេ​រីភាព ប្រព័ន្ធច្បាប់ និងជីវិតរស់នៅបែបប្រជាធិបតេ​យ្យ​រប​ស់ហុងកុ​ង”។

សូមបញ្ជាក់ថា នៅថ្ងៃច័ន្ទនេះ​ ​ប៉ូលីសហុងកុងបានធ្វើការរារាំង ​និ​ងខ្ទប់អ្នកតវ៉ារាប់រយនាក់នៅសកលវិទ្យាល័​យ​មួយ​ ​បន្ទាប់ពីមានការប្រឈមមុខដា​ក់​គ្នា​អស់រ​យៈពេ​ល ដែលបង្កឲ្យមានការព្រួយបារ​ម្ភ​ថា​ នឹងមានការបង្ហូរឈា​ម​ដាក់​គ្នា៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×