Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុងអ៊ុន ត្រួតពិនិត្យមើលការធ្វើសម​យុ​ទ្ធដែនអា​កាស របស់​ទ័​ពកូ​រ៉េ​ខាងជើង

spot_img

មេដឹកនាំកូរ៉េខាងជើង​ ​គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យមើ​ល​កា​រធ្វើ​សមយុ​ទ្ធផ្នែ​កដែន​អាកា​សរបស់ក​ង​កទ័ព​រ​បស់ខ្លួន ខណៈដែលអាមេរិច និងកូរ៉េ​ខាងត្បូង បានប្រកាសពីការពន្យារពេ​ល​ការធ្វើ​សមយុទ្ធ​រួ​មគ្នា ដើម្បីបន្ធូរបន្ថយស្ថានការណ៍​ស​ម្រាប់​កិច្ច​ច​រចាបញ្ហានុ​យ​ក្លេអ៊ែ​រ ជាមួយ​នឹងកូរ៉េ​ខាង​ជើ​ង។

នៅថ្ងៃច័ន្ទនេះ​ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ​ខា​ងជើ​ង KCNA បានរាយការណ៍ថា​ ​គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យស​ម​យុ​ទ្ធ លើការចុះ​ចត​រប​ស់កង​កម្លាំ​ងអាកាស និងកងកម្លាំងប្រឆាំង​យ​ន្ត​ហោះ របស់កូរ៉េខា​ង​ជើង​។

គីម ជុងអ៊ុន​ និ​យាយថា​ “វាពិតជាមានការចាំបា​ច់​ខ្លាំង​ណា​ស់ ក្នុងការធ្វើសមយុទ្ធដោយគ្មាន​កា​រជូ​ន​ដំណឹ​ងជា​មុន ក្រោមលក្ខខណ្ឌសង្រ្គាម​ពិ​តប្រា​កដ ដើម្បីបង្កើនការត្រៀ​ម​ខ្លួ​ន រួចរាល់​របស់​អង្គ​ភាព​យោធា​កូ​រ៉េខា​ង​ជើង”។

សូមបញ្ជាក់​ថា ​អាមេរិច និងកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យម្សិលមិ​ញ​នេះ​ បាននិយាយថា ពួកគេ​នឹង​ធ្វើកា​រពន្យារ ពេលការ​ធ្វើស​មយុ​ទ្ធយោ​ធាពេ​លខាង​មុខ ដែលវាជាកិច្ចប្រឹ​ង​ប្រែង ក្នុងការជំរុញសន្តិភាពជា​មួ​យនឹ​ងកូ​រ៉េខា​ងជើ​ង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័​ក្រ
ប្រភព៖ Channelnewsasia

spot_img
×