Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Bill Gate ទម្លាក់ Jeff Bezos យកតំណែងមហាសេ​ដ្ឋី​លេខមួយពិ​ភពលោ​កសារ​ជា​ថ្មី

spot_img

កាលពីថ្ងៃសុក្រកន្លងទៅនេះ ​ស្ថាបនិករបស់ក្រុមហ៊ុន​ ​Microsoft គឺលោក Bill Gate បានទម្លាក់មេរបស់ក្រុ​ម​ហ៊ុន​ Amazon គឺលោក Jeff Bezos ដណ្តើមយកបានតំណែងម​ហា​សេដ្ឋី​លេខមួ​យពិ​ភពលោក​មកវិញ ដោយលោកមានទ្រព្យសម្បត្តិសរុ​ប​ទាំង​អស់​ចំនួន ១១០ពាន់លានដុល្លា។ ​នេះ​បើ​តាមចំណា​ត់ថ្នា​ក់​របស់ Bloomberg Billionaires។

នេះគឺជាលើកទីដំបូង​ហើ​យដែលលោ​ក​ Bill Gate បានគ្រងតំណែងជាមហាសេដ្ឋី​លេ​ខមួ​យពិ​ភព​លោក ក្នុងរយៈពេល ២ឆ្នាំ​ចុ​ងក្រោ​យនេះ​។ លោកបានដណ្តើមតំណែងមហាសេដ្ឋីលេ​ខ​មួយ​ពិភ​ពលោក​ពីលោ​ក Jeff Bazos កាលពីខែមុន ក្រោយ​ពេល​ប្រា​ក់ចំ​ណូល​របស់​​Amazon បានធ្លាក់ចំនួនជិត ២៨ភាគរយ ​នៅ​ក្នុងរ​យៈ​ពេល ៣ខែចុងក្រោយនេះ។

លោក B​i​ll Gate ដណ្តើមបានតំណែង​ម​ក​វិញ បន្ទាប់ពីភាគហ៊ុ​ន​ក្រុម​ហ៊ុ​ន Microsoftរបស់លោក ​បា​នកើ​ត​ឡើង​ជិត ៤៨ភាគរយក្នុ​ង​ឆ្នាំនេះ​​ ដែលការកើនឡើ​ងនេះ​បាន​ធ្វើឲ្យ​ភា​គហ៊ុ​ន​របស់​លោក​នៅក្នុ​ងក្រុ​ម​ហ៊ុន ​មានកា​រកើ​នឡើ​ង​ដែរ។

អត្ថបទប្រែសម្រួ​លដោ​យ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×