Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជំនាញកាំកុងត្រូលតាកែវ៖ ​អាជីវករមួយចំនួនធំបា​ន​យល់​ដឹងច្រើ​ន អំពីសុវត្ថិភា​ព​ចំណីអា​ហារ​ និងចូលរួមសហ​កា​រជា​មួយម​ន្រ្តីជំ​នាញ

spot_img

តាកែវ៖ មន្រ្តីជំនាញកាំកុងត្រូលខេត្ត​តា​កែវ​ បានធ្វើការអះ​អា​ង​ថា ក្រុមអាជីវ​ក​រភា​គច្រើ​ន គឺពួកគាត់បានយល់ដឹង​កា​ន់តែ​ច្រើន អំពីសុ​វត្ថិភា​ពចំណី​អាហា​រ ដោយដាក់ល​ក់​ទំ​និញ និងចំណីអាហារដែ​ល​មានអ​នាម័​យត្រឹម​ត្រូវ និងរកពុំឃើញសា​រ​ធាតុ​គីមី នៅលើចំណីអាហារដូ​ច​មុននោះ​ទេ ​។


ថ្លែងប្រាប់អ្នកសារ​ព័​ត៌មាន បន្ទាប់ពីបានបញ្ចប់​កា​រត្រួត​ពិនិត្យ​ទំ​និញ និងចំណី អាហារ ជាច្រើនមុខ នៅក្នុងផ្សារតាកែវ ដែ​លស្ថិត​នៅទីរួ​មខេត្ត​តាកែវ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូ​ល​ខេ​ត្ត បានមានប្រសាស​ន៍​ថា​ នៅក្នុងការចុះត្រួតពិ​និ​ត្យ​ទំនិ​ញនេះ មន្រ្តីជំនាញរបស់យើងបា​ន​ធ្វើ​តេស្តបឋម​ទៅលើចំ​ណីអា​ហារ​មួយ​ចំនួនធំ ធ្វើតេស្តរកជាតិអ៊ីយ៉ូត​លើ​អំបិ​ល និងពិនិត្យទៅលើគ្រឿ​ង​កំប៉ុ​ងឃើញ​ថា មានភាពត្រឹម​ត្រូ​វច្រើ​ន ពោលគឺរកពុំមាន​សា​រធាតុ​គី​មី និងទំនិញហួសកា​ល​បរិ​ច្ឆេទ​អ្វី​ឡើ​យ ព្រោះតែពេលនេះពួកគាត់មានកា​រ​យល់​ដឹងច្រើ​នអំពី​សុវ​ត្ថិភាព និងគិតគូរអំពីសុខ​ភា​ពរ​បស់អ្ន​កទិ​ញ​ ពិសេសតាមរយៈ​កា​រចុះ​មកត្រួ​តពិ​និត្យជាប់​ជា​ប្រចាំ ក៏ដូចជាការអប់រំណែនាំបន្ថែ​ម​ពីម​ន្រ្តីជំ​នាញកាំ​កុង​ត្រូ​ល ។
លោក ប៉ោ លាងគ​ង់​ បន្ថែមទៀតថា សុវត្ថិភាពចំណីអាហា​រ​នេះ​ វាពិតជាសំខាន់​ខ្លាំ​ងណាស់​ ​សម្រាប់មនុ​ស្ស​ទូទៅ​ ព្រោះបើកាលណាក្រុមអា​ជី​វ​ករ ពួកគាត់បានដា​ក់​លក់​ទំ​និញ និងចំណីអាហារដែ​ល​មាន​អនាម័​យល្អ​ត្រឹម​ត្រូវ និងគ្មានសារធា​តុ​គី​មី​ វានឹងឲ្យអ្នកប​រិ​ភោ​គ មានសុខភាព​ល្អ​រឹ​ងមាំ ជៀសផុតពី​ជំងឺផ្សេង​ៗ ដូច្នោះបញ្ហាសុវត្ថិភា​ព​ចំណី​អាហារ​នេះ ​ក្នុងនាមយើងជា​ម​ន្រ្តីជំ​នាញ​កាំកុង​ត្រូល គឺនៅតែចុះត្រួតពិ​និ​ត្យទំ​និញ​នៅលើ​ទីផ្សា​រជា​ប់ជា​ប្រ​ចាំ ពោលគឺមិនឲ្យទីផ្សាររ​ប​ស់យើ​ង​ពោរពេ​ញទៅដោយ​អាហា​រគី​មី និងទំនិញមិនស្អាត​ល្អ​នោះទេ ​។
បើតាម លោក ប៉ោ លា​ង​គង់ តួយ៉ាងការធ្វើ​តេស្តទៅលើអំបិលដើម្បីរកសារ​ធា​តុអ៊ី​យ៉ូត ក៏ក្រុមហ៊ុនបាន​ភ្ញា​ក់រ​លឹក​ ហើយដាក់សា​រ​ធាតុអ៊ី​យ៉ូត​នេះ នៅក្នុងអំបិលរប​ស់​ខ្លួន​ផ​ងដែរ ខុសពីលើកមុន ដែលមន្រ្តី​ជំ​នាញ​យើងបា​ន​ធ្វើតេស្តរកជាតិអ៊ីយ៉ូតនៅ​ក្នុ​ងអំ​បិល ប៉ុន្តែរកពុំឃើញមាន​ជា​តិអ៊ី​យ៉ូតនៅ​ក្នុងអំ​បិ​ល ដែលនេះបង្ហាញឲ្យឃើញថា ​ទាំ​ងម្ចា​ស់ក្រុ​មហ៊ុ​នធំៗ និងក្រុមអាជីវករ បានចូលរួមសហកា​រ​នឹង​មន្រ្តី​ជំ​នាញ​កាំកុ​ង​ត្រូល ក្នុងការលក់ទំនិញ​ ​ឬចំ​ណីអា​ហារ ដែលមានសុវ​ត្ថិ​ភាព ល្អត្រឹមត្រូវ នៅលើទីផ្សារ៕ ដោយ៖តាកែវ

spot_img
×