Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើឲ្យ​ប្រសើ​ឡើង​ផ្លូវជាតិលេខ ៥ ភាគខាងត្បូង ប្រវែង​១៣៥,២៥​គីឡូម៉ែត្រ (​ព្រែក​ក្តាម – ធ្លា​ម្អម​) ក្នុង​គម្រោង​សាងសង់​រយៈ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​២៤៦,៣៥ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ដែល​ជា​គម្រោង​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ជប៉ុន ប្រចាំ​នៅ​កម្ពុជា (JICA) ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ ជា​អធិបតី​។​

​គម្រោង​សាងសង់​នេះ គឺ​ក្រុមហ៊ុន​សាងសង់​ចំនួន​២ ត្រូវបាន​ជ្រើសរើស ក្នុងនោះ​មាន​៖ កញ្ចប់​ការងារ​ទី​១​និង​ទី​២ (CP-1&2): បាន​ទៅ​សម្ព័ន្ធ​ក្រុមហ៊ុន Sumitomo Mitsui Construction Co., ltd and World Kaihatsu Kogyo Co., ltd Joint Venture- កញ្ចប់​ការងារ​ទី​៣ (CP-3): បាន​ទៅ​ក្រុមហ៊ុន Hanshin Engineering and Construction Co., ltd ។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ការសាងសង់​ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ នឹង​ត្រូវ​អនុវត្ត​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​សាងសង់​ត្រឹមត្រូវ​ដើម្បី​ធានា​គុណភាព​រឹងមាំ និង​ការប្រើប្រាស់​បាន​ជាប់​បានយូរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិលេខ​៥ ពី​ព្រែ​ក្តាម រហូត​ដល់​ប៉ោយប៉ែត​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ត្រូវបាន​បែងចែក​ជា​បី​កំណាត់​រួមមាន​៖ ១) កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​ខាងជើង (​បាត់ដំបង សិរីសោភ័ណ​) មាន​ប្រវែង​៨៤,៧៤​គីឡូម៉ែត្រ ដែល​បាននិងកំពុង​អនុវត្ត​ក្រោម​កញ្ចប់​សាងសង់​ចំនួន​ពីរ ហើយ​នឹង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ១៤៣,០៤​លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់​៣​ឆ្នាំ​។ បច្ចុប្បន្ន​គម្រោង​នេះ​បាន​និង​កំពុង​ដំណើរកា​រ​សាងសង់ ហើយ​សម្រេច​បាន ៨,៤៦​ភាគរយ នៃ​ផែនការ គិត​ត្រឹម​ថ្ងៃទី​៥​ខែ​មករា​ឆ្នាំ​២០១៨​។ ២) កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង (​ព្រែក​ក្តាម ឆ្លា​ម្អម​) មាន​ប្រវែង ១៣៥,២៥ គីឡូម៉ែត្រ នឹង​ត្រូវ​អនុវត្ត​ក្រោម​កញ្ចប់​សាងសង់​ចំនួន​៣ និង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ២៤៦,៣៥​លាន​ដុល្លារ​អាមេរិក និង​ត្រូវការ​រយៈពេល​៤​ឆ្នាំ សម្រាប់​ដំណើរការ​សាងសង់​។ ៣)​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល និង​បញ្ចប់ (​ឆ្លា​ម្អម បាត់ដំបង់ និង​សិរីសោភ័ណ ប៉ោយ​ប៉ែត​) មាន​ប្រវែង​សរុប ១៤៦,០៤​គីឡូម៉ែត្រ ដែល​បាន​បញ្ចប់​ការសិក្សា​លម្អិត​រួចរាល់​ហើយ នឹង​ត្រៀម​ដាក់​ឲ្យ​ដេញថ្លៃ​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​ផង​ដែរ​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិសាលភាព​នៃ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិលេខ​៥ ពី​ព្រែក​ក្តាម រហូត​ដល់​ប៉ោយប៉ែត រួមមាន ៖ ការពង្រីក​កំណាត់​ផ្លូវជាតិ​ដែល​មាន​ស្រាប់​ពី ២​គន្លង​ទៅ​៤​គន្លង មាន​ទទឹង​សរុប​២៣​ម៉ែត្រ មាន​ប្រវែង​សរុប​៣០៤​គីឡូម៉ែត្រ ដោយ​ក្រាល​ជំនួស​ដោយ​កៅស៊ូ AC (Asphalt Concrete) និង​មាន​សួនច្បារ​កណ្តាល​។ ការសាងសង់​ផ្លូវ​វាង​ក្រុង​សរុប​ចំនួន​៥​ខ្សែ មាន​ប្រវែង​សរុប​៦២​គីឡូម៉ែត្រ មាន​៤​គន្លង មាន​ទទឹង​២៣​ម៉ែត្រ​និង​មាន​សួន​កណ្តាល​។ ការសាងសង់​ឡើងវិញ ការពង្រីក​ស្ពាន​ចាស់ និង​ការសាងសង់​ស្ពាន​ថ្មី​ដែល​ស្ថិត​ក្នុង​កំណាត់​ផ្លូវជាតិ​លេខ​៥​មាន​ចំនួន​សរុប​៨០​កន្លែង​។​

​ក្នុងឱកាស​នោះ​ដែរ លោ​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ផ្លូវជាតិ​លេខ​៥​នេះ មាន​សារសំខាន់​ណាស់​សម្រាប់ ការដឹកជញ្ជូន​នៅក្នុង​ស្រុក​ក៏ដូចជា ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​និង​មហា​អនុ​តំបន់​មេគង្គ និង​ត្រូវបាន​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយវេ​លេខ​១ ប្រចាំ​តំបន់​អាស៊ី​។ ការធ្វើឲ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជា​តិលេខ​៥ ត្រូវបាន​រំពឹងថា នឹង​ជួយ​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​ទាំង​នៅក្នុង​ស្រុក និង​នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ឲ្យ​កាន់តែ​ប្រសិទ្ធភាព ដោយ​នឹង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​ផង​ដែរ​៕ ដោយ​៖​កូឡាប​

 

spot_img
×