Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងបូមនៅក្នុងឆ្នាំ២០២០ខាងមុខនេះ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើធនធានធម្មជាតិរបស់កម្ពុជា​ គឺ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងបូមបាននៅក្នុងឆ្នាំ២០២០ខាងមុខនេះ តែចំពោះថ្ងៃខែពិតប្រាកដនោះទេ ។ សម្តេចតេជោ ក៏បានថ្លែងពីការ​រុករកឃើញប្រភពធនធានធម្មជាតិ គឺធ្យូង​ថ្ម និងរ៉ែមាស នៅក្នុងខេត្តចំនួន២ និងប្រេង ក្រោមដីនៅខេត្តស្វាយរៀង ដែលអាចជួយទ្រទ្រង់ដល់សេ​ដ្ឋ​កច្ច​ជាតិ បានមួយកម្រិត។ ​

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការសោកស្តាយចំពោះ កា​រប្រកាសអំពីការបូមប្រេងលើកដំបូង​កា​លពី​ឆ្នាំ២០១២ ក៏ព្រោះតែពេលនោះក្រុមហ៊ុន​ ​ដែលទទួលបានសិទ្ធិវិនិយោ​គ បានរាយការណ៍ជូនរាជរដ្ឋា​ភិ​បា​ល អំពីលទ្ធភាពអាចបូម​ប្រេ​ងបា​ន ប៉ុន្តែមិនអាច​ដំ​ណើរតា​មផែ​នកា​រ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញា​ប​ត្រជូន និស្សិតសាកលវិទ្យាល័យធនធានមនុស្ស​ នៅ​វិទ្យា​ស្ថានជាតិ​អប់រំនៅ​ព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិនទាន់ប្រកាស់នូវកាលបរិច្ឆេទពិត​ប្រា​កដ នៃដំណក់ប្រេងលើកដំ​បូ​ងទេ​ ព្រោះខ្ញុំមិនចង់ឲ្យមានកំហុសដូ​ច​កាល​ពីឆ្នាំ២​០១២ ដែលពេលនោះខាងក្រុម​ហ៊ុ​ន បានប្រាប់មកយើងថា​ ដំណក់ប្រេងដំបូងនឹងចេញនៅពេល​ណា​។​ ឥឡូវដំណក់ប្រេងរប​ស់​យើងនឹ​ងចេញ​ក្នុងឆ្នាំ​២០២០ តែថ្ងៃខែជាក់លាក់ខ្ញុំនឹងប្រកា​ស​នៅពេល​ក្រោយ​ បន្ទាប់ពីការធ្វើការងារជាមួយ​ក្រុ​ម​ហ៊ុន ដែលកំពុងតែកសាងយ៉ាង​ម​មាញឹ​ក សម្រាប់ការបូបប្រេងដំ​បូ​ង​របស់​យើង​។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការចរចាជាមួយភា​គី​ថៃ ​លើតំបន់ត្រួតស៊ីគ្នា ដើ​ម្បីធ្វើការអភិវឌ្ឍន៍ក្នុងតំបន់​នោះ​។ សម្តេចថ្លែងទៀត​ថា​ ប្រេងកាត់នៅកម្ពុជាមិនមែ​ន​មាន​តែក្នុង​សមុទ្រ​នោះ​ទេ នៅលើដីគោករបស់កម្ពុជា​ក៏​មានប្រេ​ងកា​តដែរ សូម្បីតែខេត្តស្វាយរៀ​ង​។

សម្តេចតេជោ បានបញ្ជាក់ថា នៅពេលទទួលបានចំណូលពីធនធា​ន​ធ​ម្មជាតិ ដូចជាប្រេងកាតជាដើមនោះ ​គោ​លដៅធំរបស់រាជរ​ដ្ឋា​ភិបាល គឺយកទៅចំណាយលើការសាងសង់ហេ​ដ្ឋា​រចនា​សម្ព័​ន្ធទាំ​ង​រឹង ផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងទាំងទន់ ធនធានមនុស្ស ក្នុងវិស័យអប់រំ និងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្យូងថ្មត្រូវបានរកឃើញ ​នៅ​ខេត្តឧត្តរមានជ័យ ហើយនឹងត្រូវប្រើប្រាស់ ​ដើម្បី​ផលិតថា​មពល​អគ្គិសនី នៅទីនោះតែម្តង។​
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់​ថា​ សម្តេចទើបទទួល​បាន​របាយ​កា​រណ៍ របស់ក្រុមហ៊ុនអូស្ត្រាលីមួយ ​រក​ឃើញរ៉ែ​មាស ដែលអាចនឹងមានប្រាក់ចំណូល​គួ​រស​ម។

សម្តេចតេជោ ហ៊ុន សែន បា​នថ្លែ​ងថា យើងមិនទាន់ប្រើប្រាស់ធ​ន​ធានធ​ម្មជា​តិរប​ស់យើង​ទេ ជាប្រេង ជាធ្យូងថ្ម។ ឥឡូវធ្បូងថ្មយើងរកឃើញស​ម្រា​ប់ធ្វើ​អគ្គិស​នី នៅកន្លែងហ្នឹង​តែ​ម្តង យើងប្រើប្រាស់ធ្យូងថ្មនៅខេត្តឧ​ត្ត​រមា​នជ័​យ ធ្វើការផលិតអ​គ្គិ​សនី នៅកន្លែងហ្នឹងតែ​ម្ត​ង។ របាយការណ៍ប៉ុន្មានថ្ងៃ​មុ​ន ដែលបានខ្ញុំសម្រេច​ ​រ៉ែមាសរបស់យើងនឹង​ធ្វើ​អាជី​វកម្ម​ ក្នុងខ្នាតមួយ​ដែ​លមា​នប្រាក់​ចំណូ​លគួរ​សម ដែលវិនិយោគដោយ​ក្រុ​មហ៊ុ​នអូស្ត្រា​លី ប៉ុន្តែការរំពឹងជាងគេរប​ស់​ខ្ញុំ​រំពឹង​ទៅលើ​ប្រេ​ង។

សម្តេចតេជោ ក៏បានស្តី​បន្ទោស​ចំពោះ​មន្រ្តីមួ​យ​ចំនួន និយាយប្រាប់ស​ម្តេ​ច អំពីផែ​នកា​រចាយ​លុយ ដែលបានមកពី​កា​រវិនិ​យោគ​វិស័យ​ប្រេ​ង ដោយស​ម្តេច​លើកឡើ​ង​ថា រឿងចាយលុយ​ប្រេ​ង ​មិនមែន​ជា​ការ​ពិបាក​នោះទេ​ ប៉ុន្តែអ្វីដែលពិបា​ក​នោះ​ គឺការរ​ក​លុយ ហើយនៅពេលនេះ មិនទាន់ឃើញដំណក់ប្រេងដំបូងរបស់កម្ពុជានៅឡើយទេ៕ដោយ៖កូឡាប

spot_img
×