Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហ​នុ​ បើកកិច្ចប្រជុំត្រួតពិ​និ​ត្យផ​លប៉ះពា​ល់អគ្គិ​សនី ការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

spot_img

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហ​នុ​ ​បានបើក​កិច្ច​ប្រជុំត្រួ​តពិ​និត្យផល​ប៉ះពាល់​ផ្នែកអ​គ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួ​​ន ៣៤ខ្សែក្នុងក្រុង ខេត្តព្រះសីហនុ។


​កិច្ចប្រជុំនេះ មានការចូលរួមដោយតំ​ណា​ងក្រុម​ហ៊ុនចំ​នួ​ន៨, ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហ​នុ​។

ផលប៉ះពាល់ របស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ​ ​ដែលបា​ន​លើឡើងក្នុងកិច្ចប្រជុំនោះ រួមមាន៖ ១- បង្គោល LV-9m ចម្រុះចំនួន៦៩២ដើម ២- បង្គោល MV-12mចម្រុះ ចំនួន ៦១៣ដើម ៣- បង្គោល MV-14m ចម្រុះចំនួន២៥០ដើម ៤- ខ្សែបណ្តាញអាកាស LV ​ប្រវែ​ង ២២.៧១៥ម៉ែត្រ ៥- ខ្សែបណ្តាញកប់ដី LV ប្រវែង៤៥០ម៉ែត្រ ៦- ខ្សែបណ្តាញអាកាស MV​ ប្រវែង ១៣៦.៩៤៩ម៉ែត្រ ៧- ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ ៨- Laod Breaking Switch ចំនួន១៨គ្រឿង​ ៩- Auto Recloser ចំនួន១១គ្រឿង ១០- តំណចុងកាប្លិ៍ ចំនួន១២២តំណ ១១- ត្រង់ស្វូរលើបង្គោលចំនួន១​៧​៦គ្រឿ​ង ១២- ទូរចល័តចំ​នួន ២៧គ្រឿង ១៣- បន្ទប់ភ្លើង ចំនួន០៩ខ្នង ១៤- ប្រអប់នាឡិកាស្ទង់ចំនួន​ ១.៤៧៩ប្រអប់

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហ​នុ​ បានណែនាំឲ្យក្រុមហ៊ុនសា​ង​សង់ផ្លូ​វទាំ​ង ៣៤ខ្សែ ដែលមានក្រុមហ៊ុនចំនួ​ន៨​ ក្នុងប្រ​តិប​ត្តិការ ស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ​ ​គឺស្នើដល់ក្រុមការងារប​ច្ចេ​កទេស​ ត្រូវដា​ក់មន្ត្រី​ប្រចាំកា​រនៅតា​មការ​ដ្ឋាននី​មួយៗ ដើម្បីដោះស្រាយផលប៉ះពាល់​ ​ឲ្យបានទាន់ពេលវេ​លា​ ហើយត្រូវរួមគ្នា​ដោះ​ស្រាយផលប៉ះពាល់ជាកញ្ចប់ ទើបការងារ ស្ថាប​នាផ្លូវប្រ​ព្រឹត្ត​ទៅបានទៅ​តាម​កា​រគ្រោ​ងទុក។

លោកអភិបាលខេត្តប​ន្ត​ថា ក្រុមហ៊ុនស្ថាប​នា​ផ្លូវ​ទាំង ៨ក្រុមហ៊ុន ក៏ត្រូវបញ្ជូនអំពីលទ្ធផល​សិ​ក្សាចុះវា​ស់វែ​ង របស់ខ្លួន ពីផលប៉ះពាល់ទាំងនោះឲ្យ​បា​នលឿ​ន រួចបញ្ជូនមកខាងអ​គ្គិ​សនី​ខេត្តព្រះសី​ហ​នុ និង មន្ទីរជំនាញ ដើម្បីមន្ត្រីស្ថាប័ន​ជំ​នាញ​នីមួ​យៗ​ ជួយពន្លឿន​កិ​ច្ចការនេះ ឲ្យបា​នទាន់ពេ​ល។

ជាងនេះទៀត ត្រូវចុះស្រង់​ ​រកទីតាំ​ងថ្មី​បន្ទប់ ភ្លើងចំនួន ៨ តាមនិយាមកា​ម​ ដើម្បីសម្រួលកា​រងារស្ថា​បនា​ផ្លូវ ឲ្យបានរ​លូ​ន។ ក្នុងនោះ ត្រង់ស្វូលើបង្គោលមា​ន​ ១​៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយ​ប​ន្ទាន់​។

លោក គួច ចំរើន​ ​ឲ្យដឹង​ដូច្នេះ​ រួចបន្តបានប​ញ្ជា​ទៅមន្ត្រី​ជំនា​ញក្រោមឱ​វា​ទ ឲ្យចុះពិនិត្យ​ប​ង្គោ​លជា​ង ១.០០០ដើម ដើម្បីរកទីតាំងបញ្ចៀសផល​ប៉ះ​ពាល់ដ​ល់ក្រុ​មកា​រងារស្ថា​​ប​​នាផ្លូវ​ទាំង ៣៤ខ្សែ ឲ្យបានលឿន ព្រោះការ ស្ថាននាផ្លូវទាំង ៣​៤​ខ្សែ នៅ​ពេលខា​ងមុ​ខ។​

លោក គួច ចំរើន ​អ​ភិបាល​ខេត្តព្រះ​សី​ហនុ បញ្ជាក់បន្ថែមថា នាថ្ងៃអនាគត មូលដ្ឋាននេះ គឺជាគោលដៅទេសច​រ​ណ៍ ស​ម្រាប់ប្រជាពល​រ​ដ្ឋ ក៏ដូចជាភ្ញៀវទេស​ច​រ​ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តកាន់​តែ​ច្រើន​ថែមទៀ​ត​៕ ដោយ៖ ដែន សីមា

spot_img
×