Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាការពារភូមិម្នាក់ស្លាប់ និងស្ត្រីរួមដំណើរ បានរ​ងរបួស នៅក្នុងករណីគ្រោះចរាច​រ​ណ៍ រវាង​រថ​យន្តដឹ​កដី និងម៉ូតូ នៅក្រុងស្វា​យរៀ​ង

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់ដែលគេស្គាល់​ថា មានតួនា​ទីជាប្រ​ជាការ​ពា​រភូមិ បានស្លាប់់ និងស្ត្រី​​រួ​មដំណើរ បានរងរបួសនៅ​ក្នុ​ងក​រណីគ្រោះ​ចរា​ចរណ៍ រវាង​រថយន្តដឹកដីនិងម៉ូ​តូ នៅក្រុង​ស្វាយរៀ​ង។ ហេតុការណ៏នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា​ម៉ោ​ង១​២និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ មានករ​ណីគ្រោះ​ថ្នាក់ចរាចរណ៍មួយកើ​ត​ឡើង រវាង រថយន្ដ និង ម៉ូតូ ( ទិសដៅផ្ទុយគ្នា ) លើផ្លូវជាតិលេខ ១ ​ចន្លោះគីឡូម៉ែត្រលេខ ១២៩/១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

ប្រភពដដែលបានបន្តថាៈ រថយន្ដបង្កប្រភេទបែនម៉ាក​ហីយ៉ាន់ដា​យ ពណ៌ ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សំ ទិត្យ​រ៉ានី​ ភេទ ប្រុស អាយុ ២៩ មុខរបរ បើកបរ រស់នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត​ អ្ន​កបើកប​ររ​ត់គេ​ចពីកន្លែងកើតហេតុ ​រថយន្ដ​ខូច​ខាត​ស្រាល ។ ម៉ូតូជនរងគ្រោះ​ម៉ា​ក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាក​លេខ ព្រះសីហនុ ១C ៦៧៩១ បើកបរដោយឈ្មោះ ​យ​ស់ ប្រាក់ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ ប្រជាការពារភូ​មិសំ​បួរ រស់នៅភូមិ សំបួរ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង បើកបរពីកើត​ទៅ​លិច​ មិនពាក់មួ​ក​សុវ​ត្ថិភាព ( ស្លាប់នៅកន្លែងកើ​ត​ហេ​តុ ) ម៉ូតូខូច​ខា​តធ្ង​ន់ ។

ប្រភខាងលើបានបន្ថែ​មថាៈ អ្នករួមដំណើរ​ឈ្មោះ​ នាង សន ភេទ ស្រី អាយុ ៥៣ ឆ្នាំ មុខរបរ កសិករ រសនៅភូមិឃុំជា​មួ​យគ្នា​ ពាក់មួកសុវ​ត្ថិ​ភាព រងរបួសធ្ងន់ ។ មូលហេតុកំពុង​ស៊ើបអ​​ង្កេ​ត​។ ចំពោះមធ្យោបាយរក្សាទុក​នៅ​ការិ​យាល័យ​ចរាច​រណ៍ខេ​ត្ត​ស្វាយ​រៀង​ ។ ដោយឡែកអ្នករបួ​ស​សម្រា​កព្យាបាល​នៅម​ន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង​៕ដោយ៖ វ៉ៃកូ

spot_img
×