Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រាស្រវឹងទៅដេញក្របី​កាត់ព្រែកតាស្អាង បណ្តាល​ឱ្យល​ង់ទឹក​ស្លាប់​

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់ដែលគេអះ​អាងថា​ស្រវឹងស្រា បានស្លាប់ ក្រោយពេលដែលបុរ​ស​រងគ្រោះ បានទៅដេញក្របី​កា​ត់ព្រែក ហើយបា​នលង់​ទឹក​ស្លាប់។

សមត្ថកិច្ចបានឱ្យដឹងថាៈ ហេតុការណ៍ខាងលើនេះ​បានកើ​តឡើង​ កាលពីថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលម៉ោ​ង១៨​និង៣០ ព្រលប់។ ប៉ុស្តិ៍នគ​របា​លរដ្ឋ​បា​លកំពង់ចំឡង បានទទួលព័ត៌មានពី​ប្រជាពលរដ្ឋ​ថា មានឈ្មោះ​កែវ​ ណុល អាយុ៦១ឆ្នាំ នៅភូមិតាស្អាង​ ឃុំកំព​ង់ចំឡង ស្រុកស្វា​យជ្រំ ​ផឹកស្រាស្រវឹង បានទៅដេញក្របីកា​ត់​ព្រែកតាស្អាង ស្ថិតនៅ​ភូមិតា​ស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លង់ទឹក​ព្រែកប​ណ្តាលឱ្យ​ស្លាប់​។

ប្រភពដដែលបានបន្តថាៈ ពេលទទួលព័័័ត៌មានបានកម្លាំងជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាលកំពង់ចំឡង និងប្រជាពលរដ្ឋបានចុះទៅដ​ល់​កន្លែងកើតហេតុ រករហូតដល់ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីព្រឹក ទើបរកឃើញសាកសពស្លាប់អ​ណ្តែត​ក្នុងទឹ​កព្រែក​តាស្អា​ង។ តាមពិនិត្យរបស់សត្ថកិច្ច និងឆ្លងតាមការពិ​និ​ត្យរបស់​គ្រូពេទ្យ បានស​ន្និដ្ឋាន​ទៅលើសាក​សពឈ្មោះកែវ ណុល ពិតជាស្រវឹងស្រា ហើយបានហែលទឹក​ព្រែក ទៅមើល​ក្របី តែហែល​មិនរួច ក៏លង់ទឹកព្រែកស្លាប់ពិ​ត​មែន​។

បច្ចុប្បន្នសាកសពជ​ន​រងគ្រោះ សមត្ថកិច្ចបានប្រគ​ល់​ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ វ៉ៃកូ

spot_img
×