Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលស្រុកចន្ទ្រា រៀបចំសិក្ខាសាលាស​មាហរ​ណក​ម្ម កម្មវិធីវិនិយោគបី​ឆ្នាំរំ​កិល ២០២០ -២០២២

spot_img

ខេត្តស្វាយរៀងៈ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយ​រៀ​ង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះបានអញ្ជើញជាអ​ធិ​បតី នៅក្នុងសិក្ខាសាលាសមាហរ​ណ​កម្ម កម្មវិ​ធីវិនិយោ​គបីឆ្នាំ​រំកិល២០២០ -២០២២របស់ រដ្ឋបាលស្រុកចន្ទ្រា​។​

ពិធីនេះក៏មានការអញ្ជើញចូល​រួ​មពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គ​ភា​ព​នា​នាក្នុងខេត្ត លោកនាយករ​ង​ទីចាត់​ការ​ផែនការវិនិយោគខេ​ត្ត​ លោក គង់ វស្សា ប្រធានប្រឹក្សាស្រុក លោក ​ថ​ន ថាវុទ្ទា អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក​ ​លោក​នាយ​ករង​រ​ដ្ឋបា​លសាលា​ស្រុក លោកលោកស្រីប្រធាន ​អ​នុប្រធានការិយាល័យទាំង​៣ និងអង្គភាពលទ្ធ​ក​ម្មចំ​ណុះសាលាស្រុ​ក​លោក លោកស្រីប្រធានការិយាល័យ​នា​នាជុំ​វិញ​ស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំទាំង​៦​ និង​មន្ត្រី​ពាក់ព័ន្ធ សរុបចំនួន៦១​នា​ក់ ។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងនូវកា​រ​កោត​ស​រសើ​រ ចំពោះអាជ្ញាធរពាក់ព័​ន្ធ​ ដែលកន្លងមកបា​ន​ខិត​ខំអ​នុវត្តកា​រងារ​អភិវឌ្ឍ​ន៍មូ​លដ្ឋា​ន និងផ្ដល់សេវាសាធារណៈជូនប្រ​ជា​ព​លរ​ដ្ឋបាន​ល្អប្រ​សើរ ស្របតាមផែនកា​រ​អភិ​វ​ឌ្ឍន៍ និងកម្មវិធីវិ​និ​យោគ របស់ខ្លួនទៅតាមតួនា​ទី​ភារ​កិច្ច និងអរគុណចំ​ពោះ​ម​ន្ទីរ-អង្គភាពពាក់ព័ន្ធ​ អង្គកា​រ​ជាតិ -អន្តរជាតិ និងសប្បុរ​សជន​ទាំង​អស់ ដែលតែងសហការគាំទ្រ​ដ​ល់ដំ​ណើរកា​រអ​ភិ​វឌ្ឍន៍ និងការកសាងផែនការ​អ​ភិវ​ឌ្ឍន៍​ កម្មវិធីវិនិយោ​គ​រប​ស់ឃុំ តាំងពីដំណា​ក់​កាលដំបូងរហូតដល់ដំណា​ក់​កាល​នេះ ​គឺក្នុងគោលបំណងក្នុងកា​រ​ស្វែង​រកកា​រគាំ​ទ្រសកម្មភាពអភិ​វ​ឌ្ឍ ជាអាទិភាពនានារ​ប​ស់​ខ្លួន សម្រាប់ឆ្នាំខាងមុ​ខ​ ដើ​ម្បីកិច្ច​អភិវ​ឌ្ឍ​មូលដ្ឋាន ក្នុងបរិបថវិ​ម​​ជ្ឈការ និងវិសហ​ម​ជ្ឈកា​រ។

លោកអ​ភិបា​ល​រ​​ងខេត្ត​បាន​បន្តថា សិក្ខាសាលាសមាហរណ​ក​ម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នា​ក់​ ក្រុង ស្រុក និងឃុំ សង្កាត់ គឺជាការរៀបចំឡើងដើម្បីឱ្យ​គម្រោ​ងមា​នភាព​ស៊ីសង្វាក់ប្រទាក់ក្រឡា​គ្នា​ ស្របទៅតាមគោលនយោបា​យ​យុទ្ធសា​ស្ត្រ​ និងសមកម្មភា​ព​នានារ​បស់ប​ណ្តាម​ន្ទីរ អង្គភាព​ជំ​នាញ និងអង្គការមិនមែនរ​ដ្ឋា​ភិ​បាល តាមរយៈការវិ​ភាគ និងចរចា​ ដើម្បីប្រមូលផ្តុំធន​ធាន​ស​ម្រាប់កិ​ច្ចគាំ​ទ្រកិច្ច អភិវឌ្ឍមូ​លដ្ឋាន ដើម្បីសម្រេចទិស​ដៅ​រួម​ប្រកបដោយប្រសិទ្ធភា​ព​ និងសេចក្តីត្រូវ​កា​រចាំបា​ច់រប​ស់ប្រ​ជាព​លរដ្ឋ៕ដោយ៖ វ៉ៃកូ

spot_img
×