Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សវនាការ​លើក​ទី​២ តុលាការ​កំពូល បន្ត​ឃុំខ្លួន លោក គឹម សុខ ក្នុង​ពន្ធនាគារ​ដដែល

spot_img

ភ្នំពេញ​៖ តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​ជំទាស់​របស់លោក គឹម សុខ ក្នុង​សំណុំរឿង​ចោទ​គណបក្ស​ប្រជាជន​ថា ពាក់ព័ន្ធ​ការសម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​មករា នេះ​។ បន្ទាប់​បញ្ចប់​សវនាកា​រ នៅ​ព្រឹក​នេះ លោកស្រី គិម សត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ គឹម សុខ ក្នុង​ពន្ធនាគារ​ដដែល ។​

​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីការ នៃ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​ជា​លើ​ទី​២​របស់ លោក គឹម សុខ នៅ​សាលាឧទ្ធរណ៍​។​

​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ចៅក្រម​តុលាការក្រុង​ភ្នំពេញ លោក គី ឫទ្ធី បាន​កាត់ទោស លោក គឹម សុខ ដាក់គុក ១៨​ខែ ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល បង់​ចូល​រដ្ឋ​ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​ជា​អាទិ៍នៃ​ក្រមព្រហ្មទណ្ឌ និង ៨០០​លាន​រៀល​សងជំងឺចិត្ត​សម្តេច​តេជោ​ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយ​ទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេជោ​ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×