Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​គិតថា​ការប្រកួត​ចាញ់​-​ឈ្នះ​គឺជា​រឿង​ធម្មតា​របស់​កីឡា ប៉ុន្តែ​សំខាន់បំផុត​នោះ គឺ​ត្រូវគោរព​តាមច្បាប់​នៃ​ការប្រកួត​

spot_img

ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងប្រាប់ កីឡាករ​-​កីឡាការិនី​ទាំងអស់ ចេញទៅ​ប្រកួត​កីឡា SEA Games​គឺ​ត្រូវតែ​ជៀសវាង​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង ឬ​សារធាតុ​ញៀន​ជាដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។​

​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ កីឡា​ការ​រិ​នី​ប្រមាណ ៤០០​នាក់ ចូលជួប​សម្ដែង​ការគួរសម និង​ទទួល​អនុសាសន៍​ណែនាំ​មួយចំនួន​ពីស​ម្ដេច​តេ​ជោ នៅ​វិមាន​សន្ដិភាព មុន​អត្ត​ព​លិ​ក​កម្ពុជា ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​(SEA Games) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខ ។​

​ក្នុងជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ក្រុម​ប្រតិភូ​កីឡាករ កីឡាក​រិ​នី​នាពេលនេះ មិន​ត្រឹមតែ​បង្កើន​ភាពស្និទ្ធស្នាល និង​បង្ហាញ​ពី​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​កីឡាករ កីឡាការិនី​គ្រប់រូប​ប៉ុណ្ណោះ​នោះទេ គឺ​ថែមទាំង​ផ្ដល់នូវ​ភាពកក់ក្ដៅ និង​កម្លាំងចិត្ត​មួយ​ដ៏​ពិសេស សម្រាប់​អត្ត​ព​លិ​ក​គ្រប់​ប្រភេទ​កីឡា ក្នុងការ​ពង្រឹងស្មារតី និង​ឆន្ទៈ​ប្រកួតប្រជែង​កាន់តែ​មោះមុត​ថែមទៀត​ផង ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិត​ជាមាន​មោទនភាព​ចំពោះ​ការរីកចម្រើន នៃ​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា​យើង ដែល​កំពុងមាន​ការរីក​លូតលាស់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​អនុសាសន៍​សំខាន់ៗ​ចំនួន​២​ចំណុច ដល់​កីឡាករ កីឡាការិនី​ទាំងអស់​មុននឹង​ចេញទៅ​ប្រកួត​៖

​ចំណុច​ទី​១) សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សូម​ឲ្យ​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​គិតថា​ការប្រកួត​ចាញ់​-​ឈ្នះ​គឺជា​រឿង​ធម្មតា​របស់​កីឡា ប៉ុន្តែ​សំខាន់បំផុត​នោះ គឺ​ត្រូវគោរព​តាមច្បាប់​នៃ​ការប្រកួត របស់​គណៈកម្មការ​កីឡា​នោះ មិនត្រូវ​បំពាន​គេ​ឡើយ​។​

​ចំណុច​ទី​២) កីឡាករ​-​កីឡាការិនី​ទាំងអស់ គឺ​ត្រូវតែ​ជៀសវាង​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង ឬ​សារធាតុ​ញៀន​ជាដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​គ្រូបង្វឹក នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ដែល​បាន​ជួយ បណ្តុះបណ្តាល បង្វឹក​ដល់​កីឡាករ កីឡាការិនី​យើង និង​បាន​អរគុណ​ដល់​សហព័ន្ធ​កីឡា គណៈកម្មការ កីឡា​ជាតិ​អូ​ឡាំង​ពិ​ក​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ជំរុញ​វិស័យ​កីឡា​នេះ ឲ្យ​មានកា​រីកចម្រើន​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ធ្វើដំណើរ​ចំនួន ៥០០​ដុល្លារ មុន​ចេញដំណើរ​ទៅ​ប្រកួត SEA Games លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន និង​បាន​ជូនពរ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ទទួលបាន​នូវ​ភាព​ជោគ​នៃ​ការប្រកួត​នោះ​ផងដែរ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×