Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​ទី​២ នៃ​រដ្ឋសភា វាយតម្លៃ​ខ្ពស់​ទៅលើ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ការកម្ពុជា​-​ប៉ា​គី​ស្ថាន ដែល​កំពុង​វិ​វត្ត​ទៅជា​លំដាប់​លើ​គ្រប់​វិស័យ​

spot_img

​ភ្នំពេញ ​៖ ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា បាន​ថ្លែង ថា កម្ពុជា​វាយតម្លៃ​ខ្ពស់​ទៅលើ​ទំនាក់ទំនង និង​កិច្ចសហការ​កម្ពុជា​-​ប៉ា​គី​ស្ថាន ដែលមាន​ការវិវត្ត​ទៅមុខ​កាន់តែ​ល្អប្រសើរ​លើ​គ្រប់​វិស័យ​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា និង​សភា​កម្ពុជា​។​

​ការ​ជម្រាបជូន​ពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​នេះ បាន​ធ្វើឡើង​ក្នុងពេល លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​អុី​ស្លាម​ប៉ា​គី​ស្ថាន ដឹកនាំ​ដោយ​លោក Qasim Khan Suri អនុប្រធានរដ្ឋសភា ន​នៃ​សាធារណរដ្ឋ​អុី​ស្លាម​ប៉ា​គី​ស្ថាន នា រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​លោកស្រី បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​-​ប៉ា​គី​ស្ថាន គួរតែ​រិះរក​បន្ថែម​នូវ​យន្តការ ដើម្បី​ចំណងទាក់ទង​រដ្ឋ​យើង​ទាំងពីរ​ឲ្យ​កាន់ តែ​រឹងមាំ​ស៊ីជម្រៅ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ក្រោម​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​និង​ខ្សែក្រវ៉ាត់ (Belt and Road Initiative)​។ លោកស្រី បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ជាខ្លាំង​ក្នុងការ​ពង្រឹង​ចំណងទាក់ទង​ជាមួយ​បណ្តា​ប្រទេស​អឺ​រ៉ាស៊ី ជាពិសេស​សហគមន៍​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​។

​លោកស្រី ក៏បាន​លើកឡើង​បន្ថែមថា ពិពិធ​កម្ម​សេដ្ឋកិច្ច និង​សមាហរណកម្ម​តំបន់​បើកទូលាយ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​រាល់​គ្រប់​សង្គម​នាពេល​អនាគត​។​

​លោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​អុី​ស្លាម​ប៉ា​គី​ស្ថាន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ថា្នក់​ដឹកនាំ​សភា​កម្ពុជា ដែល​បាន និង​កំពុង​បន្ត​គាំទ្រ រួមទាំង​ជួយ​ជំ​រុ ញ​ប្រទេស​ទាំងពីរ ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​។​

​ជាមួយគ្នានេះ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​លោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​អុី​ស្លាម​ប៉ា​គី​ស្ថាន ក៏បាន​ពិភាក្សាគ្នា​លើ​បញ្ហា និង​សភាពការណ៍​ផ្សេងៗ ជាពិសេស​ការលើកកម្ពស់​វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម ដោយ​ភាគី​ប៉ា​គី​ស្ថាន​បានស្នើ​ឱ្យមាន​ការ​ជម្រុញ​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​កម្ពុជា​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​វប្បធម៌ និង​សាសនា ដែលមាន​ជាច្រើន​កន្លែង ហើយ​ដែល​សំបូរ​ទៅដោយ​រូប​បដិមា​ព្រះពុទ្ធ​នៅ​សាធារណរដ្ឋ​ប៉ា​គី​ស្ថាន​។​

​ជាការ​លើកឡើង​បន្ថែម លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​​លោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​អុី​ស្លាម​ប៉ា​គី​ស្ថាន មាន​សុទិដ្ឋិនិយម​រួមគ្នា​ថា ការកើនឡើង​នៃ​ការពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក ការជឿទុកចិត្ត ខាង​ផ្នែក​នយោបាយ​កាន់តែ​ស៊ីជម្រៅ និង​ការចែករំលែក​នូវ​ទស្ស​នៈ​ពិភព​លោក និង​ជា​វិភាគទាន​រួមចំណែក​ដល់​សុខសន្តិភាព និង​ការអភិវឌ្ឍ​ទាំង​ក្នុង​តំបន់ និង​សកលលោក​ជារួម​៕​ដោយ​៖​កូ​ឡាប​

spot_img
×