Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ពង្រឹង​ចំណង​សម្ព័ន្ធមេត្រីភាព តាមរយៈ​គោលការណ៍​ភូមិ​ស ទប់ស្កាត់ និង​លុបបំបាត់​គ្រឿងញៀន នៅ​មូលដ្ឋាន​

spot_img

​បាត់ដំបង​៖ គណៈប្រតិភូ​រដ្ឋបាលខេត្ត​បាត់ដំបង ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​រដ្ឋបាលខេត្ត​ច័ន្ទ​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពង្រឹង​ចំណង​សម្ព័ន្ធមេត្រីភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ជាប់​ព្រំដែន​ទាំងពីរ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​តាមរយៈ​គោលការណ៍​ភូមិ​ស ដើម្បី​ចូលរួម​ទប់ស្កាត់ និង​លុបបំបាត់​គ្រឿងញៀន​នៅ​មូលដ្ឋាន​។​

​រសៀល​ថ្ងៃ​ចន្ទ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាលខេត្ត​បាត់ដំបង ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ លោក វី​ធូ​រ៉ាត់ ស្រ៊ី​ណា​ម អភិបាលខេត្ត​ច័ន្ទ​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពង្រឹង​ចំណង​សម្ព័ន្ធមេត្រីភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ជាប់​ព្រំដែន​ទាំងពីរ នៅ​សាលប្រជុំ​សាលាខេត្ត​ច័ន្ទ​បុរី ។​

​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នាឱកាស​នេះ គឺ​ដើម្បី​ពង្រឹង​ចំណង​សម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋបាល​ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋបាលខេត្ត​ច័ន្ទ​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ ។ ក្នុងនោះ​ផងដែរ លោក ក៏បាន​ថ្លែងអំណរគុណ​ជូន​ដល់ លោក វី​ធូ​រ៉ាត់ ស្រ៊ី​ណា​ម អភិបាលខេត្ត​ច័ន្ទ​បុរី ព្រមទាំង​កងកម្លាំង សមត្ថកិច្ច​ថៃ ទាំងអស់​ដែល​ការពារ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការការពារ និង​ទប់ស្កាត់​បទល្មើស​គឿង​ញៀន​ខុសច្បាប់ ការ​ឆ្លងដែន​ខុសច្បាប់ ព្រមទាំង​បទល្មើស​ផ្សេងៗ ជាពិសេស​ការបង្ការ ទប់ស្កាត់បាន​នូវ​ផែន​ការចង់​បំផ្លាញ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា​កន្លងមក​ឱ្យទទួល​បរាជ័យ​។​

​លោក ក៏បាន​ស្នើ​ដល់​អជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី ធ្វើយ៉ាងណា​បន្ត​ពង្រឹង​សម្ព័ន្ធមេត្រីភាព​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ច័ន្ទ​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​តាមរយៈ​គោលការណ៍​ភូមិ​ស ដើម្បី​ចូលរួម​ទប់ស្កាត់ និង​លុបបំបាត់​គ្រឿងញៀន​នៅ​មូលដ្ឋាន​។​

​លោក វី​ធូ​រ៉ាត់ ស្រ៊ី​ណា​ម អភិបាលខេត្ត​ច័ន្ទ​បុរី បាន​មានប្រសាសន៍ថា កន្លងមក​ខេត្ត​ច័ន្ទ​បុរី និង​ខេត្តបាត់ដំបង បាន​បង្កើត​កិច្ច​សហប្រតិបត្តិ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ក្នុង​គោលនយោបាយ​អាស៊ាន​គឺ​យើង​បាន​អនុវត្ត​រួមគ្នា ជាពិសេស​នាពេល​ថ្មីៗ​នេះ មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ ដែល​គោលបំណង​នៃ​កិច្ចប្រជុំ​នោះ​មាន​៣​ធំៗ ដែល​បាន​សហប្រតិបត្តិការ​ជាមួយគ្នា​ទី​១ គឺ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សន្តិសុខ ទី​២​គឺ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច និង​ស​ង្គ​មិ​ច្ច និង​ទី​៣ គឺ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សង្គម និង​វប្បធម៌ ។​

​ជា​ចុងក្រោយ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានស្នើ​អញ្ជើញ​ដល់ លោក អភិបាលខេត្ត​ច័ន្ទ​បុរី ព្រមទាំង​កងកម្លាំង សមត្ថកិច្ច​ខេត្ត​ច័ន្ទ​បុរី អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ជិះ​កង់ ដើម្បី​ពង្រឹង​ចំណង​សម្ព័ន្ធមេត្រីភាព​កិច្ចសហប្រតិបត្តិការ រវាង​ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ច័ន្ទ​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×