Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខេត្តសៀមរាប នឹងមាន​សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​វិស័យ​ទេ​ចរណ៍

spot_img

​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប និង​លោក​ប៉ូល ឌុយ​ប្រ៊ូ​ល បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ស្តីពី​ការបន្ត​ផ្តល់​ទីតាំង និង អគារ​ជូន​ដល់​អង្គការ​បណ្តុះបណ្តាល និង វឌ្ឍនភាព​កម្ពុជា ដើម្បី​សាង​សង់សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល​។​

​នៅ​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​អង្គរ ភូ​គ្រី​ត្រា​ខេត្ដ​សៀមរាប នា​រសៀល​ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៩ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានធ្វើ​ការចុះ​អនុស្សរណៈ​លើ​កិច្ចសន្យា ជាមួយ​លោក ប៉ូល ឌុយ​ប្រ៊ូ​ល ប្រធាន​អង្គការ​បណ្តុះបណ្តាល និង វឌ្ឍនភាព​កម្ពុជា និង ជា​អតីត​អភិបាលក្រុង​ហ្វុ​ង​តែ​ន​ប្លូ នៃ​សាធារណរដ្ឋ​បារាំង ស្តីពី​ការបន្ត​ផ្តល់​ទីតាំង និង អគារ ជូន​ដល់​អង្គការ​បណ្តុះបណ្តាល និង វឌ្ឍនភាព​កម្ពុជា ដើម្បី​សាង​សង់សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល​នេះ​ឡើង ។​

​លោក ទៀ សីហា ក៏បាន​ធ្វើការ​សម្តែង​នូវ​អំណរគុណ ចំពោះ​លោក​ប៉ូល ឌុយ​ប្រ៊ូ​ល ប្រធាន​អង្គការ​បណ្តុះបណ្តាល និង​វឌ្ឍនភាព​កម្ពុជា ដែល​បានធ្វើការ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេ​ចរណ៍​នៅ​កម្ពុជា សំខាន់ បងប្អូន​កូនចៅ​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ទាំង​ចំណេះដឹង បច្ចេកទេស ជំនាញ ដល់​យុវជន​កម្ពុជា ក្នុង​រយៈពេល​១៧​ឆ្នាំ​មកនេះ សាលា​បាន​បណ្តុះបណ្តាល​សិស្ស​ប្រមាណ​ជាង ៣​ពាន់​នាក់​បាន​ចេញទៅ​បម្រើ​ការងារ​នៅតាម ភោជនីយដ្ឋាន សណ្ឋាគារ និង ក្រុមហ៊ុន ព្រមទាំង​មួយចំនួន​បាន​យកទៅ​ធ្វើជា​អាជីព​ក្នុង​កិច្ច​ប្រកបការងារ​ចិញ្ចឹម​ក្រុមគ្រួសារ​ទៀតផង ។​

​លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល មិន​ត្រឹមតែ​ការបង្រៀន​មុខជំនាញ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ទឹកចិត្ត​មនុស្សធម៌ ចំពោះ​សិស្ស​ក្រីក្រ មកពី​បណ្តា​ខេត្ត​ផ្សេងៗ ក៏​ដូច​ខេត្តសៀមរាប​ផងដែរ ។ លោក​អភិបាលខេត្ត​ក៏បាន​បន្តទៀតថា ក្រោម​កិច្ច សហប្រតិបត្តិ​ការល្អ​នឹង​គ្នា រវាង​រដ្ឋ​បាល​សាលាខេត្ត​សៀមរាប និង សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល ក៏ដូចជា​មួយ ក្រសួងទេសចរណ៍ ក្នុងការ​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ។​

​លោក ប៉ូល ឌុយ​ប្រ៊ូ​ល ប្រធាន​អង្គការ​បណ្តុះបណ្តាល និង​វឌ្ឍនភាព​កម្ពុជា ក៏បាន​សម្តែង​នូវ​ក្តីរំភើព ចំពោះ​លទ្ធផល​ក្នុង រយៈពេល​១៧​ឆ្នាំ​មកនេះ បានធ្វើ​ឲ្យ​សិស្ស​នៃ​សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល ក្រោយពី​បញ្ចប់​ការបណ្តុះបណ្តាល ទៅ ត្រូវបាន​តាម​បណ្តា​សណ្ឋាគារ ភោជនីយដ្ឋាន និង ក្រុមហ៊ុន​ទទួល​យកទៅ​បម្រើ​ការងារ និង មួយចំនួន​បាន​យក​ជំនាញ​ទាំងនេះ ទៅ​ប្រកប​អាជីវកម្ម ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ក្រុមគ្រួសារ​ទៀតផង ។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត និង រដ្ឋបាល​សាលាខេត្ត​សៀមរាប ដែល​តែងតែ​ធ្វើ​កិច្ចសហការ​ល្អ​ជាមួយគ្នា ក្នុង​កិច្ចទំនាក់ទំនង​កិច្ចការរដ្ឋបាល និ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​មានការ​ជឿជាក់ លើ​កិច្ចដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល មានការ​អភិវឌ្ឍន៍​គ្រប់​វិស័យ ក្រោម​ដំបូល​សុខសន្តិភាព ។​

​ក្នុង​កិច្ច​ចុះហត្ថលេខា​លើ​កិច្ចសន្យា រវាង​រដ្ឋបាល​ខេត្តសៀមរាប និង សាលា​សណ្ឋាគារ និង ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូ​ល ក្នុង គោលបំណង ដើម្បី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង ដំណើរការ​គ្រប់គ្រង និង ការប្រព្រឹត្តទៅ​របស់​សាលា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុង​គោលដៅ គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ និង បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច និង ទេសចរណ៍ ដល់​យុវជន​កម្ពុជា និង ផ្តល់​លទ្ធភាព​ជូន​យុវជន​ខ្មែរ នូវ​ឱកាស​ការងារ និង អាជីព​ពិតប្រាកដ​សម្រាប់​អនាគត ព្រមទាំង​រួមចំណែក អភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍​នៅ​កម្ពុជា​ប្រកបដោយ​និរន្តរភាព ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×