Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះកុង​ក្រៅ​ ជា​ដែ​ន​​កោះ ដែលមានឆ្នេរ​ដ៏​ស្រស់ស្អា​ត​

spot_img

កោះកុង៖ កោះកុង​ក្រៅ ជា​ដែន​កោះ ​ដែល​ធំជាងគេ​បង្អស់​​នៅ​ក្នុង​​ប្រទេស​​កម្ពុ​ជាហើយ​នោះ ក៏ជា​កោះ​ដែលមាន​ឆ្នេរ​​​ដ៏ស្រ​ស់​​ស្អាត ផុស​នៅ​កណ្ដាល​ផ្ទៃ​មហា​សា​គរ និងមាន​ទឹកថ្លា​ពណ៌ខៀ​វ​ស្រងា​ត់ ដែលគេហៅឈ្មោះម្យ៉ាងទៀតថាកោះមូល។​ ​នេះបើតាមកា​រផ្សាយ​របស់នាយកដ្ឋានសិក្សាស្រាវជ្រា​វ​គោល​នយោ​បាយទេ​ស​ចរណ៍ នៅថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2019។

កោះកុង​ក្រៅ មាន​ឆ្នេ​រខ្សាច់​ពណ៌​ស​ប្រៀ​ប​បាន​គ្រាប់​ពេជ្រ វែងអន្លាយជាប់ជាមួយផ្ទាំង​ថ្ម​ធំ តូច ដុះ​អម​ជាប់​ជាមួយ​​វាល​​ខ្សាច់​ រួមជាមួយ​ក្លិន​​ផ្កា​ឈើ​ព្រៃ​​នៅ​​ជុំ​ជិត​ទីនោះ ដែល​តែងតែ​ធ្វើឱ្យ​ការ​​​ក​ម្សាន្ត​​រប​ស់លោក អ្នក​ទៅកាន់​ឆ្នេរ​កោះ​មួយ​​នេះ​ ​រឹតតែទទួលបានផា​សុ​កភាព​​ក្រៃលែង ។​

​កោះកុង​​ក្រៅ​ មាន​បណ្ដោយប្រវែង ២២ គីឡូម៉ែត្រ ទទឹង ៧ គីឡូម៉ែត្រ ស្ថិតនៅស្រុក​គិរីសាគរ មានចម្ងាយប្រហែល ៣៥ ​គី​ឡូម៉ែត្រ​​ពី​​ក្រុង​​ខេ​មរ​ភូមិ ។​ ​កោះកុង​ក្រៅមាន​កូ​ន​ភ្នំ​​ជាច្រើ​ន ​ដែល​ពោរពេញ​ទៅដោយ​សម្រស់​​ធ​ម្មជាតិ​​យ៉ាង ស្រស់បំព្រង មាន​កន្លែង​ទឹកធ្លាក់​​​ចំនួន ១០ កន្លែង មាន​ឆ្នេរ​សម្រាប់​កម្សា​ន្ត​​មុ​ជទឹក​​សមុទ្រ ចំនួន៦កន្លែង ប្រមូលផ្តុំជីវចម្រុះ និងស​ត្វ​ព្រៃជាច្រើ​នប្រ​ភេទ ​គ្របទៅដោយព្រៃឈើក្រា​ស់​ៗ ​ដែល​ធ្វើ​ឲ្យ​​តំបន់​នេះ​កំពុង​ស្ថិត​ក្នុង​ក្ដី​ស្រ​មៃ​រ​បស់​​អ្នកទេ​ស​​ចរ​​ចង់​មក​ទស្សនា។​

ជាមួយ​​ការ​​ទៅ​​​ក​ម្សាន្ត​​នៅទីនោះ ភ្ញៀវ​គ្រប់រូប​នឹង​អាច​ងូ​ត​ទឹក​​លេង​​កម្សាន្ត ជាមួយ​ទឹកធ្លាក់​ ដែល​ហូរ​ចុះ ទៅ​សមុទ្រ តាម​ជ្រលង​ភ្នំ​ធំ​តូច​ ឆ្ល​ងកាត់​​ប្រទា​ក់ក្រឡា​គ្នា ដែល​អ្នកស្រុក នៅទីនោះ​ច្រើន​ហៅថា អា​ល់​ហ្ស៊ែ​​ន​ ជា​តំបន់​មួយ​ដែលមាន​​​ទឹក​សា​ប​ហូ​រ​ពីលើ​ទឹកសមុទ្រ ។
​​នៅ​ជិតៗ​កោះកុង​ក្រៅនោះ គេ​ក៏​អាច​ជិះទូក​កម្សាន្ត​​ប្រ​ជុំ​​កោះ​ ដែលនៅជិតៗនោះ មាន​កោះតូច​ៗជា​ច្រើនដូ​ចជា កោះ​ស្ដេច កោះខ្មោច(កោះរីករាយ) ​កោះ​​អណ្ដើ​ក កោះ​ក្រសា ពយ​ជប៉ុន ដែល​សុទ្ធតែ​ជា​កន្លែង​កម្សា​ន្ត​ ដ៏​មាន ផាសុកភាព ឬ មួយ​ក៏​អាច​កម្សាន្ដ​នៅ​បាតសមុ​ទ្រ​​​បានដែរ ដោយ​ការ​មុជទឹក​ទ​ស្ស​នា​​ផ្កាថ្ម និង ត្រី​សមុទ្រ​ដ៏​ច្រើន​​ស​ន្ធឹ​ក​សន្ធាប់ ​ព្រោះ​ជា​កន្លែង ​ដែល​ជលផ​ល​​ភិ​រក្ស​សម្រាប់ ត្រី​សមុទ្រ គ្រប់​ប្រភេទ​ ​៕ ដោយ៖កូឡាប

spot_img
×