Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋា​ភិបា​លវៀ​តណាម ​ផ្តល់ប្រា​ក់កម្ចី​ដល់គ្រួ​សា​ររ​ងគ្រោះ ដើម្បីយកសាកសពពួ​ក​គេត្រ​ឡប់​ពីអ​ង់គ្លេស​វិញ

spot_img

គ្រួសាររបស់ជនរងគ្រោះដែ​ល​ត្រូវ​គេប្រទះ​ឃើញ​ស្លាប់ទាំងអស់ក្នុងទូកុ​ងតឺណឺ ត្រូវបានរដ្ឋាភិបាលវៀតណាម​ផ្តល់ប្រា​ក់ក​ម្ចី ដើម្បីឲ្យពួកគេចំណា​យ​លើកា​រយ​កសាក​សព សមាជិ​កពួ​កគេ ត្រឡប់មកស្រុកកំណើ​ត​វិញ​។

នៅក្នុងលិខិត្តព្រមព្រៀងដែល​ផ្ត​ល់ដោ​យអា​ជ្ញាធរ​វៀតណាម បានសរសេរថា “ខ្ញុំជួសមុខឲ្យគ្រួសា​រ​ សន្យាថានឹងធ្វើការ​ស​ងប្រាក់​ចំណា​យទាំង​អស់​វិញ ដែលអាជ្ញាធរបានធ្វើការចា​យ​វាយ​ ដើម្បីធ្វើការដឹកសាកស​ព​មកពី​អង់គ្លេ​ស​”។

គ្រួសារជនរងគ្រោះត្រូវ​បា​នអា​ជ្ញាធ​រផ្តល់ប្រាក់បំរុងឲ្យចំនួ​ន​ ៦៦លានដុង ស្មើនឹង ២.៨​៤០ដុល្លារ ដើម្បី​ធ្វើការដឹកជញ្ជូនសាកសពសមា​ជិ​ក​ពួក​គេម​កវិញ ដែលត្រូវចំណាយអស់​ ​៤៤លានដុង។ នេះបើតាមការបញ្ជា​ក់​របស់​ BBC។

​គ្រួរសារវៀតណាមមួយចំនួនក៏បា​ន​ជាប់​បំណុល​គេហើយ​ដែរ ដោយសារតែខ្ចីប្រាក់​រ​ហូត​ដល់​ជាង ៥ម៉ឺនដុល្លា​រដើម្បីប​ញ្ជូនសមាជិកពួកគេទៅកា​ន់​អង់គ្លេសដោ​យខុសច្បា​ប់​។

សូមបញ្ជាក់ថា កាលពីខែ​តុ​លា កន្លងទៅនេះ អាជ្ញាធរអង់គ្លេសបានរ​ក​ឃើញសាកសពមនុស្សចំនួន ៣៩នាក់នៅក្នុងទូ​កុងតឺ​ណឺ។​ ជនរងគ្រោះទាំងអស់​ ​ត្រូវបានអ្នកជួញដូរមនុស្ស​បា​នធ្វើកា​រដឹ​កជញ្ជូ​នជាច្រើន​ដំណា​ក់​កាល ដើម្បីឲ្យពួកគេបានមករ​ស់​នៅ​ និងធ្វើការនៅអ​ង់​គ្លេស​។

ដំបូងឡើយ អាជ្ញាធរស្មា​ន​ថា​ ពួកគេទាំងអ​ស់​នោះជាជ​នជា​តិចិន ប៉ុន្តែក្រោយពេលធ្វើស៊ើបអង្កេ​ត ទើ​បដឹ​ងថាពួ​កគេជាជនជាតិវៀត​ណា​មទាំ​ងអស់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×