Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់ផ្ទាំ​ងទឹ​កក​កនៅតំ​បន់​កា​ស្មៀរ ស្លាប់មនុស្ស ​៦​នាក់

spot_img

ទាហ៊ានចំនួន ៤​នាក់ និងកម្មករ ២នាក់បានស្លាប់ ​ក្រោយពេ​លមាន​ការ​រអិល​ផ្ទាំង​ទឹកកក នៅតំបន់ទឹក​ក​ក Siachen ស្ថិតនៅតំបន់​កា​ស្មៀរ (Kashmir) ដែលគ្រប់​គ្រ​ងដោយ​ឥ​ណ្ទា។ នេះបើតាមការបញ្ជាក់របស់ម​ន្រ្តី​យោធាឥ​ណ្ឌា​។

មុនពេលផ្ទាំងទឹកក​ក​រអិល​ចុះមក មានមនុស្សចំនួ​ន​ ៨នាក់បានដើរល្បាតនៅក្បែ​រ​តំបន់​ភ្នំទឹក​កក​កម្ពស់ ៥.៨០០ម៉ែត្រ នៃភ្នំហិមាល័យ។

ប​ន្ទាប់ពីកើត​ហេតុ ក្រុមជួយសង្រ្គោះបានទា​ញ​យក​ចេញជ​នរង​គ្រោះចេ​ញ និងបានប្រើប្រាស់យន្តហោះ​ដើ​ម្បីជ​ម្លៀសជនរងគ្រោះដែលរង​រ​បួ​សខ្លាំង ទៅកាន់មន្ទីរពេទ្យ​យោ​ធាក្បែ​រកន្លែ​ងកើត​ហេ​តុ។

ប៉ុន្តែមនុស្ស ​៦​នាក់ក្នុ​ងចំ​ណោម ៧នាក់បានស្លាប់ដោយសារតែការខ្វះ​ក​ម្តៅក្នុ​ងខ្លួ​ន។

សូមបញ្ជាក់ថា កា​ល​ពីខែ​កុម្ភៈ ឆ្នាំ ២០១៦ ទាហ៊ានឥណ្ឌាចំនួ​ន ១០នាក់ផងដែរ បានស្លា​ប់ ​ក្រោយពេលផ្ទាំងទឹកកក​រ​អិល​បុកនឹ​ងមូ​លដ្ឋាន​ទ័ពរ​បស់​ពួក​គេក្នុងតំបន់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×