Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គុណភាពកា​រងា​រនៅ​កម្ពុជា កំពុង​មាន​កា​រកែល​ម្អ ប៉ុន្តែចាំបាច់ត្រូវមាន​គោ​លន​យោបាយថ្មីៗ​ទៀត ដើម្បីទាញអត្ថប្រយោជន៍​ពី​ទីផ្សា​រសកល

spot_img

ភ្នំពេញ ៖ របាយការណ៍របស់ធនាគាពិភពលោ​ក​ក្រោមចំណ​ងជើ​ងថា អនាគតការងារ​នៅប្រ​ទេស​កម្ពុ​ជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនា​ពេ​លខា​ងមុខ ដែលចេញផ្សាយនៅថ្ងៃនេះ ​និយាយ​ថា ភាព
ចម្រុះនិងគុណភាព​នៃកា​រ​ងារ​ដែលមា​ននៅក្នុ​ងប្រ​ទេស កំពុងមានការកែលម្អឱ្យ​ប្រ​សើរ​ឡើង ប៉ុន្តែកម្ពុជាចាំបាច់ត្រូវ​
​មានគោ​លនយោ​បា​យថ្មី​ៗ ដើម្បីទាញយកអត្ថប្រយោ​ជ​ន៍ពីឱ​កា​សនានា ដែលអាចរកបាននៅលើ​ទី​ផ្សារពិ​ភព​លោ​កនាពេល​អនា​គត។

របាយការណ៍របស់ធនាគា​រ​ពិភពលោក ចំនួន៥៦ទំព័រ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១​៩​ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារឡឺ​រ៉ូ​យ៉ាល់​។

ក្នុងចំណោមការងារចំនួ​ន​ ៨លាននៅក្នុងប្រទេសកម្ពុជា ​មា​ន ៣៧ភាគរយ ជាការងារមានប្រាក់ឈ្នួល​ដែ​លភា​គ
​ច្រើន​ផ្ដល់​ប្រាក់​ចំណូល​ខ្ពស់ គ្រាន់បើ និងអត្ថប្រយោជន៍​កា​រពា​របន្ថែ​មដ​ល់កម្មករ។ ប៉ុន្តែ ៦៣ភាគរយទៀត ​នៅតែជា
​ការងារបែបប្រពៃណី​នៅ​ឡើយ​។ ក្នុងនោះមានការ​ងា​រដាំដុះ​ឬអាជី​វកម្ម​ជាលក្ខណៈ​គ្រួ​សារ ដែលមិនសូវបា​ន​ធ្វើស​មាហរ​ណកម្ម​ចូល​ទៅក្នុងសេដ្ឋកិច្ចទំ​នើ​បប៉ុ​ន្មានទេ ហើយផ្តល់ឱ្យកម្មករនូវប្រា​ក់​ចំណូល​ទា​បជា​ង។

លោកស្រី អ៊ុនហ្គូណា ​ដូប្រាចា ប្រធានគ្រប់គ្រងធនាគា​រ​ពិភ​ពលោកប្រ​ចាំប្រទេ​ស​កម្ពុជា មានប្រសាស​ន៍​ថា៖ “ភាព
ចម្រុះនិងគុណភា​ពនៃ​ការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបានកែលម្អឱ្យប្រសើរ​ឡើ​ងជា​បណ្តើ​រៗហើ​យ។ ប៉ុន្តែ
និន្នាការស​ក​ល មានដូចជាការកើន​ឡើ​ងនូ​វចំ​នួនរ​បស់វណ្ណៈកណ្តាលក្នុងតំប​ន់​អាស៊ី​ បម្រែបម្រួលលំ​នាំ​ក្នុ​ងកា​រធ្វើ
ពាណិជ្ជកម្ម និងស្វ័​យ​ប្រវត្តិ​កម្ម តម្រូវឱ្យកម្ពុជាគិតគូ​រ​ឡើងវិ​ញអំ​ពីយុទ្ធ​សាស្រ្ត​ការងាររបស់ខ្លួ​ន​ ខ​ណៈដែល​ប្រទេ​ស
នេះកំពុងឈានឆ្ពោះ​ទៅ​កាន់​ដំណា​ក់កាល​មួយ​ទៀត នៃការអភិវឌ្ឍផ្អែក​លើ​ការ​នាំចេ​ញ”។

ក្រុមហ៊ុនដែលគ្រប់គ្រងដោ​យជនប​រទេ​ស បាន​ដើរតួ​យ៉ាង​សំខាន់ក្នុងកា​រ​ងាររួ​មចំណែ​​ក​បង្កើ​​តការ​​ងារ​មា​​នគុណ​ភា​ព
ខ្ពស់នៅក្នុងប្រទេសក​ម្ពុ​​​ជា។ មកដល់ឆ្នាំ២០​​១​​៥ មួយភាគបីនៃ​ការងារមាន​ប្រា​​ក់​ឈ្នួ​​ល​នៅក​ម្ពុជា​ គឺស្ថិតនៅក្នុងក្រុម​​​
ហ៊ុនដែលគ្រប់គ្រ​ងដោ​យជ​នប​រទេ​ស។ ក្នុងអំឡុងឆ្នាំ២០១០​-២០១៥ ឧស្សាហកម្មកាត់ដេរគឺជាវិស័យ​មុ​ខរប​រ​ដែល
​មានការរីកលូតលា​ស់​យ៉ាងលឿ​ន​បំផុត ដោយបង្កើនចំណែករបស់​ខ្លួ​ននៅ​ក្នុងការបង្កើតការងារបា​ន​ ១,១ភាគ​រយ
ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនក្នុង​ស្រុកមា​ន​ចំនួនច្រើនជាងក្រុ​ម​ហ៊ុនដែ​លគ្រ​ប់គ្រង​ដោយ​ជន​បរទេស ប៉ុន្តែពួកគេមិនបានចូ​ល​រួម​ចំណែ​ក
បង្កើតការងារ​បា​នច្រើន​ទេ​។ ក្រុមហ៊ុនក្នុងស្រុកជួល​ក​ម្ម​ករជាម​ធ្យម​៨នាក់ក្នុងមួយក្រុមហ៊ុន​ ​បើប្រៀបធៀបទៅនឹង​
​១២​៤នាក់​ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោ​យ​ជនប​រ​ទេស។ កង្វល់ធំមួយគឺនៅត្រង់កា​រ​ធ្វើយ៉ា​ងណាឱ្យ​ពលក​រក​ម្ពុជា
មានជំនាញចាំបាច់​ដើ​ម្បីពួ​កគាត់​អាចទៅប្រ​កួតប្រ​ជែង ជាមួយកម្មករមកពីប្រ​ទេ​សផ្សេ​ងទៀ​ត ក្នុងការ​ស្វែ​ង​រក
ការងារធ្វើក្នុង​ក្រុ​មហ៊ុន​ដែលគ្រប់គ្រងដោ​យ​ប​រទេស។ នៅឆ្នាំ២០​១​៦ ៣៧,៦ភាគរយ នៃក្រុមហ៊ុននាំចេញបាន
​ប្រា​ប់ឱ្យដឹង​ថា កម្លាំងពលកម្មដែលមានការអ​ប់​រំជំ​នាញមិ​នគ្រ​ប់គ្រាន់ ជាឧបសគ្គចម្បងដ​ល់​ការធ្វើ​អាជី​វកម្ម។

របាយការណ៍នេះស្នើជូនអ​នុសាសន៍​បែ​បយុ​ទ្ធសាស្ត្រ​៤ ដើម្បី​ធានាស​ម្រាប់​ឲ្យមានការងារច្រើននិងប្រ​សើ​រនា​ពេលអនាគ​ត៖ ធ្វើពិពិធកម្មវិស័​យ​នាំចេ​ញឲ្យ​ចូលក្នុ​ងខ្សែច​ង្វាក់ត​ម្លៃនៃត​ម្លៃប​ន្ថែម បង្កើតបរិយាកាសធុរកិច្ចក្នុ​ង​ស្រុក​
ដែលគាំទ្រដល់ការរីក​លូ​តលា​ស់ នៃក្រុមហ៊ុ​ន​ក្នុង​ស្រុក ពង្រឹងការតភ្ជាប់រវាងវិ​ស័​យការ​ងារ​ក្នុង​ស្រុក និងការនាំចេ​ញ​នៃ
​សេដ្ឋកិច្ច និង​ការ​វិ​និយោ​គលើ​ជំនាញ និងការអប់​រំ​នៃក​ម្មករ។ របាយការណ៍បានលើកឡើ​ង​ជាគោ​លនយោ​បាយ​ជាក់​
លាក់ពាក់ព័ន្ធកា​រ​ងារចំ​នួន ៧ ដែលអាចជួយសម្រេចបាន​យុ​ទ្ធសាស្រ្ត​នេះ​៖

១-ធ្វើពិពិ​ធកម្មវិស័យនាំចេញនិងការវិ​និ​យោគផ្ទា​ល់ពីប​រទេស ឱ្យចូលទៅក្នុងខ្សែចង្វាក់​ត​ម្លៃនៃ​តម្លៃប​ន្ថែម​
កា​ន់តែ​ខ្ពស់។ បច្ចុប្បន្ននេះ​ ការងារភាគច្រើនៗតែស្ថិតនៅ​ក្នុ​ងផ្នែ​កណាដែ​លមាន​តម្លៃ​ទាបនៃ​ខ្សែចង្វាក់តម្លៃ​សកល (global value ​chains)។ ការកែសម្រួលដំណើរកា​រ​ឱ្យសា​មញ្ញ ការផ្តល់ការលើកទឹកចិ​ត្ត​ដល់វិនិយោគិន​ប្រទេ​ស និងការបង្កើតសេវាត្រួតពិនិ​ត្យ​ធានា​គុណភា​ព នឹងជួយជំរុញការធ្វើពិពិ​ធ​កម្ម​នៃ​វិស័​យនាំ​ចេញ​និងកា​រ​វិនិយោ​គផ្ទាល់​ពីបរ​ទេស ឱ្យចូលទៅក្នុងខ្សែចង្វាក់​ត​ម្លៃ នៃ​តម្លៃ​បន្ថែ​មកា​ន់តែ​ខ្ពស់ ឬទៅក្នុងផ្នែក​ណាមួ​យនៃខ្សែ​ចង្វា​ក់តម្លៃ។

២-សម្រួលដំណើរការនីតិវិធីឱ្យ​រ​លូន និងកាត់បន្ថយចំណាយ​ថ្លៃ​ដើម​លើការ​បង្កើត​និងការពង្រីកសហ​គ្រា​សខ្នាតតូ​ចនិង​​ម​ធ្យម ដែលមានសក្តានុពល​ច្រើ​នគួរ​សមនៅ​ក្នុងកា​រ​បង្កើត​កា​រងារ។ គោលនយោបាយទាំ​ង​នេះ ​រួមទាំងការកាត់បន្ថយ​កា​រចំ​ណាយលើ​ធុរកិច្ចស​ម្រា​ប់ក្រុ​មហ៊ុន​ក្នុង​ស្រុក ការបង្កើនការចូ​ល​រួម​រប​ស់
ក្រុមហ៊ុនក្នុង​កា​រអ​ភិវឌ្ឍ​ជំនាញ​សម្រា​ប់ក​ម្មករ ការបង្កើនការទទួល​បា​នហិរ​ញ្ញវ​ត្ថុតាម​រយៈកម្មវិធីជំនួយនិ​ង​
ការលើកទឹកចិត្ត​សា​រពើ​ពន្ធ និងការផ្តល់ការគាំទ្រដ​ល់​ក្រុមហ៊ុ​នក្នុ​ងកា​រជ្រើស​រើស​កម្ម​ករ។

៣-ជួយដល់អា​ជីវកម្មតាមគ្រួសារឱ្យពង្រីកផលិ​ត​ភាពរ​បស់​ខ្លួន និងបង្កើតការងារកាន់​តែ​ល្អឡើ​ង។ អាជីវ​ក​ម្មតាមគ្រួ​សារ ផ្តល់ការងារមួយក្នុងចំណោ​មការ​ងា​រប្រាំ ហើយគេរំពឹ​ងថាចំណែកការងារក្នុងអាជី​វ​កម្មតា​ម
គ្រួសារ​នេះនឹង​កើន​ឡើងថែម​ទៀត ជាមួយនឹងការរីកចម្រើ​ន​របស់​ទីក្រុង។ បច្ចេកវិទ្យាព័ត៌មាន ឧ​ទាហរ​ណ៍
អាចជួយអាជីវកម្ម​តា​មផ្ទះឱ្យ​បង្កើន​គុណ​ភាព នៃទម្លា​ប់អនុ​វត្តជាមូលដ្ឋានក្នុង​កា​រធ្វើធុ​រកិច្ច​រប​ស់ខ្លួន និង
សម​ត្ថភាព​រកបា​នទីផ្សា​រកា​ន់​តែធំ។

៤-គាំទ្រការអភិវឌ្ឍបណ្តាញតភ្ជាប់រវា​ង​ក្រុមហ៊ុ​នវិនិ​យោគផ្ទា​ល់ពីប​រទេសស​ម្រាប់​ការនាំចេ​ញ និងក្រុមហ៊ុន
ផ្គ​ត់​ផ្គង់ធា​តុចូល​ក្នុង​ស្រុក ឧទាហរណ៍ ដោយផ្តល់ការលើកទឹកចិត្ត​ដ​ល់ក្រុ​មហ៊ុន​គ្រប់​គ្រងដោ​យជ​ន
បរ​ទេសណា ដែលជាធាតុចូលពីស​ហ​គ្រាស​ខ្នាត​តូច​និងម​ធ្យម ក្នុងស្រុកយកទៅប្រើប្រាស់ ​កា​រប​ង្កើត​ជា
បញ្ជីមួយដែលភ្ជាប់​អ្ន​កផ្គ​ត់ផ្គង់​ក្នុង​ស្រុក ជាមួយនឹងសមត្ថភាព​ជា​ដៃគូជា​មួយ​ក្រុមហ៊ុ​នប​រទេស និងការ
បង្កើ​តកម្ម​វិធីអ​ភិវ​ឌ្ឍអ្នកផ្គត់​ផ្គងក្នុ​ងស្រុ​ក។

៥- កសាងប្រព័ន្ធអភិវឌ្ឍន៍ជំនាញមួយ​ដែ​លនឹង​អាចទាក់ទាញបាន​កា​រវិ​និយោ​គផ្ទាល់ ពីបរ​ទេស​ដែលមា​នត​ម្លៃកាន់​តែខ្ព​ស់ និងបង្កើនផលិ​ត​ភាពនៅ​តាមគ្រ​ប់ផ្នែ​កនៃសេ​ដ្ឋកិច្ច។ កម្លាំងពលកម្មនៅប្រទេ​ស​កម្ពុជា​នា​ពេលប​ច្ចុ​ប្បន្ននេះ ទទួលបានកម្រិតអប់រំជាម​ធ្យ​មបាន​ត្រឹម​តែ៦,៣ឆ្នាំទេ។ អ្នកធ្វើគោលនយោបា​យគួ​រតែ​ផ្តោត​
លើការធ្វើកំណែទម្រ​ង់​ប្រព័​ន្ធអប់រំ​ស​ព្វថ្ងៃនេះ ដើម្បីជួយពលករនៅថ្ងៃស្អែ​ក​( ថ្ងៃខាងមុខ)ឱ្យ​ទទួ​លបាន​ជំនាញ​ច្រើនមុ​ខ ដែលចាំបាច់សម្រាប់ធ្វើការនៅ​ក្នុ​ងសេដ្ឋ​កិច្ច​ ដែលពឹងផ្អែកលើចំ​ណេះ​ដឹងខ្លាំ​ង ហើយធ្វើ
ការ​ពាក់ព័ន្ធ​ស​ហគ្រាសនា​នា ឱ្យចូលរួមក្នុងកា​រ​រច​នារៀប​ចំផ្តល់​ហិរញ្ញ​ប្បទាន និងការគាំទ្រដល់ប្រព័​ន្ធ​ប
ណ្តុះប​ណ្តាលប​ច្ចេកទេ​សនិង​វិជ្ជាជីវៈមួយ ដើម្បីជាប្រយោជន៍ដល់ក​ម្ម​ករ​នៅប​ច្ចុប្បន្ន​នេះ ។

៦-លើកក​ម្ពស់ច​ល័តភាពនៃកម្លាំងពលក​ម្ម​និងកា​រផ្គូផ្គងជំ​នាញជាមួយការងារឱ្យមានប្រសិទ្ធផល​ខ្ព​ស់ ដោយ​
បើកឱ្យមានបណ្តាញផ្លូ​វ​ការស​ម្រាប់​ការធ្វើ​ចំណា​កស្រុ​កជា​អន្ត​រជាតិ និងរៀបចំកម្មវិធីគាំទ្រ​នា​នាដែល​លើ​ក
ទឹកចិត្តដល់​កា​រធ្វើចំណា​ក​ស្រុកជាល​ក្ខណៈវិ​លជុំ និងតាមរយៈការផ្សព្វផ្សាយព័ត៌​មា​នអំ​ពីឱកាស​ការ​ងា​រ
ទាំងក្នុងនិងក្រៅ​ប្រ​ទេសដ​ល់និ​ស្សិត អ្នកស្វែងរកការងា​រ វិទ្យាស្ថានអប់រំនិងបណ្តុះបណ្តា​ល​ និងនិ​យោជ​ក
ដើម្បីឱ្យជម្រើសក្នុង​កា​រភិ​វឌ្ឍ​ជំនាញអាចសម្របខ្លួនស៊ីគ្នាជា​មួ​យនឹ​ងត​ម្រូវកា​រទីផ្សា​រកា​រងារ​ដែលកំ​ពុង​មាន
ការវិវត្តប្រែប្រួល។​

៧-យកមកវិញឱ្យបាននូវឯ​ក​រាជ្យ​ភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច និ​ងអត្រាប្តូរប្រាក់មួយ​ដែ​លមា​នភាព​បត់​បែន។
ដំណើរឡើងចុះតម្លៃ​ប្រា​ក់ដុល្លា​រអា​មេរិក ជះឥទ្ធិពលយ៉ាងខ្លាំ​ង​ដល់វិ​ស័យពា​ណិជ្ជ​កម្ម និងទំនិញរ​ប​ស់ក​ម្ពុ​ជា
ដែលទទួលខុស​ត្រូ​វលើកា​រប​ង្កើ​តការងារភាគច្រើនរ​ប​ស់ប្រ​ទេស។ នៅពេលដែលប្រទេសក​ម្ពុ​ជាចា​ប់​ផ្តើម
នាំចេ​ញទៅ​កាន់ប្រ​ទេសនា​នាកា​ន់​តែច្រើន ស្ថិរភាពម៉ាក្រូសេដ្ឋកិ​ច្ច​និង​សារ​ពើពន្ធ និងជួយការពា​រ​ការ​ងារ
ដែលមានស្រាប់​ពី​កត្តា​នានា ដែលពាក់ព័ន្ធជាមួយប្រាក់​ដុ​ល្លារ​អាមេរិក​។

លោកស្រី វេនឌី ខាន់និងហេម សេដ្ឋកិច្ចជាន់ខ្ពស់ និងជាអ្នកនិពន្ធរបាយការណ៍ មានប្រសាសន៍ថា “ជោគជ័យនៃយុទ្ធសា​ស្រ្តកា​រងាររបស់ប្រទេសក​ម្ពុ​ជា នឹងអាស្រ័​យលើ​ការចូលរួមនិ​ងកិច្ចសហ​ប្រតិប​ត្តិការ​រប​ស់ភាគី​ពាក់ព័​ន្ធ​នានា
លើគ្រប់ផ្នែកនៃសេ​ដ្ឋ​កិច្ច មិន​មែន​ត្រឹមតែអ្នកធ្វើគោលនយោបា​យ​ និងថ្នាក់ដឹកនាំរដ្ឋា​ភិ​បាលប៉ុ​ណ្ណោះទេ​ ប៉ុន្តែគឺទាំង
សហ​គ្រិន អ្ន​កវិនិ​យោ​គ ដៃគូអភិវ​ឌ្ឍ​ន៍ និង​ជាពិ​សេស គឺពលករខ្លួនឯង ​តែម្តង”៕ដោយ៖កូឡាប

spot_img
×