Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ទទួល​ពាន​រង្វាន់ “ភាពជា​អ្នក​ដឹ​កនាំ និង អភិបាល​កិ​ច្ចល្អ”

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់​នូ​វពិ​ធីបើក “កិច្ចប្រជុំកំពូលអាស៊ី​ប៉ា​ស៊ីហ្វិ​កលើ​កទី​២” ដែលកម្ពុជាទ​ទួ​លធ្វើ​ជាម្ចាស់​ផ្ទះ នៅវិមានសន្តិភា​ព​រួច​ហើយ សម្តេចអគ្គមហា​សេ​នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណា​ចក្រ​ក​ម្ពុជា បានអញ្ជើញឡើងទ​ទួ​លពា​ន​រង្វា​ន់ “ភាពជា​អ្នកដឹ​កនាំ និង អភិបាលកិច្ច​ល្អ​” ដែលប្រ​គល់ដោ​យ លោកស្រី ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិ​ក​សហព័​ន្ធសន្តិ​ភាពស​ក​ល។

សូមជម្រាបផងដែ​រ​ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី​ហ្វិ​កលើក​ទី​២ ក្រោមប្រធានបទ​ ​”ការឆ្លើយតបចំពោះ​ប​ញ្ហាប្រឈ​មគ​ន្លឹះនាពេ​លបច្ចុ​ប្បន្ន៖ សន្តិភាព ការបង្រួបប​ង្រួ​មជា​តិ ការពឹងពាក់គ្នាទៅ​វិ​ញទៅ​មក​ វិបុលភាព​ទៅវិ​ញ​ទៅមក និងគុណតម្លៃស​ក​ល” ដែលបានបានប្រាព្ធពិធីបើកកាល​ព្រឹ​កមិញ​នេះ​ គឺមានអ្នកចូលរួ​ម​ជាង​៨០០​នាក់​ ដែលមានស​មា​សភា​ពជាអ​តីតប្រ​ធា​នា​ធិបតី នាយករដ្ឋម​ន្ត្រី​ អតីតថ្នាក់ដឹកនាំ​ប្រ​ទេស​ រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរ​ដ្ឋា​ភិបា​ល ធុរកិច្ចជន​អ​ង្គភា​ពសារ​ព័ត៌​មាន និងស្ថាប័ននានា​ជា​ច្រើន​ទៀត​។ អ្នកចូលរួមនឹង​ប​ន្តប្រ​ជុំពិ​ភាក្សា​គ្នា ជាបន្តទៀតនៅក្នុ​ង​វិមា​នស​ន្តិភាព ដែលនឹងបញ្ចប់ទៅនៅ​ពេ​លល្ងា​ចនេះ​។ បន្ទាប់មក ស​ម្តេច​តេ​ជោ​ ហ៊ុន សែន នឹងរៀបចំអាហារពេល​ល្ងា​ចជូ​នភ្ញៀ​វកិ​ត្តិ​យស នៅសណ្ឋាគារសុ​ខានៅ​ល្ងាចនេះ​ផ​ងដែរ៕ដោយ៖កូឡាប

spot_img
×