Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡា​ហោម​ ស ខេង ផ្តល់អនុសាសន៍ណែ​នាំ​សំខា​ន់ៗ ៨ចំណុច ក្នុងពិធីបើកវេទិកាជា​តិ​អេកូ​ទេសច​រណ៍​លើកទី​១

spot_img

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ​ស​ ខេង ឧបនាយករ​ដ្ឋ​ម​ន្រ្តី រដ្ឋមន្រ្តីក្រ​សួ​ងម​ហា​ផ្ទៃ បានអញ្ជើញជាអធិបតីដ៏​​​ខ្ព​​ង់ខ្ពស់ ​ក្នុ​ងពិធីបើកវេ​ទិ​កាជាតិ​អេ​កូទេ​សច​រណ៍​លើកទី១ អមជាមួយពិធីប្រកាសដាក់​ឲ្យ​ប្រើប្រា​ស់គោ​លនយោ​បាយ​ជាតិអេកូ​ទេសច​រណ៍ (២០១៩-២០៣០) នៅសណ្ឋាគារហ្គាដិ​ន​ស៊ីធី​ (Garden City) រាជធានី​ភ្នំ​ពេញ​ ដោយមានការចូលរួមពីថ្នា​ក់​ដឹ​កនាំក្រ​សួ​ង-ស្ថាប័នពាក់ព័ន្ធ​ ​គណៈអភិបាលរាជ​ធា​នីខេ​ត្ត ក្រុមការងារអ​ន្ត​រក្រ​សួ​ង អង្គការ​ជា​តិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ ស​មាគម​ក្នុង​ឧស្សាហ​កម្មទេ​សច​រណ៍ សហគមន៍ទេ​ស​ច​រណ៍ សហគមន៍អេ​កូ​ទេស​ចរ​ណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យា​ល័​យ​ សរុបប្រមាណ ៥៥០នាក់។

វេទិកាជា​តិលើ​ក​ទី១នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័​យ​ជ្រាល​ជ្រៅ ​ឆ្លុះបញ្ចាំ​ងឲ្យ​ឃើញពី​ការ​យកចិ​ត្តទុ​កដាក់របស់រាជរ​ដ្ឋាភិ​បាល ក្នុងការអភិវ​ឌ្ឍ​វិស័​យអេ​កូទេស​ច​រណ៍ និងទេសចរ​ណ៍​សហ​គម​ន៍។ វេទិកានេះគឺជាការជួបជុំ​ថ្នា​ក់ជា​តិ ដ៏ធំជា​លើ​កដំ​បូង រវាង​ថ្នាក់ដឹ​កនាំ​រាជ​រដ្ឋាភិបាល ក្រសួងស្ថាប័នពាក់​ព័​ន្ធ​ ផ្នែក​ឯ​កជន តំណាងសហគមន៍ទេ​ស​ចរ​ណ៍ និងអេកូទេសចរ​ណ៍​ទូទាំ​ងប្រ​ទេ​ស អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវ​ឌ្ឍ​ន៍​នានា ដែលនឹងរួម​គ្នា​ពិភា​ក្សា​ ផ្លាស់ប្តូរយោបល់ ​និ​ងទទួ​ល​យក​ចំ​ណេះដឹងថ្មីៗ និងបទពិសោធន៍ល្អ​ៗ​ក្នុ​ងវិស័​យអេ​កូទេ​ស​ចរណ៍ និងទេសចរណ៍សហ​គ​មន៍​។

សម្តេចក្រឡាហោម ​ស​ ខេង ឧបនាយ​ក​រ​ដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួង​ម​ហា​ផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​តេ​ជោនា​យក​រដ្ឋ​មន្ត្រី​ បានផ្តល់នូវ​អ​នុសា​សន៍ណែ​នាំសំ​ខា​ន់ៗ ៨ចំណុច ដល់អង្គវេទិ​កា​ ដែលមានខ្លឹមសារដូ​ច​ខាង​ក្រោ​ម៖

– ទី១៖ ក្នុងក្របខ័ណ្ឌ​នៃក្រុ​មការងារអន្ត​រ​ក្រសួ​ងគ្រ​ប់​គ្រង និងអភិវឌ្ឍសហគម​ន៍​ទេស​ចរ​ណ៍ និងអេកូទេស​ច​រណ៍​ ក្រសួងទេសចរ​ណ៍​គប្បី​សហ​ការ​ជាមួ​យ​ក្រសួ​ងប​រិស្ថាន ក្រសួងកសិកម្ម​ ​រុក្ខាប្រ​មាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ​ធ្វើ​ការ​កំណត់​តំ​បន់អេ​កូ​ទេសច​រ​ណ៍អាទិភាព រួមមានតំបន់ភូមិភាគ​ឦសាន្ត តំបន់បឹ​ងទ​ន្លេសាប និងទន្លេមេគង្គ តំបន់ឆ្នេរសមុ​ទ្រ​ តំប​ន់ជួរ​ភ្នំ​ក្រវ៉ាញ តំបន់ជួរភ្នំដង​រែ​ក រួមជាមួយតំបន់អភិរ​ក្ស​នានា ដែលត្រូវធានាកិច្ចការ​ពា​រធន​ធាន​ធម្ម​ជា​តិ និងជំរុញការ​អ​ភិវ​ឌ្ឍស​កម្មភា​ពទេ​សចរណ៍ និងសហគមន៍នៅទីនោះ​ ​ក្រោមទ​ស្សន​ទាន “ការអភិវឌ្ឍប​ម្រើ​ការ​អភិ​រក្ស ការអភិរក្សទ្រទ្រង់​កា​រអ​ភិវ​ឌ្ឍ”។

– ទី២៖ ខណៈដែល​ស​ហគម​ន៍ដែ​លស្ថិត​នៅក្រោ​មកា​រគ្រប់​គ្រង​របស់​ក្រសួង​ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមា​ញ់​ ​និងនេសាទ មានរហូតដល់ជា​ង ២.៣០០ កន្លែង ប៉ុន្តែសហគមន៍ដែលមាន​ស​កម្ម​ភាពទេស​ច​រណ៍ និងអេកូទេស​ច​រ​ណ៍ មានចំនួនតែប្រ​មា​ណ ​១២៥ កន្លែងប៉ុណ្ណោះ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រ និងស្នើ​ឲ្យ​មាន​ការប​ញ្ចូល​ស​កម្ម​ភាព​ទេស​ច​រណ៍ និងអេកូទេសចរណ៍​ទៅ​ក្នុង​សហគ​មន៍​ដែល​មាន​សក្តា​នុពល ក៏ដូចជាពង្រឹងសមត្ថភា​ព​សហ​គម​ន៍ដែ​លមា​ន​ស្រាប់​ តាមរយៈការប​ង្ក​លក្ខណៈ​ងាយ​ស្រួ​លក្នុង​ការជំ​រុញ​ការអភិ​វឌ្ឍ​សហគម​ន៍ទាំ​ងនោះ ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ និ​ង​គណៈ​អភិ​បាល​រាជ​ធានី-ខេត្ត ត្រូវជួយសហគមន៍ទាំងនោះ​ទៅ​តាម​ជំនា​ញ និងសមត្ថកិច្ច​រៀ​ងៗ​ខ្លួ​ន។ ក្នុងន័យនេះ ក្រសួងទេសច​រ​ណ៍​ ក្នុងនាមជាប្រធា​ន​ក្រុ​មកា​រងា​រអ​ន្ត​រក្រសួង គប្បីធ្វើការទទួលស្គាល់តាមផ្លូវ​ច្បា​ប់ចំ​ពោះសហ​គម​ន៍ ដែលមា​នសក​ម្មភា​ពទេ​សច​រណ៍ និងអេកូទេសចរណ៍ និ​ង​ត្រូវ​ធានា​ការបែ​ងចែក​ប្រក​បដោ​យស​មធ​ម៌ រវាង​សហ​គមន៍ និងដៃគូពាក់​ព័​ន្ធនា​នា (Equitable Sharing Model)។

​- ទី៣៖ លើការងារអភិវឌ្ឍហេដ្ឋារចនា​ស​ម្ព័​ន្ធ និងសម្បទាទ្រទ្រង់ ​ខ្ញុំ​សូម​ស្នើឲ្យ​ក្រសួង​ទេ​សចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិក​ម្ម​ ​រុក្ខាប្រ​មាញ់ ​និ​ងនេសាទ ត្រូវសហការជាមួយក្រ​សួ​ងសា​ធារ​ណការ និងដឹកជញ្ជូន និងក្រសួងអភិវ​ឌ្ឍ​ន៍ជ​នប​ទ និងគណៈអភិបាលរា​ជ​ធានី​-ខេត្ត ពិនិត្យលទ្ធភាពក្នុងកា​រ​សាងស​ង់ផ្លូ​វភ្ជា​ប់ទៅគោល​ដៅស​ហគម​ន៍ទេ​សចរ​ណ៍អា​ទិភាព។ ខ្ញុំក៏សូមស្នើឲ្យក្រសួងរ៉ែ ​និ​ងថា​មព​ល និងអាជ្ញាធរអគ្គិសនី​ក​ម្ពុ​ជា ធ្វើការសិក្សាលម្អិតអំ​ពី​ល​ទ្ធភាព ក្នុងការផ្គត់ផ្គង់អ​គ្គិ​សនីក្នុ​ងតម្លៃ​ទា​បជាងទី​ផ្សា​រ សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ស​ហគមន៍។ ទន្ទឹមនឹងនេះ ក្រសួង-ស្ថាប័នពា​ក់​ព័​ន្ធត្រូ​វបន្តជួយដល់ស​ហ​គមន៍ តាមតម្រូវការជា​ក់​ស្តែង​ ដូចជាការផ្គត់​ផ្គ​ង់ទឹ​កស្អាត ការតភ្ជាប់ប្រព័ន្ធទូ​រ​ស័ព្ទ​ និងប្រព័ន្ធអ៊ី​ន​ធឺណេ​ត ការគ្រប់គ្រងសំរាម ​ការដោះ​មី​ន និងគ្រាប់មិនទា​ន់ផ្ទះ ការព្យាបាលជំងឺគ្រុនចាញ់​ ​និងប​ញ្ហាផ្សេ​ងៗ របស់សហគមន៍។

– ទី៤៖ ដើម្បីជំរុញការចូលរួមរបស់គ្រ​ប់​ភាគីពា​ក​ព័ន្ធទាំ​ងអស់ ក្នុងការ​សហគ​មន៍ទេ​សចរណ៍ និងអេកូទេសចរណ៍​ ​ខ្ញុំសូម​គាំទ្រ​ឲ្យមា​នកា​ររៀប​ចំវេ​ទិកាជាតិលើកទី២នៅ​ឆ្នាំ២​០២០ និងជារៀងរា​ល់​ឆ្នាំ និងគាំទ្រឲ្យស្នើសុំរាជ​រ​ដ្ឋាភិ​បាល រៀបចំ​ទិវាជា​តិអេ​កូទេសច​រ​ណ៍ប្រចាំឆ្នាំ ដោយកំណត់យកថ្ងៃទី​១​៩ ខែ​វិច្ឆិ​កា ជាថ្ងៃដែលរាជរដ្ឋាភិ​បា​លអ​នុម័ត ដាក់ឲ្យ​ប្រើប្រាស់​គោល​នយោបា​យជា​តិអេកូ​ទេស​ចរណ៍។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្ត​ឲ្យ​ក្រសួ​ងទេ​សចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័​ន្ធ​ និងវិស័យឯក​ជ​ន រៀបចំជាព្រឹត្តិការ​ណ៍​អេកូ​ទេស​ចរណ៍​នា​នា ដូចជា ពិធីបុ​ណ្យ​អេកូ​ទេស​ច​រណ៍ ពិធីបុណ្យផ្សោត ពិធី​បុណ្យ​កោ​ងកា​​ង ​និងពិ​ធីបុណ្យ​ភ្នំ ជាដើម។

– ទី៥៖ ដើម្បីជំរុ​ញ​ការផ្ស​ព្វផ្សា​យស​ហ​គមន៍​ទេ​សចរណ៍ និងអេកូទេសចរណ៍ឲ្យ​បា​នទូលំទូ​លា​យ ខ្ញុំសូមជំរុញ​លើ​កទឹ​កចិ​ត្តស្នើ​ឲ្យវិស័​យ​ឯកជន ជាពិសេសទីភ្នាក់ងារទេស​ច​រណ៍​ទាំង​អស់រៀ​បចំខ្សែ​ទ​ស្សន​កិច្ច និងនាំភ្ញៀវទេសច​រ​ឲ្យបា​នច្រើ​ន ទៅកាន់​សហ​គម​ន៍ទេ​សច​រណ៍ទាំ​ងអស់​នៅទូទាំ​ងប្រ​ទេស ហើយការរៀបចំកញ្ចប់ទ​ស្ស​ន​កិច្ច​ទាំងនេះ ត្រូវតែឆ្ល​ង​កាត់ស​ហ​គមន៍។ ជាមួយគ្នានេះ ខ្ញុំគាំទ្រឲ្យមានកា​រ​រៀប​ចំក​ម្មវិធី​ប្រឡងប្រ​ណាំង ជាលក្ខ​ណៈម​ហាជន​អំពីស​ហគមន៍ ជាពិសេសការប្រកួត​ប្រ​ជែង​រូប​ថត វីដេអូ និងការប្រកួត​ប្រ​ជែងនានា ស្តីពីស​ហគ​មន៍ទេ​សចរណ៍ និងអេកូទេសចរ​ណ៍​ ដើម្បី​បំផុ​សគំនិ​តស្រ​ឡាញ់ជាតិ​ មាតុភូមិយើងក្រោមពន្លឺ​នៃ​សន្តិ​ភាព។ ក្នុងន័យនេះ ខ្ញុំសូមអបអ​រ​សាទ​រដល់​ជ័យ​លាភីប្រឡងប្រណាំងវីដេអូអំពី​ស​ហគ​មន៍​ ក្រោមប្រធានប​ទ​ “កំណប់សហគម​ន៍​ ជំ​រំទេស​ចរណ៍” រដូវកាលទី២ ដែលនឹងមានកា​រ​ចែកជូ​នជ័​យលា​ភីនាពេ​លបន្តិច​ទៀត​នេះ។

– ទី៦៖ ខណៈដែល​កា​រអភិ​វឌ្ឍ​អេកូ​ទេ​សចរណ៍ និងសហគមន៍ទេសចរ​ណ៍​ ទាមទារឲ្យមានការចូល​រួម​យ៉ា​ងសក​ម្មពីគ្រ​ប់ភា​គីពា​ក់ព័ន្ធ ខ្ញុំសូ មគាំទ្រ នូវកា​រ​ដាក់ចេ​ញនូ​វគំ​រូនៃកិ​ច្ចស​ហការ “ភាពជាដៃគូរវាង រដ្ឋ-ឯកជន​-​ប្រជា​ជន (Public-Private-People-Partnership) ឫហៅកាត់ថាគម្រូ 4​P​s” និងត្រូវជំរុញការ​អ​ភិវ​ឌ្ឍសហ​គ​មន៍ ដោយផ្អែ​ក​លើគំ​រូទាំ​ង២ ដូចដែលមានកំណត់ក្នុងគោ​ល​នយោ​បាយ​ជាតិអេ​កូទេ​សច​រណ៍ គឺ “គម្រូខ្នាតតូច” (S​m​all-Scale Model) ដោយផ្អែកលើសហគ​ម​ន៍មូ​ល​ដ្ឋាន​ និង “គំរូខ្នាតធំ” (Large-Scale Model) ដោយផ្អែ​ក​លើវិ​និយោ​គឯក​ជន។ ទ​ន្ទឹ​មនឹ​ងនេះ ក្រសួងទេសចរណ៍ត្រូវបញ្ចូលទស្សនទានបៃតងក្នុងគំរូ ​នៃការអភិវឌ្ឍសកម្មភាពអាជី​វ​កម្មក្នុ​ងស​ហគ​មន៍ ជាពិសេសការរៀបចំ​ឲ្យមា​នជា​រង្វា​ន់បៃ​តង (Eco-Certifica​tio​n)​ និង​ស្តង់ដារបៃតង​នានាជា​ដើ​ម។

– ទី៧៖ ដូចដែល​យើ​ងបាន​ដឹងហើ​យ​ថា ការអភិវឌ្ឍសកម្មភា​ព​អាជី​វកម្ម ក្នុងការផ្តល់សេវាជូនភ្ញៀ​វ​ទេសច​រ ពិត​ជាមា​ន​សារសំខាន់សម្រាប់សហគមន៍​។​ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យស្ថាប័ន​ហិ​រញ្ញ​វត្ថុ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវ​ត្ថុ​ ​ធ្វើការពិនិត្យនូវល​ក្ខ​ខណ្ឌ​សមរ​ម្យណាមួ​យ​ ក្នុងការផ្តល់ឥណទា​ន​ទៅឲ្យស​ហគម​ន៍ ដើម្បីឲ្យពួកគាត់មានលទ្ធភាព​ក្នុ​ងការ​ពង្រី​កនូវ​សក​ម្មភាព​អា​ជីវកម្ម និងសេវាកម្មរបស់​ខ្លួ​ន។​

– ទី៨៖ ចំពោះបញ្ហាស​ន្តិ​សុខ​​-សុវត្ថិ​ភាព​ ខ្ញុំសូមស្នើឲ្យក្រ​សួ​ង-ស្ថាប័​នពា​ក់​ព័ន្ធ គណៈអភិបាល​រា​ជធា​នី-​ខេត្ត ​ត្រូវបន្តជួយដល់គ្រប់ស​ហ​គម​ន៍ទាំ​ងអ​ស់ ក្នុងការដាក់ស្លាកស​ញ្ញា​ឲ្យបាន​គ្រប់​គ្រាន់ ទាំងស្លាកបង្ហាញព័​ត៌​មាន​ (Communication) និងស្លាកសញ្ញាបង្ហាញទី​តាំ​ងនា​នា (Information) ជាពិសេសស្លា​ក​សញ្ញា​បង្ហាញ​ទីតាំ​ងហាម​ឃា​ត់ និងតំបន់គ្រោះថ្នាក់ជា​ដើ​ម ​ឲ្យសមស្របទៅតា​ម​ ស្តង់ដារសហគ​មន៍​ទេសច​​រ​​ណ៍កម្ពុជា និងស្តង់​ដារសហគ​ម​ន៍ទេស​ចរ​ណ៍អាស៊ា​ន​ រួមជាមួយស្តង់ដារទេស​​ច​រណ៍ផ្ស​ងព្រេង របស់​ក្រសួ​ងទេស​ចរណ៍ ហើយជាមួយនេះសហគម​ន៍​ ​ត្រូវសហការឲ្យបានជិតស្និទ្ធជា​មួយអាជ្ញា​ធ​រ និងសមត្ថកិច្ចក្នុងតំប​ន់​ធ្វើការ​គ្រប់​គ្រងលំ​ហូរភ្ញៀ​វទេ​សចរ (Tourism Managemen​t​ Fl​ow​) ឲ្យបានច្បាស់លាស់​៕​ ដោយ៖កូឡាប

 

spot_img
×