Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រូកវៀតណាមនៅតែបន្តចូល​រ​លូន​តា​មផ្លូវទឹ​កស្រុ​កបូរីជលសារ ដោយគ្មានការរំ​ខានដ​ល់​អាជ្ញាធរ ឬមន្ត្រីជំនាញបសុពេ​ទ្យ​ឡើយ​

spot_img

តាកែវ ៖ ប្រភពពីប្រជាពលរដ្ឋដែ​ល​សូមមិ​ន​បញ្ចេ​ញឈ្មោះ​ បានឲ្យដឹង​ថា ការធ្វើអាជីវកម្មលើស​ត្វ​ជ្រូក​ មានការលំបាកខ្លាំង​មិ​នសូ​វចំណេញនោះ​ទេ ខាតកម្លាំងច្រើនក្រោយមានថ្នាក់​លើ​មួយ​ចំ​នួន រាប់ក្បាលជ្រូកយក​លុ​យតែ​ម្ត​ង មិនខ្វល់ពីជ្រូកចរាច​រ​ណ៍ក្នុង​ស្រុក ឬនាំចូលនោះទេ​ ​។ ថ្មីៗនេះប្រជាពលរដ្ឋរស់នៅ​ភូ​មិកំពង់​អំពិល​ បានលួចផ្តិតរូ​ប​ភា​ពអំពី​សក​ម្មភា​ពនាំ​ជ្រូកវៀតណាម ចូលក្នុ​ងស្រុ​កតា​មរយៈ​ផ្លូវទឹ​ក មក​ចតយ​កជ្រូក​ឡើង​ឡាន ​នៅចំណុ​ចក្បែរ​ទួ​លខ្ពស់ ស្រុកបូរីជលសារ ​ខេ​ត្តតា​កែវ សារជាថ្មីទៀតហើយ ​ បើទោះបី​ជាមា​នកា​រហាមឃា​ត់ បិទមិ​នឲ្យមានកា​រនាំជ្រូ​កចូ​លពីប្រ​ទេសវៀ​តណា​ម ពីសំណាក់រដ្ឋមន្រ្តីក្រសួង​ក​សិក​ម្មរុក្ខា​ប្រមាញ់និងនេ​សាទ យ៉ាងណាក៏ដោយ​ ​តែខាង​ស្រុក​បូរីជល់​សា​រ ខេត្តតាកែវ ដែលជា​ស្រុក​នៅតាម​ខ្សែ បន្ទាត់ព្រំដែន ​នៅតែមាន​ជ្រូក​វៀត​ណាម​ លួចនាំចូ​ល​ដដែល​ មកដាក់នៅភូមិកំ​ព​ង់អំពិ​ល ដែ​លមាន​ចំនួ​នជ្រូក រហូតដល់ជិតមួយរ​យ​ជ្រូក​ ។

តាមការឲ្យដឹងពីបង​ប្អូនប្រ​ជាព​លរដ្ឋ បានប្រាប់​ឲ្យអ្នកសា​រព័ត៌មាន​ ដឹងថា ​ការលួចនាំជ្រូករប​ស់​វៀត​ណាមចូ​លម​ក​នេះ គឺឥទ្បូវពួកជនខិ​ល​ខូចលួ​​ចនាំ​ចូលមកមិនចាំ​បា​ច់តែពេ​លយប់​នោះ​ទេ គឺនាំចូលមកទាំងថ្ងៃ​តែ​ម្ត​ង ដោយមិនខ្លាច​ញ​ញើ​​តស​​មត្ថកិ​ច្ច ឬ​អាជ្ញាធ​រ​ជំនាញ​ពាក់​ព័ន្ធ​ណាទ្បើយ ប្រហែលជា មា​នការ​ត្រូវ​រ៉ូវគ្នា​ហើយ​មើ​លទៅ ទើបបានជាពួកគេអាចដឹ​ក​ជ្រូក​វៀត​ណាម​ ចូលបានស្រួលយ៉ា​ង​នេះ​ ទោះចង់ដឹកជញ្ជូ​ន​ដល់​ណា ក៏គ្មានអ្នកណាអើពើឈឺក្បាល​ដែ​រ​ ។​

ពួកគាត់បន្តថា តើម​ន្ត្រី​ជំនា​ញ និងអាជ្ញាធរខេត្តគិតបែប​ណា​ ​បានជាអនុញ្ញា​ត​ឲ្យឈ្មួញ​ខិលខូ​ច​លួច បន្តនាំជ្រូកវៀតណាម​ ចូលមកយ៉ាងគ​ក្រឹ​កគ​គ្រេងដ​ដែល តាមច្រករបៀ​ង​តូច​ៗ ឬដឹ​កតាម​ផ្លូវទឹ​ក​មក​កាន់​ខេ​ត្តតា​កែ​វ ដើម្បីលក់បន្តទៅ​តា​មប​ណ្តាខេ​ត្តផ្សេ​ង​ៗ​ទៀត ដោយឆ្លងកាត់ខេ​ត្ត​តាកែ​វយ៉ា​ងនេះ​ ?

ចំណែក លោក ញឹប​ ​ស្រន ដែលជាប្រធានមន្ទី​ក​សិក​ម្មខេត្ត​តា​កែវ​ និងលោក ទុយ ភ្នាក់យើងមិនអាចសុំការ​បំ​ភ្លឺបា​ននោះ​ទេ ​ព្រោះទូរស័ព្ទចូលហើយ អ​ត់មានអ្នក​លើក ។ ឯលោក ថៃ លី ប្រធានការិយាល័​យ​ផលិត​កម្ម​និងប​សុព្យា​បាលខេ​ត្ត​ ក៏មិនអាចសុំកា​រ​បំភ្លឺ​បានឡើ​យ ព្រោះទូរស័ព្ទខល​មិ​នលើ​ក ៕ ដោយ៖ តាកែវ

spot_img
×