Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរជ​ន​ជាតិ​ចិន ២នាក់ ជំនាញលួចម៉ូតូ លួ​ច​ឡាន និងគាស់ផ្ទះ ត្រូវន​គរបាលព្រហ្មទណ្ឌបង្ក្រាប​ ដក​ហូត​វត្ថុតា​ងទំ​នើបជាច្រើន ដែលក​ម្លាំង​ជំនាញមិនធ្លាប់ជួប

spot_img

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រា​ល​ នៃនាយកដ្ឋាននគរ​បា​ល​ព្រហ្ម​ទ​ណ្ឌ បានបើ​កប្រ​តិបត្តិ​ការ​ដឹក​នាំបង្ក្រាបចោរជនជាតិចិ​ន​២​នាក់ ដែលមានជំនាញលួ​ច​ម៉ូតូ​ ឡាន និងគាស់ផ្ទះ ក្រោ​យ​ធ្វើស​កម្មភា​ព នៅខេ​ត្តសៀម​រា​ប ហើយបើករត់គេចខ្លួនមក​រា​ជធា​នី​ភ្នំពេញ។ ប្រតិបត្តិការបង្ក្រាប​នេះ​ បានធ្វើឡើងនៅ​រ​សៀល​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេ​ខ​៦ ស្រុ​កព​ញាឮ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯ​ក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌក​ម្រិ​តស្រា​ល​ បានប្រាប់ឲ្យដឹង​នៅព្រឹ​កថ្ងៃទី​១​៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ថា​ ប្រតិប​ត្តិ​ការ​​នេះ​ ធ្វើឡើង​ក្រោ​មកា​រប​ញ្ជាពី​ លោកនាយ​ឧត្តម​សេ​នីយ៍ សន្ដិបណ្ឌិត នេត សាវឿន អ​គ្គ​ស្នង​ការន​គរ​បា​លជា​តិ លោកឧត្តម​សេនី​យ៍ ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទ​ទួ​លផែន​កណ្តា​លយុត្តិ​ធ​ម៌ និងមានការចង្អុលប​ង្ហា​ញពី​ លោកឧត្តម​សេនី​យ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាល​ព្រ​ហ្មទ​ណ្ឌ។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា មុនឈានដល់ការប​ង្ក្រា​បនេះ​ នាយកដ្ឋាននគរបា​ល​ព្រហ្ម​ទណ្ឌ​ បានទទួលព័ត៌​មា​នថា មានករណីកាច់សោកម៉ូ​តូ មកពីខេត្តសៀម​រា​ប ដោ​យអ្នក​ធ្វើ​ស​កម្មភា​ពជាជ​ន​ជាតិ​ចិន​ចំនួ​ន២នាក់ ទើបលោកបានបញ្ជាកម្លាំ​ង​ដឹកនាំ​ដោ​យ លោកវរ​សេ​នីយ៍ទោ ប៊ុត វណ្ណរដ្ឋ នាយរងការិយាល័យ​ ​ចុះស្ទាក់នៅច្រកចូលរាជ​ធា​នីភ្នំ​ពេ​ញតែ​ម្ដង។

ជាលទ្ធផលកម្លាំងជំនា​ញ​ ក៏បានឈានដល់ការឃាត់ខ្លួន​ជ​នស​ង្ស័​យជាជ​ន​ជាតិចិ​ន​ចំនួ​ន២នាក់ ទី១៖ឈ្មោះ លាំង ហិន អាយុ៣២ឆ្នាំ មុខរ​បរ​ មិនពិ​ត​ប្រាកដ និងទី២៖ឈ្មោះ WEI JUNZHI អាយុ៣២ឆ្នាំ មុខរបរមិនពិត​ប្រា​កដ។ ក្នុងនោះ​សម្ភា​រដក​ហូ​​ត​រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឃ្លីក ផលិតឆ្នាំ២០១២ គ្មានផ្លាកលេ​ខ (របស់ជន​រ​ងគ្រោះ​), សោកាច់ក ចំនួន ៣គ្រាប់ ដងចំនួន១, អាគុយចំនួន១​, ម៉ាស៊ិនមិនស្គាល់ម៉ា​ក​ប្រើអគ្គី​ស​នី ចំនួន១ មានដងចំនួន២ ​(​ឧបក​រណ៍​សម្រាប់​រាវ​រ​កលោ​ហធាតុក្នុ​ង​ទូកដេក មាស ផ្លាទីន), កាតចំនួន ១២កាត, ដែកត្បែងចំ​នួន​ ៦កំណាត់ អាចតបញ្ជូល​គ្នាបា​ន​សម្រាប់​គាស់​ផ្ទះ, ម៉ាស៊ីន​ឆូ​តកាត ចំនួន១គ្រឿង (ពេលលួចកាត A​T​M បានគ្រាន់តែឆូត គឺអា​ច​ផ្ទេរលុ​យចូល​គណ​នីរប​ស់ពួ​កគេបា​ន), លិខិតឆ្លងដែ​ន​ឈ្មោះ WEI JUNZ​HI ចំនួន១ក្បាល និងសម្ភារពាក់ព័ន្ធ​មួ​យចំនួ​ន​ទៀត។

នាយការិយាល័យរូបនេះ​ ​បានអះ​អា​ង​ទៀត​ថា យោងតាមសម្ភារដក​ហូ​តខាង​លើ​ កម្លាំងជំនាញនាយកដ្ឋា​ន​នគ​របាល​ព្រហ្ម​ទ​ណ្ឌ បានសន្និដ្ឋានថា ជ​ន​ជនស​ង្ស័យ​ខាង​លើក្រៅ​ពីធ្វើស​កម្ម​ភាពកា​ច់​កម៉ូតូ គឺធ្វើសកម្មភាព​គា​ស់​ផ្ទះ និងលួចរ​ថ​យន្ត​។ បន្ទាប់ពីបញ្ចប់ការ​សួ​រនាំ​ ជនសង្ស័យត្រូ​វ​បាន​ប្រគល់​ជូន កម្លាំងជំនាញនៃស្នងការដ្ឋា​ន​ន​គរ​បាល​ខេត្តសៀ​មរា​ប ដែលជាម្ចាស់ករ​ណីដើម្បី​ចាត់​ការ​បន្ដ។

ជាមួយគ្នានេះ លោកវរសេ​នី​យ៍ឯ​ក ខេង ម៉េងឈាង ក៏បានអំពាវនាវដល់ប្រជាព​ល​រដ្ឋ​ ដែលធ្លាប់រងគ្រោះដោយ​សា​រចោរគាស់​ផ្ទះ ​និងឃើញភិនភាគ​ជ​នស​ង្ស័យដូ​ចរូ​បមុ​ខសញ្ញា ដែលប​ង្ក្រាបបា​ន សូមមកដាក់ពា​ក្យ​បណ្ដឹ​ង នៅនាយកដ្ឋានន​គ​របាល​ព្រហ្ម​ទណ្ឌ​ ឬស្នងការដ្ឋាន​ន​គរបា​លខេ​ត្តសៀម​រា​ប៕ដោយ៖កូឡាប

spot_img
×